ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

The Point មជ្ឈមណ្ឌល​ធុរកិច្ច និង​អគារ​ការិយាល័យ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ និង​មាន​រចនាបថ​ដ៏​ស្រស់​ស្អាត The Point ដែល​ជា​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង​អគារ​ការិយាល័យ​បែប​ថ្មី​បាន​ទទួល​ពានរង្វាន់​លំដាប់​ពិភព​លោក​ចំនួន​ពីរ​កាលពី​ថ្ងៃ​ទី​៣ ខែឧសភា​ដោយ​ធ្វើ​ឱ្យ​វា​ក្លាយជា​មជ្ឈមណ្ឌល​ធុរកិច្ច និង​ការិយាល័យ​លេច​ធ្លោ​បំផុត​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ដោយ​ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ និង​មាន​រចនាបថ​ដ៏​ស្រស់​ស្អាត The Point ដែល​ជា​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង​អគារ​ការិយាល័យ​បែប​ថ្មី​បាន​ទទួល​ពានរង្វាន់​លំដាប់​ពិភព​លោក​ចំនួន​ពីរ​កាលពី​ថ្ងៃ​ទី​៣ ខែឧសភា​ដោយ​ធ្វើ​ឱ្យ​វា​ក្លាយជា​មជ្ឈមណ្ឌល​ធុរកិច្ច និង​ការិយាល័យ​លេច​ធ្លោ​បំផុត​នៅ​កម្ពុជា ។

ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក​ទាំង​ពីរ​នោះ​គឺ ពានរង្វាន់ “Best Lifestyle Community Development” សម្រាប់​ការ​ទទួលស្គាល់​ភាព​អស្ចារ្យ​នៃ​សំណង់ និង​ពានរង្វាន់ “Best Office Achitectural Design” សម្រាប់​ការ​ទទួលស្គាល់​រចនាបថ​ដ៏​ស្រស់​ស្អាត និង ប្រកបដោយ​ការ​ច្នៃប្រឌិត​ខ្ពស់​របស់ The Point ។

ពានរង្វាន់​ទាំង​ពីរ​នេះ​ត្រូវ​បាន​ផ្តល់​ឱ្យ The Point កាលពី​រាត្រី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ ២០១៩ នៅ​​ក្នុង​កម្មវិធី​ប្រកាស​ពានរង្វាន់​អចលនទ្រព្យ​ប្រចាំ​កម្ពុជា ឆ្នាំ​២០១៩ លើក​ទី​បួន (4th Annual Property Guru Cambodia Property Awards) ដែល​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី និង​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​ឈ្មោះ​ថា PropertyGuru Group ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិកា នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អ្នកចូលរួម​ពី ក្រុមហ៊ុន​អចលនទ្រព្យ​ល្បី​ៗ​ផ្សេង​ៗ​ទៀត​រហូត​ដល់ ៣៧០​នាក់ ។

សូម​បញ្ជាក់​ថា កម្មវិធី​ប្រកាស​ពានរង្វាន់​អចលនទ្រព្យ​ប្រចាំ​កម្ពុជា (Annual Property Guru Cambodia Property Awards) គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​សម្រាប់​វិស័យ​អចលនទ្រព្យ និង​ការ​ផ្តល់​ពានរង្វាន់​នីមួយ​ៗ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ឆ្លងកាត់​ការ​វាយតម្លៃ​យ៉ាង​ហ្មត់ចត់ និង​យុត្តិធម៌​បំផុត​ពី​ចៅក្រម​ឯករាជ្យ ។

លោក ផូ​រ សុធា​រៈ អគ្គនាយក​ក្រុមហ៊ុន 3DS Property Management ដែល​បាន​សាងសង់​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង​អគារ​ការិយាល័យ The Point បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា «​ពានរង្វាន់​ទាំង​ពីរ​នេះ គឺជា​ការ​ទទួលស្គាល់​ជា​លក្ខណ​:​អន្តរជាតិ​ចំពោះ គុណភាព ភាព​អស្ចារ្យ​និង​រចនាបថ​ប្រកបដោយ​ភាព​ទាក់ទាញ​របស់ The Point ដែល​ជា​មជ្ឈមណ្ឌល​ដ៏​ទំនើប​ថ្មី​មួយ​សម្រាប់​ការ​ធ្វើ​ការងារ​ការិយាល័យ ការ​សម្រាក​កម្សាន្ត និង​ការ​ទិញ​ទំនិញ​គ្រប់មុខ ក៏​ដូច​ជា​ការ​ទទួលទាន​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា​ច្រើន​» ។

អគ្គនាយក​ក្រុមហ៊ុន 3DS Property Management បាន​និយាយ​បន្ត​ទៀត​ថា The Point នឹង​ធ្វើ​ឱ្យ​ការ​រស់នៅ និង​ការ​បំពេញការងារ​របស់​អ្នក​រស់នៅ និង​ធុរជន​នៅ​ក្រុងភ្នំពេញ​កាន់តែ​មាន​ភាព​ងាយ​ស្រួល និង​សប្បាយ​រីករាយ ដោយសារ​តែ​សំណង់ អគារ​ការិយាល័យ​ដ៏​ស្រស់​ស្អាត​ដែល​មាន​រចនាបថ​ទាក់ទាញ និង​ហាង​ទំនិញ​ជា​ច្រើន​សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​របស់​អ្នកធ្វើការ និង​រស់នៅ​ភ្នំពេញ ។ វា​នឹង​ធ្វើ​ឱ្យ​មានការ​កែប្រែ​កាន់តែ​ប្រសើរ​សម្រាប់​ការ​រស់នៅ ការ​បំពេញការងារ និង​ធុរកិច្ច ។

សូម​បញ្ជាក់​ថា The Point គឺជា​គម្រោង​អគារ​ការិយាល័យ និង​ផ្សារ​សហគមន៍​ដែល​ត្រូវ​បាន​វិនិយោគ​រួម​គ្នា​ដោយ​វិនិយោគិន​ក្នុងស្រុក ។ អគារ​ការិយាល័យ​នេះ​បាន​បោះទុន​វិនិយោគ​ប្រមាណ ៧​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​មិន​ទាន់​រាប់​បញ្ចូល​តម្លៃ​ដី​សាងសង់​ឡើយ ។

The Point បាន​រៀបចំ​ពិធី​បុក​គ្រឹះ​សាងសង់​កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ ២០១៨ ដែល​គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​អគា​រិ​យា​ល័យ​នៅ​កម្ពុជា និង​ជា​បណ្តុំ​នៃ​ផ្សារ និង​ហាង​ទំនើប​ៗ​ជា​ច្រើន ។

មជ្ឈមណ្ឌល​ផ្សារ​សហគមន៍ និង​អគារ​ការិយាល័យ The Point ដែល​មាន​កម្ពស់​៧​ជាន់ ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី ម៉ៅ សេ​ទុង នឹង​លេច​រូបរាង និង​ដំណើរការ​ពេញលេញ នៅ​អំឡុង​ត្រីមាស​ទី​៤ ឆ្នាំ ២០១៩ ខាង​មុខ​នេះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ