ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាប់អានគ្នាយូរក៏ក្លាយជាម្តាយធម៌និង​កូន​ធម៌…លុះយូរទៀត​កើត​ចិត្ត​ប្រចណ្ឌ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​ជា​អ្នក​ជិតខាង​នឹង​គ្នាបាន​រាប់អាន​គ្នា​ជា​ម្តាយធម៌​កូនធម៌ ស្រាប់តែ​ម្តាយធម៌​ប្រចណ្ឌ​ប្តី​របស់​ខ្លួន​ជាមួយនឹង​កូនធម៌ រហូត​ក្លាយជា​ជម្លោះ​វាយតប់​គ្នាផ្អើល​ពេញ​ភូមិ ​និង​រង​របួស​រយះ​ជើង​កូនស្រី​ធម៌ទៀត​ផង ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ ៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​ជា​អ្នក​ជិតខាង​នឹង​គ្នាបាន​រាប់អាន​គ្នា​ជា​ម្តាយធម៌​កូនធម៌ ស្រាប់តែ​ម្តាយធម៌​ប្រចណ្ឌ​ប្តី​របស់​ខ្លួន​ជាមួយនឹង​កូនធម៌ រហូត​ក្លាយជា​ជម្លោះ​វាយតប់​គ្នាផ្អើល​ពេញ​ភូមិ ​និង​រង​របួស​រយះ​ជើង​កូនស្រី​ធម៌ទៀត​ផង ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ ៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមេសា តាម​បណ្តោយ​ផ្លូវលំ ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ។

ប្រភព​ព័ត៌មាន​ស្ត្រី​ឈ្មោះ ព្រហ្ម សុ​ខន អាយុ​ជាង​៤០​ឆ្នាំ ឱ្យ​ដឹង​ថា រូប​គាត់​និង​ភាគី​ម្ខាងទៀត​បាន​រាប់អាន​គ្នា​ជា​ម្តាយធម៌​កូនធម៌ អស់រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ ។ មុន​ពេល​កើតហេតុ ប្តី​របស់​ម្តាយធម៌​ស្រវឹង​ហើយ​មក​និយាយដៀមដាម​ឱ្យ​គាត់ ពេល​នោះ​គាត់​ខឹង​ក៏​ដើរទៅ​សួរនាំ បែរជា​២​នាក់​ប្តី​ប្រពន្ធ​នោះ​រត់​មក​ច្រាន​គាត់​ឲ្យ​ដួល​រយះ​ជើង​ម្ខាង ហើយ​បម្រុង​យក​ដាវសា​មូ​រ៉ៃ​កាប់​រូប​គាត់​ទៀត តែ​បាន​អ្នក​ជិតខាង​ជួយ​ទាន់ ។

ចំពោះ​មូលហេតុ​ដែល​ឈាន​ដល់​ការ​ឈ្លោះប្រកែក​គ្នា​នេះ ដោយសារ​តែ​គាត់​ជា​ស្ត្រី​មេម៉ាយ​ប្តី​ស្លាប់​ចោល​ជិត​៤​ឆ្នាំ​មក​ហើយ ហើយ​ស្ត្រី​ជា​កូនធម៌​ប្រចណ្ឌ​នឹង​ប្តី​របស់​ខ្លួន​ទើប​បង្ក​ជា​រឿង​ឈ្លោះប្រកែក​គ្នា​បែប​នេះ ។
ចំណែក​ស្ត្រី​ឈ្មោះ មៀ​ក យឿ​ង អាយុ​៤០ឆ្នាំ ស្នាក់​នៅ​ចំណុច​ខាងលើ​និយាយ​ថា មុនពេល​កើតហេតុ​គាត់​លេងបៀ​នៅ​មុខ​ផ្ទះ ចំណែកប្តី​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅ​ក្នុងផ្ទះ ស្រាប់តែម្តាយធម៌​នេះ​មក​ឈ្លោះ​ប្រកែក ​និង​ស្រែក​ជេរ​រូប​គាត់​ព្រមទាំង​ប្តី ដោយ​មិនដឹង​ថា​ មូលហេតុ​ខឹង​អ្នក​ណា​នោះ​ទេ ។ គាត់​បដិសេធ​ថា គ្មាន​រឿង​ប្រចណ្ឌ​តាម​ការ​ចោទ​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សងខាង​ត្រួ​វបាន​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​សិន ចាំ​ព្រឹកស្អែក​សឹម​មក​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ។ បើ​រាប់អាន​គ្នា​ជា​កូនធម៌​ម្តាយធម៌​ហើយ គួរ​មាន​អារម្មណ៍ល្អ​ចំពោះ​គ្នា តែបើ​ម្នាក់​ៗ​ឈាន​ដល់​ផ្លូវបំបែក​ចាត់​ទុក​គ្នា​ជាស​ត្រូវ​ទៅ​ហើយ ពិតជា​គួរ​ឱ្យ​សោកស្តាយណាស់ ៕​

អត្ថបទសរសេរ ដោយ