ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ពីរ​ប្ដេជ្ញា​ចូលរួម​លើកកម្ពស់​វិស័យ​សុខាភិបាល​ជាមួយ​រាជរដ្ឋាភិបាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មន្ទីរ​សម្រាក​ព្យាបាល​ចំនួន​ពីរ​គឺ មន្ទីរ​សម្រាក​ព្យាបាល​យី​គក់​មក​ពី​បាត់ដំបង និង​មន្ទីរ​សម្រាក​ព្យាបាល សេ​តេ​មក​ពី​ខេត្ត​ព្រះ​សីហ​នុ បាន​ប្តេជ្ញា​ចូលរួម​លើក​កម្ពស់​វិស័យ​សុខាភិបាល​ជាមួយ​រាជរដ្ឋាភិបាល​ឲ្យ​បាន​កាន់តែ​ប្រសើរ​តាម​គោលនយោបាយ​ជាតិ និង​ដើម្បី​លើកកម្ពស់​ដល់​សុខុមាលភាព​របស់​ប្រជា​ពល​ដ្ឋ​កម្ពុជា ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​បើកដាក់​ឱ្យ​ដំណើរការ​មន្ទីរ​សម្រាក​ព្យាបាល…

រាជធានី​ភ្នំពេញ​ ៖ មន្ទីរ​សម្រាក​ព្យាបាល​ចំនួន​ពីរ​គឺ មន្ទីរ​សម្រាក​ព្យាបាល​យី​គក់​មក​ពី​បាត់ដំបង និង​មន្ទីរ​សម្រាក​ព្យាបាល សេ​តេ​មក​ពី​ខេត្ត​ព្រះ​សីហ​នុ បាន​ប្តេជ្ញា​ចូលរួម​លើក​កម្ពស់​វិស័យ​សុខាភិបាល​ជាមួយ​រាជរដ្ឋាភិបាល​ឲ្យ​បាន​កាន់តែ​ប្រសើរ​តាម​គោលនយោបាយ​ជាតិ និង​ដើម្បី​លើកកម្ពស់​ដល់​សុខុមាលភាព​របស់​ប្រជា​ពល​ដ្ឋ​កម្ពុជា ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​បើកដាក់​ឱ្យ​ដំណើរការ​មន្ទីរ​សម្រាក​ព្យាបាល អុិន​ដ្រា នា​ព្រឹក​ថ្ងៃ​ទី​១៥​ខែមីនា ឆ្នាំ​២០១៩​លោក​វេជ្ជបណ្ឌិត យី គក់ ប្រធាន​គ្លីនិក យី​គក់ បាន​លើក​ឡើង​ថា​ការ​សហការ​គ្នា​រវាង គ្លីនិក យី​គក់ មក​ពី​ខេត្ដបាត់ដំបង និង​គ្លីនិក សេ​តេ មក​ពី​ខេត្ដ ព្រះ​សីហ​នុ និង​លោក​វេជ្ជបណ្ឌិត​ឯកទេស ចាន់ ប៊ុ​ន​ថា ក្នុង​គោលបំណង​បើក​មន្ទីរ​សម្រាក​ព្យាបាល អុិ​ន​ដ្រា នេះ​ដោយ​មើលឃើញ​ពី​កត្ដា​ធ ន​ធាន​មនុស្ស​ដែល​មាន​ស្រាប់​រវាង​គ្លីនិក​ទាំង​ពីរ និង​មាន​ឧបករណ៍​បរិក្ខារ​ពេទ្យ​ទំនើប​ៗ​ស្រាប់ រួម​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ៗ ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​វិវត្ដន៍​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ ទើប​បង្កើត​ឱ្យ​មាន​គ្លីនិក អ៊ិ​ន​ដ្រា នេះ​ឡើង ។

លោក​បន្ត​ថា​ ទាំងនេះ​គឺជា​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​នាំ​មក​នូវ​កត្ដា​សុខ​សន្ដិភាព និង​ស្ថិរភាព​ដែល ជា​គុណប្រយោជន៍​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រជាជន​កម្ពុជា ។

លោក​បន្ថែម​ថា​ការ​បើក​មន្ទី​ពេទ្យ​សម្រាក​ព្យាបាល​នេះ ក្រុម​គ្រូពេទ្យ​នឹង​ខិតខំ​ពង្រឹងគុណភាព ការ​ផ្ដល់​នូវ​សេវាកម្ម ក៏​ដូច​ជា​ជំនាញ​ផ្នែក​វេជ្ជសាស្ដ្រ​នេះ​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ក្នុង​ការ​ផ្ដល់​នូវ​ទំនុកចិត្ត​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ពេលវេលា​ដោយ​មិនបាច់​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​។

លោក​វេជ្ជបណ្ឌិត លិ គឹ​ម​ហ៊ួ​រ ប្រធាន​គ្លីនិក សេ​តេ បានអោយ​ដឹងផង​ដែរ​ថា ដោយ​មើលឃើញ​ពី​សក្តា​នុ ពល​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន និង​មើលឃើញ​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ​សុខាភិបាល ទើប​ខាង​លោក​ដែល​ជា​វេជ្ជបណ្ឌិត​មួយ​ផង​ដែរ​នោះ មាន​ទស្ស​នះ​ចង់​ចូលរួម​ពង្រឹង និង​ពង្រីក​វិស័យ​មួយ​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ជឿនលឿន​ដូច​ប្រទេស​ជិតខាង ។ ណាមួយ​ដោយ​ចង់​ជួយ​សំរួល​ដល់​បងប្អូន​ដែល​មាន​តម្រូវការ​ខាង​សេវា​មួយ​នេះ​អោយ​កាន់តែ​មាន​ភាព​ងាយស្រួល និង​ទំនុកចិត្ត ។

លោក​បន្ត​ថា​ក្រោម​ការ​សហការ​គ្នា​រវាង​មន្ទីរពេទ្យ យី​គក់ នៅ​ខេត្តបាត់ដំបង និង​មន្ទីរពេទ្យ សេ​តេ នៅ​ខេត្ត​ព្រះ​សីហ​នុ រួម​ជាមួយ​លោក​វេជ្ជបណ្ឌិត​ឯក​ទេ ចាន់ ប៊ុ​ន​ថា បាន​បង្កើត​មន្ទីរ​ព្យាបាល អុិន​ដ្រា នេះ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ របស់​បង ប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​ទទួល​បាន​នៅ​សេវាកម្ម​ពិនិត្យ និង​ព្យាបាល​សុខភាព​នៅ​ក្នុង​ប្រទេស​ប្រកបដោយ​ភាព​ជឿជាក់ ។

លោក​បន្ថែម​ថា កត្ដា​សុខ​សន្ដិភាព និង​ស្ថិរភាព​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ទទួល​បាន​នូវ​កំណើន សេដ្ឋកិច្ច​ខ្ពស់ ដោយ​មានការ​កើន​ឡើងជា​រៀងរ​រាល់​ឆ្នាំ​ក្នុង​អត្រា​រង្វង់​៧,៥​ភាគរយ ក្នុង​នោះ​ជីវភាព​រស់​របស់​ប្រជាជន​កាន់តែ​ធូរធារ និង​មាន​កម្រិត​រស់នៅ​ក៏​កាន់តែ​ខ្ពស់​ផង​ដែរ​នោះ បាន​ធ្វើ​ឱ្យ​តម្រូវការ​ផ្នែក​វិស័យ​សុខាភិបាល​សាធារណៈ ក៏​កាន់តែ​មានការ​កើនឡើង​ខ្ពស់ ដូច្នេះ​កិច្ចសហការ​នេះ​គឺជា​ឱកាស​មួយ​ក្នុង​ការ​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ។

លោក​បញ្ជាក់ ត្រង់​ចំណុច​នេះ​យើង​ចង់​បញ្ជាក់​ថា ការ​ចូលរួម​វិនិយោគ​របស់​វិស័យ​ឯកជន កំពុង​តែ​មានការ​កើនឡើង ក្នុង​ការ​រួមចំណែក​ជាមួយ រាជរដ្ឋាភិបាល ជា​ពិសេស​វិស័យ​សុខាភិបាល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ និង​ធ្វើការ​ប្រកួតប្រជែង ដើម្បី​ឱ្យ​មាន​ភាព​ស្មើមុខ ស្មើ​មាត់​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ