ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ប្រពន្ធ​៤​ប៉័ងតោ​ស្លា.ប់​រួចរ​ត់ទៅ​ចង.ក​តែ​អត់បាន​សម្រេច​​

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​តាម​ប្រមាញ់​របស់សមត្ថកិច្ច សហការ​ជាមួយនឹង​កម្លាំងយោធា​ជា​ច្រើន​នាក់ បាន​តាម​ប្រមាញ់​ឃាតករ​ឈ្មោះ ភាព ម៉ា​យ អាយុ​២២​ឆ្នាំ នៅ​ភូមិ​ស្រែ​សៀម ឃុំជី​រោទ៍​២…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​តាម​ប្រមាញ់​របស់សមត្ថកិច្ច សហការ​ជាមួយនឹង​កម្លាំងយោធា​ជា​ច្រើន​នាក់ បាន​តាម​ប្រមាញ់​ឃាតករ​ឈ្មោះ ភាព ម៉ា​យ អាយុ​២២​ឆ្នាំ នៅ​ភូមិ​ស្រែ​សៀម ឃុំជី​រោទ៍​២ ស្រុក​ត្បូងឃ្មុំ ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ក៏​ចាប់ខ្លួន​បាន​នៅ​ភូមិ​ទឹក​ចេញ ដែល​មាន​ចំងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ ខណៈ​ជន​នេះ​បម្រុង​ឡើង​រថយន្តឈ្នួល​គេចខ្លួន ។ ការ​តាម​ចាប់ខ្លួន គឺ​ក្រោយ​ពេល​ជន​នេះ​បាន​កាប់​ប្រពន្ធ​៤​ប៉័ងតោ​ស្លាប់ រួចរ​ត់ទៅ​ចង.ក​តែ​មិន​បាន​សម្រេច​ក៏​ព្យា យាម​​​គេចខ្លួន ។​

ស្ត្រីឈ្មោះ អួន គឹ​ម​លី អាយុ​៥៨​ឆ្នាំ នៅ​ភូមិទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ពេល​គាត់​នៅ​ក្រោមផ្ទះ​ជាមួយ​ចៅប្រុស​អាយុ​១​ខួប​៨​ខែ និង​កូនស្រី​ឈ្មោះ ជុំ ធា​រី អាយុ​១៧​ឆ្នាំ នា​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ក៏​បានឃើញ​កូនប្រសា​ប្រុស​ឈ្មោះម៉ា​យ ជិះ​ម៉ូតូ​ក​គុប​១​គ្រឿង​មក​ដល់ ។ គ្រាន់ តែ​ស្ទុះ​មក​ដល់​ភ្លាម ក៏​ស្ទុះ​មក​យក​កូន​ពី​ក្នុង​អង្រឹង ដោយ​ប្រាប់​ថា​យក​ទៅ​លេង​នៅផ្ទះ​ឯស្រែ​សៀម​២​ទៅ​៣​ថ្ងៃ លុះ​ឃើញ​ប្រពន្ធ​ក៏​ចោទសួរ​ថា ម៉េច​ក៏​រត់​ចោល​ប្តី​យ៉ាង​ដូច្នេះ?

ស្ត្រី​ជា​ម្តាយក្មេក​និយាយ​ទៀត​ថា កូនប្រសា​ប្រុស​នេះ​បាន​ចោទ​ប្រពន្ធ​ថា «​មាន​ប្រុស​ថ្មី​ហើយ​បង្ហោះ​ហ្វេ​ស​ប៊ុ​ករក​ប្រុស​…​ភ្លេច​ប្តី​និង​កូន​» និង​បាន​ចាប់​អូស​ដៃ​ប្រពន្ធ​ឲ្យ​ឡើង​ជិះ​ម៉ូតូ និង​ដាក់​កូន​តូច​នៅ​លើ​ដី ។ ពេល​នោះ​ក៏​មានការ​ប្រវាយប្រតប់​គ្នា អូស​ប្រពន្ធ​បម្រុង​យក​ទៅ​កាប់​នៅ​ឯ​ចង្ក្រាន​បាយ ដែល​ឃើញ​បែប​នោះ​គាត់​ជា​ម្តាយ​បាន​យក​ព្រនង់​ឈើ​១​កាន់​នៅ​ក្នុង​ដៃ​កំញើញទើប​កូនប្រសា​រូប​នេះ​លែងប្រពន្ធ ។ បន្ទាប់​មក កូនប្រសា​នេះ​បានរ​ត់ទៅ​យក​កាំ​ប៉័ងតោ​នៅ​ចង្ក្រាន​បាយ ហើយ​គាត់​បាន​ឲ្យ​កូនស្រី​រត់​ចេញ​ទៅ​ក្រៅ​មុខ​ផ្ទះ ឯ​ប្តី​នាង​រត់​តាម​ពីក្រោយ​បាន​ប្រមាណ​៦០​ម៉ែត្រ ក៏​តាម​ទាន់​កាប់​ច្រើន​កាំបិត​ត្រូវ​ក​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្តង ។

ស្ត្រី​ជា​ម្តាយ​និយាយ​ថា មុន​កើតហេតុ​កូនស្រីគាត់​ឈ្មោះ ធា​រី រស់នៅ​ផ្ទះ​ខាង​ប្តី​នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទ៍​ទី​២ ដែល​ប្តី​មានមុខ​របរ​បើក​រថ​យន្ត​ឲ្យ​គេ និង​សេព​គ្រឿងញៀន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​រថយន្ត​ធ្វើតេស្ត​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន ។ ដោយ​មិន​ចង់​ឲ្យ​មានទោស​នោះ ថៅកែ​បាន​បង់លុយ​អស់​២.០០០​ដុល្លារ និងឱ្យ​ឈប់​បើកបរ​រថយន្ត​តទៅ​ទៀត ។ រីឯ​ប្រពន្ធ​ដោយ​ប្តី​ធ្វើបាប​ពេក មិន​អាច​ទ្រាំទ្រ​បាន​ក៏​យក​កូនស្រី​តូច​មក​រស់នៅ​ជាមួយ​គាត់​វិញ​បាន​១ ស​ប្តា​ហ៍​ហើយ លុះ​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ក៏​ត្រូវ​ប្តី​មក​តាម​កាប់​ស្លាប់​ចោល​កូន​តូច​អាយុ​ជិត​២​ខួប​ទៀត ។

លោក​វរសេនីយ៍ឯក សួ​ស ស៊ា​ង​លី អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ថ្លែង​ថា ក្រោយ​កើតហេតុ​លោក​ឧត្តម សេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ច្រកល្ហក​តាម​ប្រមាញ់​ចាប់ខ្លួន​បុរស​ជា​ប្តី ដែល​បាន​ក្លាយ​ឃាតករ​រូប​នេះ ។ សមត្ថកិច្ច​នគរបាល​និង​ទាហាន បាន​ដើរ​តាម​រុករក​ក្នុង​ព្រៃ​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ទីបំផុត​ក៏​ចាប់ខ្លួន​បាន ។ សមត្ថកិច្ច​និយាយ​ថា ក្រោយ​ពី​កាប់​ប្រពន្ធ​៤​កាំបិត​ចំ​ក​ស្លាប់​ហើយ ជន​នេះ​មាន​បំណង​រត់ចូល​រថយន្ត​បញ្ចប់ជីវិត​តាម​ក្រោយ តែ​មិន​មាន​រថយន្ត​បើក​ឆ្លងកាត់​នៅ​លើ​ផ្លូវជាតិ​លេខ​៧​ទេ ។ លុះ​ពេល​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ មាន​បំណង​ចងក​២​ដង តែ​មិន​បាន​សម្រេច​ទៀត រហូត​មក​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៥ ខែមិថុនា ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង ។

ជន​ឈ្មោះ ភាព ម៉ា​យ ឆ្លើយ​ថា នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ រូបគេ​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​ម្តាយ ក្មេក​នៅ​ភូមិ​ទួល​វិហារ ។ ពេល​មកដល់ ឃើញ​ប្រពន្ធ​មាន​នាឡិកា មាន​កងដៃក៏​ឲ្យ​ប្រពន្ធ​ដោះ​ឲ្យ​ម្តាយ​វិញ ដើម្បី​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​នៅ​ភូមិ​ស្រែ​សៀម ដែល​មាន​ចំងាយ​ពី​គ្នា​ប្រមាណ​១​គីឡូម៉ែត្រ ហើយ​ខ្លួន​ក៏​មានការ​ប្រចណ្ឌ​ប្រពន្ធ​ផង​ដែរ ។ ប៉ុន្តែ​ប្រពន្ធ​មិន​ព្រម​មក​តាម​ទេ​ក៏​មានការ​ឈ្លោះប្រកែក​ប្រវាយប្រតប់​គ្នា ទើប​រូបគេ​ស្ទុះ​ទៅ​យក​កាំបិត​មក​ដេញ​កាប់​ប្រពន្ធ​ស្លាប់ ហើយ​មាន​បំណង​ធ្វើ​អត្តឃាត​តាម​ក្រោយ​តែ​មិន​សម្រេច ៕

អត្ថបទសរសេរ ដោយ