ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឃើញ​ឈាម​ប្រឡាក់​ខោ​លី​អូ​កូនស្រី​… សួរនាំ​បែកធ្លាយ​រឿងគ្រូភាសា​អង់គ្លេស

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ ឃាត់ខ្លួន បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ចោទ​ថា បាន​រំលោភ​សិស្ស​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​ក្នុង​បន្ទប់ទឹក កាលពី​ម៉ោង​១០​និង​១៥​នាទី ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ ឃាត់ខ្លួន បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ចោទ​ថា បាន​រំលោភ​សិស្ស​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​ក្នុង​បន្ទប់ទឹក កាលពី​ម៉ោង​១០​និង​១៥​នាទី ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​បន្ទប់ទឹក​សាលា​ឯកជន​មួយ សាខា​មាត់ទន្លេ ក្នុងភូមិ​តា​ខ្មៅ​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ទើប​អាយុ​៤​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ខេត្តកណ្តាល ចំណែក​ជនសង្ស័យ​ឈ្មោះ រ៉ូ​ម៉ា​ន់ បា​ឡូ​អា​គី​ណូ ភេទ​ប្រុស ជនជាតិ​ហ្វី​លី​ពី​ន អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ទួល​ទំពូង ខណ្ឌ​៧​មក​រា មុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេស ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា មុន​កើតហេតុ ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបចំ​មុជទឹក​ស្លៀកពាក់​ឱ្យ​កូន​មិនឃើញ​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ លុះ​ម៉ោង​៧​ព្រឹក​ថ្ងៃ​កើតហេតុ​ក៏​ជូន​កូនស្រី​ទៅ​រៀន​នៅ​សាលា​សាខា​មាត់ទន្លេ​តា​ខ្មៅ​ដូច​សព្វដង​។ រហូត​ដល់​ម៉ោង​១០​និង​៣០​នាទី ទើប​ទៅ​ទទួល​ក្មេង​ស្រី​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​មក​ដល់​ផ្ទះ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​ផ្លាស់​សំលៀក​បំពាក់​ឱ្យ​កូន ទើប​ឃើញ​មាន​ស្នាម​ឈាម​ប្រឡាក់​លើ​ខោ​លី​អូ​កូន និង​មាន​ទឹកកាម​ប្រឡាក់​ស្អិត​ជាប់​ខោ​ទៀត​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​នាំ​កូនស្រី​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ ហើយ​គ្រូពេទ្យ​ប្រាប់​ថា ប្រដាប់​ភេទ​ក្មេង​ស្រី​រង​គ្រោះ​មាន​ដាច់​រយះ​ដូច​មាន​របស់​រឹង​ធំ​ដាក់​ចូល​។

ក្រោយមក​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​សួរនាំ​កូន ហើយ​ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​ថា នៅ​ក្នុង​ម៉ោង​លោកគ្រូ​ឈ្មោះ​ប៉ា​ឡូ​បង្រៀន ក្មេង​ស្រី​រង​គ្រោះ​បាន​សុំ​លោកគ្រូ​ទៅ​បត់ជើង ពេល​នោះ​លោកគ្រូ​អនុញ្ញាត​ឱ្យទៅ ។
ប្រភព​ដដែល​បន្ត​ទៀត​ថា ហើយ​លោកគ្រូ​បាន​ដើរ​តាម​ក្រោយ​រហូត​ដល់​បន្ទប់ទឹក នៅ​ពេល​បត់ជើងតូច​រួច លោកគ្រូ​បាន​លាង​គូថ​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ ហើយ​លេង​គូទ​គាត់​បណ្តាល​ឱ្យ​ឈឺ​មាន​ឈាម​ទៀត​ផង​។

លុះ​មក​ដល់​ថ្ងៃ​ទី​១០ ម៉ោង​១២​ថ្ងៃត្រង់ ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​នាំ​កូន​មក​ប៉ុស្តិ៍​តា​ខ្មៅ​ដើម្បី​ដាក់​ពាក្យបណ្តឹង ហើយ​សមត្ថកិច្ច​ក៏​ហៅ​ជនសង្ស័យ​មក​អធិការ​ដើម្បី​សាកសួរ តែ​ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​នោះ​ទេ ។

អធិការ​នគរបាល​ក្រុង​តា​ខ្មៅ លោក សរ​កែវ ពិស​ដ្ឋ បាន​ប្រាប់​ឱ្យ​ដឹង​ថា ករណី​នេះ​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​តុលា ដើម្បី​ចាត់​ការន្ត​តាម​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ