ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​ចិន​ទាំង​៣​​នាំ​សាច់ប្រាក់​(​បី​លាន​ប្រាំ​រយ​ម្ភៃ​ពាន់​ដុល្លារ​អា​មេ​រិ​ក​)មកខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រភពបានឱ្យបន្តទៀតថា ជនសង្ស័យ​ទាំង​៣​នាក់គឺជា​ជនជាតិ​ចិនដែលនាំសាច់​ប្រាក់​ដុល្លារដ៏ច្រើនសន្ធឹក ​ទី​១-​ឈ្មោះ Wang Shiping កាន់​លិខិតឆ្លងដែន​លេខ EC9259330 ។…

រាជធានី​ភ្នំពេញ ៖ ប្រភពបានឱ្យបន្តទៀតថា ជនសង្ស័យ​ទាំង​៣​នាក់គឺជា​ជនជាតិ​ចិនដែលនាំសាច់​ប្រាក់​ដុល្លារដ៏ច្រើនសន្ធឹក ​ទី​១-​ឈ្មោះ Wang Shiping កាន់​លិខិតឆ្លងដែន​លេខ EC9259330 ។ ទី​២-​ឈ្មោះ Wang Lichao កាន់​លិខិតឆ្លងដែន​លេខ ED4367915 និងទី​៣-​ឈ្មោះ Zhang Jian កាន់​លិខិត ឆ្លង​ដែន​លេខ E 35414034 មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន និងមុខរបរ​មិន​ពិតប្រាកដ ។

គួររំលឹកថា ការឃាត់ខ្លួន​ចិន​៣​នាក់ទាំង៣នាក់ គឺ​ខណៈបាន​​នាំ​ចូល​សាច់ប្រាក់​ចំនួន​៣.៥២០.០០០ (​បី​លាន​ប្រាំ​រយ​ម្ភៃ​ពាន់​ដុល្លារ​អា​មេ​រិ​ក​) ដោយ​ពុំ​មានការ​បញ្ជាក់​អំពី​ប្រភព​ហិរញ្ញវត្ថុ​ច្បាស់លាស់ ពី​ទីក្រុង​ហុងកុង ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃ​ទី​២៣ មេ​សា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កម្លាំងនគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ព្រមទាំង​មន្ត្រី​មាន​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​
គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សហការចុះឃាត់ជនសង្ស័យ​ដែលជាជន​ជាតិ​ចិន​ខាង​លើនេះ ​ ។

បន្ទាប់​ពី​ការ​ឃាត់ខ្លួន​សួរ​ចម្លើយ និង​ត្រួតពិនិត្យ​ឯកសារ​របស់​ជនសង្ស័យ​ទាំង​៣​រូប​ខាងលើ​រួច​មក សមត្ថ​កិច្ច​បាន​រៀបចំ​បែបបទ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ព្រមទាំង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់​ព័ន្ធ​នានា ។

ការ​ចាប់ខ្លួន​ជនជាតិ​ចិន​ទាំង​៣​នាក់ ខាងលើ​នេះ​ក៏​បាន​កើត​មាន​ឡើង ​បន្ទាប់​ពី​សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ចេញ​សេចក្ដីណែនាំ​មួយ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ទាំងអស់ បង្កើន​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ៕

បើមានព័ត៌មានបន្ថែមនឹងផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ