ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកពីរៀនវិញ ម្តាយផ្លាស់​ខោអាវឱ្យប្រទះ​​​ឈាម​ប្រឡាក់​ខោគួរឱ្យសង្ស័យ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនជាតិ​ហ្វ៊ី​លី​ពី​ន​ម្នាក់ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​មួយ បាន​ត្រូវ​នគរ​បាល​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ចោទ​ថា បាន​រំលោភ​សិស្ស​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​នៅ​ក្នុង​បន្ទប់ទឹក កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា​កន្លង​ទៅ នៅ​ក្នុង​សាលា​ឯកជន​ខាងលើ…

ខេត្តកណ្ដាល ៖ ជនជាតិ​ហ្វ៊ី​លី​ពី​ន​ម្នាក់ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​មួយ បាន​ត្រូវ​នគរ​បាល​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ចោទ​ថា បាន​រំលោភ​សិស្ស​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​នៅ​ក្នុង​បន្ទប់ទឹក កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា​កន្លង​ទៅ នៅ​ក្នុង​សាលា​ឯកជន​ខាងលើ ស្ថិត​ក្នុង​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ដោយឃើញ​សុទ្ធតែឈាមប្រឡាក់ខោនាងក៏សង្ស័យ ។

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា គ្រូបង្រៀន​ភាសា​អង់គ្លេស​ជា​ជនជាតិ​ហ្វ៊ី​លី​ពី​នរូ​ប​នេះ​ឈ្មោះ រ៉ូ​ម៉ា​ន់ បា​ឡូ​អា​គី​ណូ អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា នា​ព្រឹក​ថ្ងៃ​នោះ ខណៈ​ឪពុក​ក្មេង​ស្រី​រៀបចំ​មុជទឹក​ស្លៀកពាក់​ឲ្យ​កូន​ទៅ​រៀន​មិន​ឃើញ​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ។

លុះ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹកក ក្រោយ​ពី​​ទទួល​កូន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ហើយ​ម្តាយ​ផ្លាស់​សម្លៀក​​បំពាក់ឱ្យ ស្រាប់តែ​ឃើញ​មាន​ស្នាម​ឈាម​ប្រឡាក់​ខោ​កូន និង​មាន​ទឹកកាម​ប្រឡាក់​ស្អិត​ជាប់​ខោ ។ ពេល​នោះ​ឪពុក​ម្តាយ ក៏​នាំ​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ ហើយ​លោកគ្រូ​ពេទ្យ​ប្រាប់​ថា ប្រដាប់​ភេទ​កូនស្រី​មាន​ដាច់​រយះ ដូច​មាន​របស់​រឹង​បៀតបៀន ។ ​

​​ក្រោយ​មក ឪពុក​ម្តាយ​ក្មេង​ស្រី​បាន​សាកសួរ​កូនស្រី និង​ត្រូវ​បាន​ប្រាប់​ថា នៅ​ក្នុង​ម៉ោង​លោកគ្រូ​ឈ្មោះ​បា​ឡូ បង្រៀន នាង​បាន​សុំ​ទៅ​បត់ជើង ពេល​នោះ​លោកគ្រូ​បាន​អនុញ្ញាត​ឲ្យ​ទៅ ហើយ​លោកគ្រូ​បាន​ដើរ​តាម​ក្រោយ​ដល់​បន្ទប់ទឹក នៅ​ពេល​បត់ជើងតូច​រួច លោកគ្រូ​ក៏​បាន​រំលោភ ។

លុះ​មក​ដល់​ថ្ងៃ​ទី​១០ ខែឧសភា វេលា​ម៉ោង​១២​ថ្ងៃត្រង់ ឪពុក​ម្តាយ​ក្មេង​ស្រី​ក៏​បាន​នាំ​កូន​មក​ប៉ុស្តិ៍​នគរបាល​តា​ខ្មៅ ដើម្បី​ដាក់​ពាក្យបណ្តឹង ហើយ​សមត្ថកិច្ច​ក៏​បាន​ហៅ​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​សាកសួរ តែ​ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​ទេ ។

អធិការ​នគរបាល​ក្រុង​តា​ខ្មៅ លោក សរ កែវ ពិស​ដ្ឋ ថ្លែង​ថា ករណី​នេះ​សមត្ថកិច្ច​បាន​កសាង​សំណំ​ុ​រឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ៕ ​

អត្ថបទសរសេរ ដោយ