តោះ​តាម​មើល​លក្ខណៈ​ពិសេស​អ្នក​កើត​ឆ្នាំកុរ​មាន​អ្វី​អស្ចារ្យ


តាម​មហាសង្ក្រាន្ត​ប្រចាំឆ្នាំ​ថ្មី​បាន​គន់គូរ​ពី​លក្ខណៈ​ពិសេស​នៃ​អ្នក​កើត​ឆ្នាំកុរ ប្រុស​ស្រី​ណា​កើត​ឆ្នាំកុរ​ពង្សមនុស្ស​ស្រី នាម​ជា​សត្វ​ជ្រូក ធាតុទឹក ទន្សា​កំណើត នៅ​ថ្ងៃ​ព្រហស្បតិ៍ សិរី​ធ្លាក់​មក​ពី​ជើង​ឆ្វេង​របស់​ព្រះព្រហ្ម មូល​ព្រលឹង​នៅ​នឹង​គុម្ព​ឈូក​ឬ​ផ្កាឈូក ដូច្នេះ​អ្នក​កើត​ឆ្នាំ​នេះ​គួរ​យក​ផ្កាឈូក​បូជា​ព្រះ​រាល់ថ្ងៃ​កំណើត ខែ​កំណើត និង​ឆ្នាំ​កំណើត​របស់​ខ្លួន​ទើបបាន​សម​នឹង​សេចក្តី​ប្រាថ្នា​មានជោគ​លាភ មាន​សិរី​សួស្តី មានទ្រព្យ​សម្បត្តិ​មហាសាល​រស់នៅ​ត្រជាក់ត្រជំ​សុខដុម​តរៀង​ទៅ ។

មនុស្ស​កើត​ឆ្នាំ​នេះ​រមែង​ជា​មនុស្ស​មាន​វាសនា​ល្អ​ពី​អតីតជាតិ​មាន​ប្រាជ្ញា​ខ្ពង់ខ្ពស់​ស្រឡាញ់​សភាព​ស្ងប់ស្ងាត់ និយាយ​ស្តី​តិច ចូល​ចិត្ត​សម្រាន្ត​ច្រើន ចិត្តធ្ងន់ តែបើ​មាន​ក្រេវក្រោធ​កើតឡើង​ហើយ នឹង​ចងគំនុំ​ងំ​ជាប់​ក្នុង​ដួងចិត្ត​មិន​ងាយ​រសាត់​បាត់​ឆ្ងាយ​ឡើយ ។

ជា​មនុស្ស​ចូល​ចិត្ត​គិត​ច្រើន មាន​និស្ស័យ​នឹងន មិន​ទ​ទឹ​សទ​ទាស ជា​អ្នកមាន​មិត្តភក្តិ​ល្អ​ៗ​ច្រើន ធ្វើ​ការងារ​ច្រើន​បានជា​មេ​គេ​ដោយសារ​គំនិត​ប្រាជ្ញា​របស់​ខ្លួន និង​មាន​សេចក្តី​ស្នេហា​នឹងន បរិ​សុទ្ធតែ​មានចិត្ត​ប្រចណ្ឌ​ច្រើន ។

មុខរបរ​ឬ​ការងារ​ដែល​សម​នឹង​ខ្សែជីវិត​របស់​មនុស្ស​កើត​ឆ្នាំកុរ​ឱ្យ​ចម្រើន​រុងរឿង​លូតលាស់​ត្រូវ​នឹង​សេចក្តី​ប្រាថ្នា​របស់​ខ្លួន​នោះ​គឺ ធ្វើ​ជំនួញ​ជួញប្រែ និង​បាន​ទៅ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ជាក់​ជា​មិន​ខាន ។
បើ​ធ្វើ​រាជការ ឬ​ការងារ​តាម​ស្ថាប័ន​នានា​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ ច្រើន​តែ​ត្រូវ​ទទួលទោស​ទណ្ឌ​ឬ​ត្រូវ​បាន​ទទួល​ការ​ច្រណែនឈ្នានីស​ពី​អ្នក​ដទៃ ពុំ​សូវ​មាន​សេចក្តីសុខ​ចម្រើន​ក្នុង​ជីវិត​ឡើយ ។

ឆ្នាំ​នេះ​បើ​តាម​ទំនាយ​ប្រាប់​ថា ជា​ឆ្នាំ​នាំ​មក​នូវ​ជោគ​លាភ សក្ការៈ​ច្រើន និង​គិត​ប្រកបការងារ​អ្វី​ៗ​តែង​បាន​សម្រេច​ដូច​សេចក្តី​ប្រាថ្នា​៖

១-​ជោគ​លាភ​នឹង​បានទ្រព្យ​សម្បត្តិ លុយកាក់​មាសប្រាក់ និង​វត្ថុ​មាន​តម្លៃ គ្រឿង​ប្រដាប់​លម្អ​គេហដ្ឋាន ដីធ្លី ឬ​បាន​ឡើង​ប្រាក់ខែ និង​ប្រាក់​បំណាច់​រង្វាន់​ផ្សេង​ៗ​ទៀត ។

២-​កិត្តិយស​ការ​សិក្សា​និង​បាន​ប្រឡង​ជាប់​ដូច​សេចក្តី​ប្រាថ្នា បើ​នៅ​ទំនេរ​នឹង​បានការ​ងារ​ធ្វើ បើ​មានការ​ងារ​ធ្វើ​ស្រាប់​ហើយ​ក៏​នឹង​បាន​ឡើង​កាន់​មុខ​តំណែង​ខ្ពស់​ឡើង ។

៣-​កេរ្តិ៍ឈ្មោះ នឹង​បាន​ទទួល​សេចក្តី​និយម​រាប់អាន​លើកតម្កើង​មុខមាត់​ពី​មនុស្ស​ក្នុង​មជ្ឈដ្ឋាន​ការងារ ឬ​នៅ​ក្នុង​ស្រុកភូមិ​បាន​ជាទី​មោទនភាព​ដល់​ខ្លួនឯង និង​អ្នក​ដទៃ ។

៤-​សេចក្តីសុខ​លើ​គូ​និស្ស័យ​បាន​ជួប​តែ​នឹង​សេចក្តី​ស្នេហ៍​ដ៏​បរិ​សុ​ទ្ទ ឯ​អ្នក​ដែល​មាន​គូគ្រង​រួច​ហើយ​ក៏​នឹង​មាន​បុត្រ​ជាទី​ស្រឡាញ់​ពេញចិត្ត សេចក្តីសុខ​រឹតតែ​កើត​កើន​ទ្វេ​ឡើង​ថែម​ទៀត​ ។

Facebook Google Twitter Email

ហោរាសាស្ដ្រ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ