ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចូល​ចិត្ត​អ្នក​ធាត់​សូ​ម្បី​តែ​ឆ្កែ​ក៏​តារា​សម្តែង និង​ជា​ពិធី​ការិនី​រូប​នេះ​ចាប់​ឱ្យ​សម្រក់​ទម្ងន់

4 ឆ្នាំ មុន

ថៃ ៖ បាត់​មុខ​បាត់​មាត់​មួយ​រយៈ​ពី​សិល្បៈ Mayura Sawetsila តារា​សម្ដែង និង​ជា​ពិធី​ការិនី​រៀមច្បង វ័យ​៦១​ឆ្នាំ បាន​និយាយ​ពី​ជីវិត​ដែល​ធ្លាប់​ធ្លាក់​ចុះ​ការងារ​ក៏​បាត់បង់ តែបើ​វិល​ត្រឡប់​ទៅ​សម័យ​មុន​គឺជា​ពេល​ដែល​រុងរឿង​បំផុត​សម្រាប់​ខ្លួនឯង…

ថៃ ៖ បាត់​មុខ​បាត់​មាត់​មួយ​រយៈ​ពី​សិល្បៈ Mayura Sawetsila តារា​សម្ដែង និង​ជា​ពិធី​ការិនី​រៀមច្បង វ័យ​៦១​ឆ្នាំ បាន​និយាយ​ពី​ជីវិត​ដែល​ធ្លាប់​ធ្លាក់​ចុះ​ការងារ​ក៏​បាត់បង់ តែបើ​វិល​ត្រឡប់​ទៅ​សម័យ​មុន​គឺជា​ពេល​ដែល​រុងរឿង​បំផុត​សម្រាប់​ខ្លួនឯង ។ តារា​រូប​នេះ​បន្ថែម​ថា ជីវិត​នៅ​ក្នុង​វិស័យ​សិល្បៈ​តែង​ជួប​រឿង​ល្អ​ផង​អាក្រក់​ផង សូ​ម្បី​អ្នកធ្វើការ​ជាមួយ​ក៏​នាំ​គ្នា​និយាយ​ថា ពិបាក​ធ្វើការ​ជាមួយ​ដែរ ។

Mayura Sawetsila បញ្ជាក់​ហេតុផល​ថា ៖ «​ព្រោះថា ការ​គោរព​ពេលវេលា​ដែល​យើង​ឱ្យ​តម្លៃ​ខ្លាំង ណាត់​ម៉ោង​ណា ត្រូវ​តែ​ម៉ោង​ហ្នឹង មិន​ចូល​ចិត្ត​ទៅ​អង្គុយ​ចាំ​យូរ script ត្រូវ​មាន​ជា​ក្រដាស ព្រោះ​ខ្លួន​ចូល​ចិត្ត​កត់ចំណាំ​» ។

Mayura Sawetsila ក៏​បាន​បន្ថែម​ថា​៖ «​ភាព​ត្រឹមត្រូវ​ពេក​ដែល​ធ្វើ​ឱ្យ​មិត្តភក្តិ មិន​ស្រួល​ចិត្ត​ជាមួយ ហើយ​មិន​មាន​មិត្ត​រាប់អាន ក៏​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​ស្ងប់ស្ងាត់ មិន​ចូល​ចិត្ត​សង្គម មិត្តភក្តិ​ណាត់គ្នា​ទៅ​ញ៉ាំ​បាយ​១០​ដង តែ​ទៅ​១​ដងគត់ ដោយ​បញ្ជាក់​ថា យើង​មិន​ចូល​ចិត្តការ​អង្គុយ​ជជែក​គ្នា បើ​ទៅ​ញ៉ាំ​បាយ គឺ​ទៅ​ញ៉ាំ​តែ​ញ៉ាំ​បាយ​ប៉ុណ្ណោះ​» ។

ងាក​មក​រឿង​ថែទាំ​ខ្លួន​វិញ​តារា​សម្តែង និង​ពិធី​ការិនី​ខាងលើ​ប្រាប់​ឱ្យ​ដឹង​ថា​៖ «​រឿង​ដែល​មិន​ចាញ់​ការ​ធ្វើការ​នោះ គឺ​រឿង​គ្រប់គ្រង​ទម្ងន់ យើង​ប្រាកដប្រជា​ខ្លាំង​នឹង​រឿង​ទម្ងន់​ខ្លួនឯង តាំងពី​ថ្ងៃ​រៀប​ការ​មក ទម្ងន់​នៅ​ថេរ​រហូត​គឺ​៤៦​គីឡូក្រាម ។ ពេល​ឃើញ​កូនស្រី​ធាត់ ក៏​មាន​អារម្មណ៍មិនល្អ មិន​ព្រម​និយាយ​ជាមួយ សូ​ម្បី​តែ​សុនខ​(​ឆ្កែ​)​ដែល​ចិញ្ចឹម​នោះ ក៏​ចាប់​ឱ្យ​សម្រក​គីឡូ​ដែរ គ្រប់គ្រង​អាហារ រហូត​ដល់​ទម្ងន់​នោះ​ស្ថិត​ក្នុង​កម្រិត​ធម្មតា​» ៕

ប្រភព ៖ khaosod , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ