ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ដឹក​ប្រពន្ធ​ទៅ​ស្បថ​ មិន​ទាន់​បាន​ស្បថ​ផង…ប្តីជាប់ខ្នោះ​ត្រឹម​ពាក់​កណ្តាល​ផ្លូវ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​កើតក្តី​​ប្រច័​ណ្ឌ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រពន្ធ​ចោទ​ប្តី​ថា​លួច​មាន​ស្រី រីឯ​ប្តី​ចោទ​ប្រពន្ធ​ថា​លួ​ច​​មាន​សាហា​យ ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ ប្តី​ក៏​ដឹក​ប្រពន្ធ​ពីរ​សង្កាត់​ចាក់​អង្រែ​លើ​ទៅ​ស្បថ​​នៅ​មុខ​ព្រះ​អង្គ​ដង​កើ លុះ​ពេល​ឌុបគ្នា​​ដល់​ពាក់កណ្ដាល​ផ្លូវ​បាន​ឈ្លោះប្រកែក​គ្នា​តឹងសរសៃក រហូត​ឈាន​ដល់​ការ​វាយ​ប្រតាយប្រតប់​គ្នា​ពេញ​ផ្លូវ ធ្វើ​ឱ្យ​បុរស​ជា​ប្តី​ជ្រុលដៃ​វាយ​ប្រពន្ធ​មួយ​ដៃ​បែក​ថ្ងាស​ហូរ​ឈាម​ពេញ​មុខ…

រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​កើតក្តី​​ប្រច័​ណ្ឌ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រពន្ធ​ចោទ​ប្តី​ថា​លួច​មាន​ស្រី រីឯ​ប្តី​ចោទ​ប្រពន្ធ​ថា​លួ​ច​​មាន​សាហា​យ ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ ប្តី​ក៏​ដឹក​ប្រពន្ធ​ពីរ​សង្កាត់​ចាក់​អង្រែ​លើ​ទៅ​ស្បថ​​នៅ​មុខ​ព្រះ​អង្គ​ដង​កើ លុះ​ពេល​ឌុបគ្នា​​ដល់​ពាក់កណ្ដាល​ផ្លូវ​បាន​ឈ្លោះប្រកែក​គ្នា​តឹងសរសៃក រហូត​ឈាន​ដល់​ការ​វាយ​ប្រតាយប្រតប់​គ្នា​ពេញ​ផ្លូវ ធ្វើ​ឱ្យ​បុរស​ជា​ប្តី​ជ្រុលដៃ​វាយ​ប្រពន្ធ​មួយ​ដៃ​បែក​ថ្ងាស​ហូរ​ឈាម​ពេញ​មុខ ​ផ្អើលដល់​​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​វាយ​ខ្នោះតែម្តង ។​

ហេតុការណ៍​​ខាងលើ​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៤ ​ខែ​មី​នា នៅ​មុខ​អគារ​ខុន​ដូរ​ព្រី​ន​ផ្លា​ស្សា តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជន​ដៃដល់​ជា​ប្តី​មានឈ្មោះ ​អាត ណា​រ៉ា អាយុ​២៤​ឆ្នាំ មុខរបរ​ដឹក​ជញ្ជូន​អី​​វ៉ា​ន់​លក់​តាម​អន​ឡាញ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ផ្តៅ​ជុំ ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ ចំណែក​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ ​សា​រ៉ាត់ លី​ន​ដា អាយុ​២៩​​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​មី​ហ្គា​ឌែ​ន​បុប្ផា​ជាយ​ដែន ​មានស្រុក​កំណើត​នៅ​ភូមិ​គៀ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

តាម​ប្រភពពី​​ជន​ដៃដល់​ជា​ប្តី​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​ គាត់​ទើបតែ​ត្រឡ​ប់​មក​ធ្វើការ ហើយ​មិត្ត​ភក្តិ​ស្គាល់គ្នា​បាន​ហៅ​គាត់​​អោយ​ញុំ​ា​ស្រា​បៀរ​អស់​១​កំប៉ុង រួច​​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ឃើញ​ប្រពន្ធ​​កំពុង​ដើរ​នៅ​តាម​ផ្លូវ ក៏​ជិះ​ម៉ូតូ​ទៅ​ជិត​បម្រុង​ដឹក​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​ក្រុង​តា​ខ្មៅ​ដូច​សព្វដង លុះ​​ពេល​ជិះម៉ូតូ​​ទៅ​ដល់​ ស្រាប់តែ​ប្រពន្ធ​ស្រែកសួរ​ថា ​ទើបតែ​មកពីណា ទៅ​ជួប​ស្រី​ស្នេ​ហ៍មែន? ថ្នើ​រ​នឹង​ហើយ​ទើបតែ​មក​ដល់? គាត់​ក៏​បាន​ប្រាប់​វិញ​ថា​ ទើបតែ​មក​ពី​ដឹក​អី​​វ៉ា​ន់​យក​ទៅ​អោយ​គេ ហើយ​មិត្តភក្តិ​ហៅ​ហូប​ស្រា​បៀរ​មួយ​កំប៉ុង​ជជែក​គ្នា​លេង ទើប​មក​យឺត​បន្តិច ។

ប្រភពដដែលបាន​បន្ត​ថា ប្រពន្ធ​នៅ​តែ​ចោទប្រកាន់​គាត់​ទៀត ធ្វើ​ឲ្យ​គាត់​រំលឹក​រឿង​ប្រពន្ធ​ធ្លាប់​មាន​ប្រុស​ស្នេហ៍​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ ក៏​បង្ក​ជា​រឿង​ឈ្លោះប្រកែក​គ្នា​ពេញ​ផ្លូវ និង​ប្រកែក​យកឈ្នះ​រៀង​ៗ​ខ្លួន ដោយ​ទ្រាំ​មិន​បាន​ គាត់​ក៏​ឌុ​ប​ប្រពន្ធ​ទៅ​ស្បថ​នៅ​មុខ​ព្រះ​អង្គ​ដង​កើ ដើម្បី​បញ្ជាក់​ពី​ចិត្ត​ស្មោះ ដោយ​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យហ្សុ៊យ​គី​ស្មាស់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ ភ្នំពេញ ១D-០០៥៩​ ។

ប្រភពដដែលបាន​បន្តទៀត​ថា លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ក៏​បាន​ទាស់សម្តី​គ្នា​ និង​តឹងសរសៃក​ដាក់​គ្នា គាត់​ក៏​ឈប់​ម៉ូតូ​ និង​វាយ​ប្រតាយប្រតប់​គ្នា​ពេញ​ផ្លូវ ធ្វើ​ឲ្យ​គាត់​ជ្រុលដៃ​វាយ​ប្រពន្ធ​មួយ​ដៃ​ចំ​កណ្ដាល​ថ្ងាស បណ្តាល​អោយ​បែក​ឈាម​ស្រោច​ពេញ​មុខ និង​បង្កការ​​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ ។ ភ្លាម​ៗនោះ​ក៏​មាន​​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​បាន​ទៅ​ដល់ទី​នោះ​ប្រទះ​ឃើញ​ ក៏​​អន្តរាគមន៍​​ឃាត់​បំបែក និ​ង​ចាប់​ឃាត់ខ្លួន​គាត់​វាយខ្នោះ​ និ​ង​នាំទាំងគាត់ ព្រមទាំង​ប្រពន្ធ​យក​ទៅ​​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេ​បា​សាក់​តែ​ម្តង​។

តាម​សម្ដី​ប្រពន្ធ​ជា​ជន​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា ពួក​គាត់​ទាំង​២​នាក់​គឺជា​ប្តី​ប្រពន្ធ​នឹង​គ្នា​អស់រយៈ​ពេល​៥​ឆ្នាំ​​មក​ហើយ​ តែ​មិន​បាន​រៀប​ការ​ទេ ហើយ​បុរស​ជា​ប្តី​តែងតែ​វាយ​ធ្វើបាប​គាត់​រហូត ហេតុតែ​ស្រឡាញ់​ក៏​ចេះ​ទ្រាំ​នៅ​ជាមួយ​រហូត​ដល់​សព្វថ្ងៃ ​លុះ​នៅវេលា​​យប់​កើតហេតុ​នេះ គាត់​អស់​ការ​អត់ធ្មត់​តស៊ូ​រស់នៅ​ជាមួយ​ប្តី​ហេងស៊យ​នេះ​ទៀត​ហើយ ព្រោះ​គេ​ហ៊ាន​លើកដៃ​វាយ​គាត់​​ជា​ប្រពន្ធ​នៅ​ទី​សាធារណៈ​បែប​នេះ ធ្វើ​ឲ្យ​គាត់​ខ្មាស់​គេ​ខ្លាំង​ណាស់ មាន​តែ​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​រក​យុត្តិធម៌។

ក្រោយ​កើតហេតុ​ ​ស្ត្រី​​រង​គ្រោះ​ជា​ប្រពន្ធ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ចំណែក​ជន​ដៃដល់​ជា​ប្តី​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​បន្ត​ទៅ​អធិការ​ដ្ធា​ន​ខណ្ឌចំការមន​ចាត់ការ​បន្ត​តាម​នី​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ