ថៃ៖ លើសពីរឿងរ៉ាវប្រឌិតនៅពេលទំព័រហ្វេសប៊ុកល្បីមួយបានទម្លាយថា កូនធម៌បានដណ្ដើមប្ដីរបស់អ្នកចម្រៀងលូកធុងថៃ ដែលល្បីជាច្រើនឆ្នាំមកហើយគឺ «ស៊ិរិផន អាំផៃផុង្ស» (Siriporn Ampaipong) វ័យ៥៤ឆ្នាំ ។ លើសពីនេះក៏មានការចោទប្រកាន់ថា តារាចម្រៀងរូបនេះបានចោលកូន និងប្ដី ទៅមានប្រុសថ្មីធ្វើឱ្យ ស៊ិរិផន ខឹងចិត្តក៏បិទគ្លីនិក២០លានបាតដែលបានកសាងមកដោយផ្ទាល់ដៃ ។
រឿងនេះបានធ្វើឱ្យអ្នកលេងអ៊ិនធើណេតនាំគ្នាចែករំលែកបន្តគ្នាដល់ថ្នាក់មានឫកពារដែលផ្អែមល្ហែមជាមួយស្វាមីនាង ស៊ិរិផន និងកូនធម៌ រហូតមិនជឿថា ជាគ្រាន់តែជាកូន និងប៉ា ។ នេះជារឿងពិតឬយ៉ាងណា នៅមិនទាន់មានការបកស្រាយពីតារាចម្រៀងវ័យជ្រេរូបនេះនៅឡើយទេ ៕
ប្រភព ៖ siamdara , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ