តារា​សម្ដែង​ស្រី​ថៃ​ដ៏​ល្បី​ដឹក​ដៃគូ​ស្នេហ៍​ដើរ​លេង​ផ្អែមល្ហែម​ស្អិត​ដូច​ចា​ខ្វៃ


ថៃ ៖ សម្រាប់​គូស្នេហ៍​ទាក់ទង​ថ្មីថ្មោង អេ​រិ​ន (Sireeporn Yoogthatat) តារា​សម្ដែង វ័យ​២៩​ឆ្នាំ និង​កំលោះ​ហៃ​សូ បេន ដែល​បាន​ទាក់ទង​គ្នា​បាន​ជាង​មួយ​ឆ្នាំ​ហើយ ​។ មួយ​រយៈ​ចុង​ក្រោយ​ឃើញ​នៅ​ជាមួយ​គ្នា​ជាប់រហូត អេ​រិ​ន ប្រាប់​ថា​ស្អិត​ជាប់​គ្នា​ដូច​ចា​ខ្វៃ​មួយគូ​អ៊ីចឹង​។

គូស្នេហ៍​មួយគូ​នេះ បាន​ដឹក​ដៃ​គ្នា​ទៅ​កម្សាន្ត​នៅ​សមុទ្រ​ស៊ី​ផ័​ន​វ៉ា ខេត្ត​ភូ​កេ​ត ដែល​ការ​ទៅ​ដើរ​លេង​លើក​នេះ អេ​រិ​ន បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​និង​ភាព​សិ​ក​ស៊ី​ខ្លាំង តាំងពី​រូប​ម្នាក់ឯង​ស្លៀក​ឈុត​ហែល​ទឹក​ដែល​មាន​សង្សារ​ជា​ជាង​ថតរូប​ឱ្យ ។

លើស​ពី​នេះ​ក៏​នៅ​មាន​រូប​គូ​លេង​ទឹក​ក្នុង​អាង​ហែល​ទឹកជា​មួយ​គ្នា ហើយ​ហៃ​សូ​បេន​បាន​បី​អេ​រិ​ន​ឡើង​មក ដែល​ឈុត​នេះ​បាន​ធ្វើបាប​ដល់​អ្នក​ដែល​នៅ​លីវ​ឬ​នៅ​ម្នាក់ឯង​ពិត​ៗ ៕

ប្រភព៖ Sanook , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ