ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​បងប្អូន​ចេញដំណើរ​ច្រើន​ណាស់​ទៅ​ស្រុក​កំណើត​ដោយ​ជិះ​រថយន្តក្រុង​មិន​យក​ថវិកា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ គឺ​លោក​ឃួ​ង ស្រេង បាន​ចុះ​ពិនិត្យ​រថយន្ត​មុន​ចេញដំណើរ​ជូន​បងប្អូន…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ គឺ​លោក​ឃួ​ង ស្រេង បាន​ចុះ​ពិនិត្យ​រថយន្ត​មុន​ចេញដំណើរ​ជូន​បងប្អូន ពលរដ្ឋ​ទៅ​ស្រុក​កំណើត​វិញ ដែល​នៅ​ទីតាំង​ចំណត​សួនច្បារ​ឬ​ស្សី​កែវ ឃ្លាំង​សាំង​ឬ​ស្សី​កែវ ដើម្បី​ពិនិត្យ​ឲ្យ​បាន ល្អ​មុន​ចេញដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​នានា ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា រថយន្ត​ទាំងអស់​១២០​គ្រឿង ថ្ងៃនេះ​មាន​បងប្អូន​ពលរដ្ឋ​ចេញ​ច្រើន​កុះករ​តែ​ម្តង ហើយ​រថយន្តក្រុង​ក៏​បាន​ចេញ​ទាំង​១២០​គ្រឿង​ដែរ​ព្រឹក​នេះ គ្រប់​គោលដៅ​ទាំង​ទៅ​ទាំង​មក​ដោយ​មិន​យក​ថវិកា ។
រាជរដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​ថា ការ​ដឹក​អ្នកដំណើរ​នេះ គឺ​មាន​គោលបំណង​កុំ​ឲ្យ​រថយន្តក្រុង ឬ​រថយន្ត​តាក់ស៊ី​ឡើងថ្លៃ​ឈ្នួល​អី​ផ្សេង​ៗ តែ​ឆ្នាំ​នេះ​មាន​ប្រជាពលរដ្ឋ​ច្រើន មានការ​យល់​ដឹង​បាន​ជិះ​រថយន្តក្រុង​ដោយ​មិន​យក​លុយ មានការ​កើន​ខ្លាំង ។

លោក​ក៏​បាន​ឲ្យ​ប្រជាពលរដ្ឋ​មុន​នឹង​ចេញពី​កន្លែង​ស្នាក់​នៅ​ត្រូវ​ពន្លត់ភ្លើង ឬ​ក៏​បិត​កុង​ទ័​រ​ភ្លើង ឲ្យ​បាន​ត្រឹមត្រូវ​ផង​ជៀសវាង​មាន​ករណី​អ្វីមួយ​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ