ថៃ ៖ នៅតែមិនសរសើរមិនបានសម្រាប់តារាស្រីរូបនេះដែលក្នុងឈុតសាមូរ៉ៃស្រស់ស្អាតថែមមួយបែបទៀត ។

តារាសម្ដែងស្រស់សោភា ទែវ ណៈថៈផន លេងបានគ្រប់រសជាតិ មិនថាស្ថិតក្នុងយុគសម័យណាទេក៏នាងនៅតែមើលទៅសាកសម និងស្រស់ស្អាត សិចស៊ី ឬនិយាយបានថានាងពិតជាអាចធ្វើបានគ្រប់យ៉ាងមែន ។

ថ្មីៗនេះនាងបានអួតរូបសម្រស់ថ្មីមួយបែបទៀតរបស់នាង ក្នុងឈុតសាមូរ៉ៃពណ៌ក្រហម ជាមួយនឹងការកាន់ដាវ ហើយនិងមាន caption ថា ៖«My Mind is my best weapon» ឬប្រែថា ចិត្តរបស់ខ្ញុំ គឺជាអាវុធដ៏មុតស្រួចបំផុត ៕
ប្រភព ៖ posttoday , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ