ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​គ្រប់​រូបភាព គ្រប់​ល្បិច​… ចុង​ក្រោយ​​បែកធ្លាយ​ត្រឹម​​សុំ​នំ​ញ៉ាំ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​ត្រូវ​ឃាត់ខ្លួន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល បន្ទាប់​ពី​នគរបាល​អន្តោប្រវេសន៍​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ត្រួត​ពិនិត្យ​​ចក្រ​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ស្រាប់តែ​ប្រទះ​ឃើញ​គ្រឿងញៀន​មួយ​ចំនួន​ធំ​នៅ​ក្នុង​វ៉ា​លី​ខ្មៅ ខណៈ​ឆ្លង​ដែន​ពី​ប្រទេស​ឡាវ​ចូល​កម្ពុជា កាលពី​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​៣១ ខែមីនា…

ខេត្តស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​ត្រូវ​ឃាត់ខ្លួន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល បន្ទាប់​ពី​នគរបាល​អន្តោប្រវេសន៍​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ត្រួត​ពិនិត្យ​​ចក្រ​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ស្រាប់តែ​ប្រទះ​ឃើញ​គ្រឿងញៀន​មួយ​ចំនួន​ធំ​នៅ​ក្នុង​វ៉ា​លី​ខ្មៅ ខណៈ​ឆ្លង​ដែន​ពី​ប្រទេស​ឡាវ​ចូល​កម្ពុជា កាលពី​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង​។

ប្រភព​ពី​សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ខាងលើ ឈ្មោះ NURUL FADLI EKO PUTRO អាយុ​៤៣​ឆ្នាំ បាន​នាំ​គ្រឿងញៀន​ចេញពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា​ក្នុង​គោលបំណង​យក​គ្រឿងញៀន​ទៅ​ប្រគល់​ឱ្យ​បក្សពួក​របស់​ខ្លួន​រង់ចាំ​ទទួល​នៅ​ក្បែរ​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប ហើយ​បន្ត​ទៅ​ប្រទេស​៣ គឺ​ប្រទេស​ហ្វី​លី​ពី​ន​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ជនសង្ស័យ​ឆ្លង​ដែន​មក​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ត្រួតពិនិត្យ និង​មានការ​សង្ស័យ ដោយសារ​នៅ​ក្នុង​វា​លី​នោះ​បង្កប់​ទៅ​ដោយ​កញ្ចប់​នំ កាហ្វេ ព្រមទាំង​ប្រដាប់ប្រដា​ក្មេង​លេង​ជា​ច្រើន​មុខ​ទៀត ដែល​សរុប​រួម​មាន​៦​ទៅ​៧​ប្រភេទ ទើប​សហការ​ជាមួយ​កម្លាំង​នគរបាល BLO ប្រចាំ​ច្រក​ទ្វារ​ត្រួត​ពិនិត្យ​បន្ថែម ទើប​ប្រទះ​ឃើញ​គ្រឿងញៀន​យ៉ាង​សម្បើម​បង្កប់​នៅ​ក្នុង​កញ្ចប់​នំ និង​របស់របរ​ទាំងនោះ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ គ្រា​កើតហេតុ នគរបាល​ជំនាញ និង​កម្លាំង​សហការ​មិន​អាច​បញ្ចេញ​ព័ត៌មាន​ឱ្យ​អ្នក​សារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​ឡើយ ដោយ​រង់ចាំ​បន្ត​នីតិវិធី និង​ឈាន​ទៅ​វែកមុខ​ក្រុម​បក្សពួក​របស់​ជន សង្ស័យ​បន្ថែម​ទៀត​។

ប្រភព​ព័ត៌មាន​មួយទៀត​ឲ្យ​ដឹង​ថា ការ​ប្រទះ​ឃើញ​គ្រឿងញៀន​យ៉ាង​សន្ធឹកសន្ធាប់ ដោយសារ​តែ​នគរ​បាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​កៀល​នោះ បន្ទាប់​ឃើញ​កញ្ចប់​នំ​ជា​ច្រើន​នៅ​ក្នុង​បាលី​ខ្មៅ​​លក់​បាន​សុំ​នំ​របស់​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​នោះ​ញ៉ាំ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​មិនមែន​ជា​នំ បែរជា​គ្រឿង​ញៀន​ទៅ​វិញ​។

ជាក់ស្ដែង​ក្រោយ​ការ​ត្រួតពិនិត្យ​ថ្នាំ​ញៀន​ដែល​រក​ឃើញ​នោះ មាន​ចំនួន​៤៤​កញ្ចប់​តូច​ធំ​ស្មើនឹង​ទម្ងន់​ប្រមាណ​ជា​២២​គីឡូក្រាម​ជា​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​។ ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ មានការ​សាកសួរ​ពី​សំណាក់​នគរបាល​ជំនាញ និង​កម្លាំង​សហការ​នា​ល្ងាច​ថ្ងៃ​ដដែល បាន​បញ្ជូន​មក​ដល់​ស្នង​ការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​និង​បន្ត​បញ្ជូន​ទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ដំណើរការ​នីតិវិធី​បន្ត​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ