ប្រជាជន​ខ្មែរ​ភាគច្រើន​យល់​ច្រឡំ​ពី​ការ​ប្រើ​​ពាក្យ ស័ង្កសី ប័​ង្ក​សី និង អៀង​ប៉ាន់


បងប្អូន​ប្រជាជន​កម្ពុជា​យើង​បច្ចុប្បន្ន​បាន​ចាត់​ទុក​ភាសា​ខ្មែរ​ជា​ភាសា​កំណើត​របស់​ខ្លួន ហើយ​មាន​វចនានុ​ក្រម​គោល​មួយ គឺ វចនានុក្រម​ខ្មែរ សម្តេច ជួន ណាត ។ ទោះបី​មាន​សញ្ជាតិ និង​ភាសា​តែ​មួយ​ក្តី ប្រជា​ជន​​ខ្មែរ​យើង​តែងតែ​ប្រើ​ភាសា​និយាយ​ខុស​ៗ​គ្នា​តាម​តំបន់ ឧទាហរណ៍​ជាក់ស្តែង​ដូច​ជា​ភាសា​និយាយ​នៃ​ពាក្យ «​ស័ង្កសី​» តំបន់​ខ្លះ​ហៅ ស័ង្កសី ខ្លះ​ហៅ ប័​ង្ក​សី ហើយ​ខ្លះ​ទៀត​ហៅ អៀង​ប៉ាន់ ។ ពាក្យ​ទាំង​បី​នេះ គឺ​សំដៅ​ទៅ​លើ​ផលិតផល​មួយ​ដែល​ភាគច្រើន​គេ​យក​មក​ប្រក់​ដំបូលផ្ទះ ជញ្ជាំង ។​ល​។ សំណួរ​សួរ​ថា តើ​ពាក្យ​មួយ​ណា​ដែល​ត្រឹមត្រូវ​ក្នុង​ភាសា​ខ្មែរ?

បើ​អ្នក​ស្វែងរក​ពាក្យ​ទាំង​បី​នេះ ក្នុង​វចនា​នុ​ក្រុម​សម្តេច ជួន ណាត អ្នក​អាច​រក​ឃើញ​តែ​ពាក្យ​ស័ង្កសី មួយ​ប៉ុណ្ណោះ ដែល​មាន​ន័យ​សេចក្តី​ដូច​តទៅ ៖ ស័ង្កសី ជា​នាមសព្ទ (​បារ​. ហ្ស័​ង្ក Zinc មក​ពី​ពាក្យ អ​ល្លឺ​ម៉​ង់​ដ៍) លោហធាតុ​សុទ្ធ​មួយ​ប្រភេទ សម្បុរ​ស​ដូច​សំណ​សាច់​រឹង ប្រើ​បាន​ច្រើន​បែប ។

ជា​ការ​ពិត ស័ង្កសី គ្រាន់តែ​ជា​សារធាតុ​ផ្សំ​មួយ​ប៉ុណ្ណោះ​ក្នុង​ផលិតផល​ស័ង្កសី ដែល​ផ្សំ​ឡើង​ពី​ដែក និង​ស័ង្កសី តែ​ក៏​មាន​ផលិតផល​ស័ង្កសី​ខ្លះ​បាន​បូក​បញ្ចូល​អាលុយមីញ៉ូម​ថែម​ទៀត ដើម្បី​ឲ្យ​ផលិតផល​ស័ង្កសី​មានគុណ​ភាព​ខ្ពស់ និង​ការពារ​ច្រែះ​ធ្លុះ​បាន​យូរ ។

ឧទាហរណ៍​ជាក់ស្តែង​ដូច​ជា​ផលិតផល​ស័ង្កសី ISI PALM ដែល​បាន​ស្រោប​បរិមាណ​ស័ង្កសី​ច្រើន​រហូត​ដល់​ទៅ ៥៥% និង​ស្រោប​អាលុយមីញ៉ូម​ថែម​ពីលើ​នោះ ៤៥% ទៀត ដើម្បី​ឲ្យ​ផលិតផល​ស័ង្កសី​កាន់តែ​មានគុណ​ភាព​ខ្ពស់ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ