បាត់​មុខ​ពី​ពិភព​គុន​យូរ​ទីបំផុត​តារា​ជើង​ចាស់​ទាំង​៣​រូប​នេះ​ត្រឡប់​មក​ប្រឡូក​វិញ​ហើយ


ថៃ​៖ ក្រោយ​ពី​សម្រាក​ពី​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​មក តារា​សម្ដែង​ស្រី ៣ រូប​នេះ​កំពុង​តែ​ត្រឡប់​មក​សម្ដែង​រឿង​ភាគ​វិញ​ហើយ ជាមួយនឹង​តួអង្គ​សម្ដែង​ថ្មី​របស់​ពួក​គេ​។

1/. Anne Thongprasom

តារា​សម្ដែង​រៀមច្បង វ័យ​៤២​ឆ្នាំ រូប​នេះ​បាន​ទម្លាយ​ឱ្យ​ដឹង​ជាមួយ​អ្នក​សារព័ត៌មាន​ថា នាង​នឹង​មានការ​សម្ដែង​រឿង​ភាគ​ថ្មី​មួយ​នា​ចុងឆ្នាំ​២០១៩​នេះ ប៉ុន្តែ​សូម​រង់ចាំ​ព័ត៌មាន​បន្ថែម​ពី​ប៉ុស្តិ៍​លេខ​៣​សិន ។

2/. Kik Suwatjanee

ជាមួយនឹង​បទ​សម្ភាស​ជាមួយ​អ្នកកាសែត តារា​សម្ដែង​ស្រី​រៀមច្បង វ័យ ៤៤ ឆ្នាំ​ម្នាក់​នេះ នឹង​ត្រឡប់​មក​សម្ដែង​រឿង​ភាគ​ជា​ថ្មី​ម្ដងទៀត​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​បាន​ផ្អាក​ពី​អាជីព​សិល្បៈ​នេះ​អស់ ១៣ ឆ្នាំ​មក ។ តារា​សម្ដែង​រូប​នេះ​បន្ថែម​ថា​ខាង​ផលិតកម្ម​បាន​ទាក់ទង​នាង​ឱ្យ​សម្ដែង​រឿង​ភាគ​ហើយ ហើយ​សាច់​រឿង​ក៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់​ដែរ ។

3/. Aff Taksaorn

ឆ្នាំ​នេះ តារា​សម្ដែង​ដ៏​ស្អាត វ័យ ៣៨ ឆ្នាំ​រូប​នេះ នឹង​បង្ហាញ​ជំនាញ​សម្ដែង​របស់​នាង​ម្ដងទៀត​នៅ​ក្នុង TV Series រឿង «Sri Ayodhaya Season 2» ជាមួយនឹង Pinky Savika, Tui Teerapat និង​តារា​ផ្សេង​ទៀត​ជា​ច្រើន​៕

ប្រភព ៖ thaiupdate , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ