ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំរាំ​ដឹងឪចុងដ៏អប្រិយ៍​ល្បួង​កូនទៅ​រួម​រ័ក​…គឺ​បាន​២​លើក​ហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ជា​ឪពុកចុង​ម្នាក់​ ត្រូវ​នគរបាល​ចាប់ខ្លួន បន្ទាប់​ពី​បាន​បោក​បញ្ឆោត​កូនស្រី​មាន​សតិ​មិន​ប្រក្រតី​ម្នាក់ យក​ទៅ​រំលោភបាន​សម្រេច​២​លើក​ ក៏​ត្រូវ​បែក​ការណ៍ កាលពីវេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ខែឧសភា នៅ​ក្នុង​ព្រៃ​ខាង…

ខេត្តកណ្តាល ៖ បុរស​ជា​ឪពុកចុង​ម្នាក់​ ត្រូវ​នគរបាល​ចាប់ខ្លួន បន្ទាប់​ពី​បាន​បោក​បញ្ឆោត​កូនស្រី​មាន​សតិ​មិន​ប្រក្រតី​ម្នាក់ យក​ទៅ​រំលោភបាន​សម្រេច​២​លើក​ ក៏​ត្រូវ​បែក​ការណ៍ កាលពីវេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ខែឧសភា នៅ​ក្នុង​ព្រៃ​ខាង ក្រោយ​ភូមិ ស្ថិត​ក្នុង​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ។

មន្ត្រី​នគរបាល​ស្រុក​ពញាឮ​បានឱ្យ​ដឹង​ថា ជន​ជា​ឪពុកចុង​នេះ​ឈ្មោះ បូ វុន អាយុ​៣៧​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ឃុំ​ខាងលើ ចំណែក​កូនស្រី​រង​គ្រោះ​មាន​អាយុ​១៦​ឆ្នាំ ។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា នៅ​ចន្លោះ​ម៉ោង១១​ ទៅ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ខែឧសភា​ នោះ ក្មេងស្រី​បាន​ទៅ​អង្គុយ​លេង​លើ​បង់​តែ​ម្នាក់ឯង នៅ​ក្នុង​វត្ត​ធម្ម​ស្រះ ។

ពេល​នោះ​ស្រាប់តែ​ឈ្មោះ បូ វុន ជា​ឪពុកចុង​បាន​ដើរទៅ​និយាយ​បបួល​នាង​ថា​ ទៅ​កន្លែង​ដដែល​និង​ឱ្យទៅ​មុន ឯ​ខ្លួន​ដើរទៅ​តាម​ក្រោយ ។ ពេល​ទៅ​ដល់ទី​នោះ ជន​ជា​ឪពុកចុង​រូប​នេះ ក៏​ធ្វើ​សកម្មភាព​រំលោភ រួច​ហើយ​ទើប​ឲ្យ​នាង​ដើរទៅ​ផ្ទះ​វិញ ។ ជួន​ពេល​នោះ បងស្រី​នាង​ដែលកំពុង​ដើរ​រក​ប្អូន​ឃើញ​នាង​នៅ​ក្នុង​វត្ត​ក៏​សួរនាំ​ទើប​បែកធ្លាយ​និង​បាន​ប្តឹង​ទៅ​សមត្ថកិច្ច ។

តាម​ការ​សារភាព​របស់​ជន​គម្រក់​ជា​ឪពុកចុង​រូប​នេះ​ថា កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា វេលា​ម៉ោង ប្រហែល​៤​ល្ងាច ខ្លួន​បាន​ធ្វើ​សកម្មភាព​រំលោភ នាង​នៅ​កន្លែង​ខាងលើ​ម្តង​ហើយ​ប៉ុន្តែ​នាង​មិន​បាន ប្រាប់​ម្ដាយ​ឬ​បងប្អូន​ទេ លុះ​លើក​ទី​២​ក៏​បែកធ្លាយ ។ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ​និង កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ