ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លង់​ហើយ​…​ច្រៀង​ក៏​ពីរោះ រូបរាង​ក៏​សង្ហា ថែម​ទាំង​រៀន​ពេទ្យ​ពូកែ​ទៀត !

4 ឆ្នាំ មុន

ថៃ ៖ ជា​តារាចម្រៀង តារា​សម្ដែង ហើយ​កាន់តែ​ពិសេស​ជាង​នេះ​គឺជា​គ្រូពេទ្យ​សង្ហា​ម្នាក់​ផង សម្រាប់​លោក Rueangrit Siriphanit ។ លោក​ក៏​នៅ​សិក្សា​ស្វែងរក​ចំណេះដឹង​ឱ្យ​ពូកែ​ថែម​ទៀត​ដោយ​រៀន​បន្ត​យក​អនុ​បណ្ឌិត​ផ្នែក​រោគ​សើ​ស្បែក​នៅ​សកល​វិទ្យាល័យ​ធម្មសាស្ត្រ…

ថៃ ៖ ជា​តារាចម្រៀង តារា​សម្ដែង ហើយ​កាន់តែ​ពិសេស​ជាង​នេះ​គឺជា​គ្រូពេទ្យ​សង្ហា​ម្នាក់​ផង សម្រាប់​លោក Rueangrit Siriphanit ។ លោក​ក៏​នៅ​សិក្សា​ស្វែងរក​ចំណេះដឹង​ឱ្យ​ពូកែ​ថែម​ទៀត​ដោយ​រៀន​បន្ត​យក​អនុ​បណ្ឌិត​ផ្នែក​រោគ​សើ​ស្បែក​នៅ​សកល​វិទ្យាល័យ​ធម្មសាស្ត្រ (​ឬ​ថាំ​ម៉ា​សាត​) ។

ពេល​ចុង​ក្រោយ​នេះ​លោក​បាន​បង្ហាញ​ពី​លទ្ធផល​សិក្សា​របស់​លោក​ដែល term នេះ​លោក​បាន 4.0 ព្រម​ជាមួយនឹង​ឃែ​ប​សិន​ថា ៖ «term មុន​បាន 3.69 តែ term នេះ​បាន 4.0 ដែល​នេះ​រៀន​បណ្ដើរ ធ្វើការ​បណ្ដើរ​ផង ចុះបើ​រៀន​តែ​មួយ​មុខ មិន​បាន 10.00 ទៅ​ហើយ​ទេ ហាហា ។ បញ្ជាក់​១៖ សុំ​អួត​បន្តិច​ហើយ វា​សប្បាយ​ចិត្តខ្លាំង ហើយ​បញ្ជាក់​២៖ Rueangrit រៀន​បន្ត​អនុ​បណ្ឌិត​ផ្នែក​រោគ​សើ​ស្បែក​បាទ​…»​។

រឿង​នេះ​បាន​ធ្វើ​ឱ្យ​មិត្តភក្តិ​នៅ​ក្នុង​រង្វង់​សិល្បៈ និង​អ្នកលេង​អ៊ី​ន​ធើ​ណេ​ត​ឃើញ​ហើយ​ក៏​បាន​ចូល​មក​ខ​មិន​សរសើរ​ថា ពូកែ​ណាស់​ៗ អស្ចារ្យ​តែ​ម្ដង ៕

ប្រភព ៖ thaimarketing , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ