គ្រូហោរបានផ្តាំទៅអ្នកកើតចំថ្ងៃទាំងបីមានរឿងដែលត្រូវដឹងនៅប៉ុន្មានថ្ងៃខាងមុខនេះ ។ តើលោកអ្នកធ្លាប់ស្គាល់មនុស្សដែលកើតចំថ្ងៃអង្គារ ព្រហស្បតិ៍ និងសុក្រទេ? ប្រសិនបើធ្លាប់ស្គាល់ សូមចែករំលែកអត្ថបទដ៏មានប្រយោជន៍មួយនេះដល់គាត់ឲ្យបានដឹងផង ព្រោះថាសាធុជនទាំងនោះនឹងទទួលបាននូវលាភសំណាងយ៉ាងពិសេសក្នុងរវាងថ្ងៃ28, 29, 30ចុងខែមេសានេះ ។
សូមធ្វើការបកស្រាយអំពីអ្នកកើតចំថ្ងៃទាំង៣ អង្គារ ព្រហស្បតិ៍ និងសុក្រថានឹងត្រូវមានដំណឹងល្អ មានស្នាមញញឹមជាប់ជានិច្ច តើមានអ្វីខ្លះដែលលោកអ្នកនឹងទទួលបាននាចុងខែមេសាខាងមុខនេះ ?
អ្នកកើតចំថ្ងៃអង្គារត្រូវដឹងថា នៅចុងខែមេសានេះ លោកអ្នកនឹងមានរឿងល្អ៣ប្រការ ចូលមកដល់ខ្លួនគឺៈ
១-មានដំណឹងល្អដែលលោកអ្នកកំពុងទន្ទឹងរង់ចាំជាយូរមកហើយ
២-មានការពេញចិត្ត ពេញថ្លើមពីមនុស្សនៅក្បែរខ្លួន ឬក៏សាច់ញាតិ
៣-មានរង្វាន់លើកទឹកចិត្តពីមនុស្សដែលខ្លួនស្រឡាញ់ ឬទទួលលាភធំពីស្ថាប័នដែលលោកអ្នកធ្វើការ ។
អ្នកកើតចំថ្ងៃព្រហស្បតិ៍គួរដឹងថា នៅអំឡុងថ្ងៃចុងខែមេសានេះ លោកអ្នកនឹងមានរឿងល្អ៣ប្រការហូរចូលមកដល់ខ្លួនគឺៈ
១-ជាអ្នកមានលុយចូលច្រើនហូរហៀរលើសពេលណាៗទាំងអស់
២-មានមនុស្សល្អៗជាច្រើនចូលមកជ្រោមជ្រែង
៣-មានអ្នកផ្តល់រង្វាន់លើកទឹកចិត្តអាចជាទឹកប្រាក់វាល់លាន ។
អ្នកកើតចំថ្ងៃសុក្រត្រូវដឹងថា នៅអំឡុងថ្ងៃចុងខែមេសានេះ លោកអ្នកមានរឿងល្អ៣ប្រការ ចូលមកដល់ខ្លួនគឺ៖
១-មានកាដូពីចម្ងាយ អាចជាលុយសម្រាប់ចាយវាយពេញៗដៃចាប់ពីចុងខែនេះទៅ
២-មានលាភសំណាងបន្ថែមដែលលោកអ្នកនឹកស្មានមិនដល់
៣-បើបុរសនារីដែលមិនទាន់មានគូគាប់ នឹងមានគូជីវិតមកដល់ហើយ ។
ហោរាសាស្ត្រមិនមែនសុទ្ធតែត្រឹមត្រូវទាំងអស់ទេ តែក៏គង់ត្រូវខ្លះ និងខុសខ្លះ មិនខាន អាស្រ័យហេតុនេះសូមសាធុជនជឿជាក់ដោយបញ្ញាចុះ ។
ចែករំលែកព័តមាននេះ