ថៃ ៖ ករណីកញ្ញា អ័នយ៉ាលី ឬ អ័ន ថាយណាវ៉ា អាយុ៣១ឆ្នាំ ជា Net Idol ស្រស់ស្អាត បានសម្លាប់ខ្លួនក្នុងរថយន្ត នាខេត្តឡាំភូន បន្ទាប់ពីរូបនាងផ្ទាល់មានជំងឺធ្លាក់ទឹកចិត្ត និងជាប់បណ្ដឹងពីការលួចទូរស័ព្ទ iPhone ដែលជាព័ត៌មានល្បី ហើយត្រូវទៅឡើងតុលាការ រហូតដល់ចុងក្រោយរូបនាងបានសម្រេចចិត្តសម្លាប់ខ្លួនឱ្យស្លាប់ដើម្បីគេចពីបញ្ហា ។

ពេលចុងក្រោយនេះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីការបាត់បង់ជីវិតរបស់នាងហើយក៏មានមិត្តៗ និងអ្នកលេងហ្វេសប៊ុកជាច្រើននាក់ចូលមកសម្ដែងការអាល័យលើផុសចុងក្រោយរបស់នាង (គណនី Anya Nava) ដែលបានផុសជា emoji រូបញញឹមនាវេលាម៉ោង១២យប់ផងដែរ ៕





ប្រភព ៖ tvpoolonline , កែសម្រួលដោយ ៖ សំណាង
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ