ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​កម្ពុជា​មាន​ចំនួន​កើនឡើង​កំពុង​សិក្សា​នៅ​ប្រទេស​ចិន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​និស្សិត​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​ជាង​១​ពាន់​នាក់ និង​អ្នកខ្លះ​កំពុង​ចាប់អារម្មណ៍​ចង់ទៅ​សិក្សា​នៅ​ប្រទេស​ចិន ។ នេះ​បើ​តាម​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន ។ លោក ហេង ជិន​ហាក់…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​និស្សិត​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​ជាង​១​ពាន់​នាក់ និង​អ្នកខ្លះ​កំពុង​ចាប់អារម្មណ៍​ចង់ទៅ​សិក្សា​នៅ​ប្រទេស​ចិន ។ នេះ​បើ​តាម​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន ។

លោក ហេង ជិន​ហាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ប្រមាណ​ជាង​១​ពាន់​នាក់ ។ លោក​ថាបើ​ប្រៀប​ទៅ​នឹង​ប្រទេស​ផ្សេង​ៗ​ចំនួន​និស្សិត​កម្ពុជា​មាន​កំណើន​ច្រើន​ជាងគេ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន ។

លោក​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​បើក​សិក្ខាសាលា​ស្ដី​ពី​នីតិវិធី​ក្នុង​ការ​ស្នើ​សុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC) ។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បញ្ជាក់​ថា គោលបំណង​នៃ​សិក្ខា​សាល​នេះ គឺ​ដើម្បី​ផ្ដល់​នូវ​ចំណេះដឹង​បន្ថែម និង​ការ​ចែករំលែក​បទ​ពិសោធន៍​របស់​និស្សិត​ដែល​បាន​សិក្សា​បញ្ចប់ និង​និស្សិត​ដែល​កំពុង​សិក្សា​ជូន​ដល់​សិស្ស​និស្សិត​ដែល​មាន​គោលបំណង ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​សារ​ធា​ណ​រដ្ឋ​ប្រជាមានិត​ចិន ។ ព្រោះថា មាន​សិស្ស​និស្សិត​ជា​ច្រើន​មាន​បំណង​ចង់ទៅ​សិក្សា​នៅ​ប្រទេស​ចិន ប៉ុន្តែ​ពួក​គាត់​មិនសូវ​មាន​ព័ត៌មាន​គ្រប់គ្រាន់ ដើម្បី​ទៅ​បំពេញបែបបទ និង​ល័​ក្ខ​ខណ្ឌ​ផ្សេង​ៗ ដើម្បី​សិក្សា​នៅ​ប្រទេស​ចិន​នេះ​ជា​ចំណុច​សំខាន់​នៃ​ការ​រៀបចំ​សិក្ខាសាលា​ថ្ងៃនេះ ។

លោក​បន្ត​ថា វាគ្មិន​ដែល​បាន​អញ្ជើញ​មក​ធ្វើ​បទ​បង្ហាញ​សិក្ខាសាលា​នេះ គឺ​សុទ្ធតែ​វាគ្មិន​សមា​គន​និស្សិត​កម្ពុជា​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បណ្ឌិត​នៅ​ប្រទេស​ចិន​ក្នុង​នោះ​វាគ្មិន​នឹង​បង្ហាញ​ពី​នីតិវិធី​ក្នុង​ដាក់​ពាក្យ​ទៅ​សិក្សា​នៅ​ប្រទេស​ចិន និង​មាន​វាគ្មិន​ជា​ច្រើន​ទៀត​ពួក​គាត់​នឹង​ចូលខ្លួន​ការ​ចែករំលែក​បទ​ពិសោធន៍​របស់​គាត់​ដល់​និស្សិត​របស់​ពួក​យើង ។ លោក​បន្ថែម​ថា ការ​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​វា​មាន​លក្ខណៈ​ពិសេស​ច្រើន​ព្រោះថា អាហារូបករណ៍​នៅ​ប្រទេស​ចិន​មាន​ច្រើន​ប្រភេទ​មាន​តាំងពី​អាហារូបករណ៍​សាកលវិទ្យាល័យ អាហារូបករណ៍​ខេត្ត​-​ក្រុង និង​មាន​ទាំង​អាហារូបករណ៍​ក្រុមហ៊ុន​ឲ្យ​និស្សិត​យើង​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគមនិស្សិត​កម្ពុជា​រូប​នេះ​បាន​ដាក់​ក្ដី​សង្ឃឹម​ច្រើន ព្រោះថា​ឆ្នាំ​ក្រោយ​ៗ​ទៀត តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ទាំង​ពីរ​កម្ពុជា​-​ចិន មានការ​ឯកភាព​គ្នា​ច្រើន​ចំពោះ​ការ​បញ្ជូន​និស្សិត​ទៅ​សិក្សា គឺ​មាន​ច្រើន ។ លោក​ថា ជា​ទូទៅ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មានការ​កើនឡើង​អាច​ពី​១០០​ទៅ​២០០​នាក់ ចឹ​ង​បាន​ថា មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​មាន​និស្សិត​ជាង​១​ពាន់​នាក់​ទៅ​ហើយ ។ បន្ថែម​លើ​នេះ​ប្រធាន​សមាគមនិស្សិត​កម្ពុជា​-​ចិន​ក៏​បាន​បង្ហាញ​នូវ​ឆន្ទៈ​យ៉ាង​មុតមាំ​ថា សមាគមនិស្សិត គឺ​រីករាយ​ក្នុង​ការ​ទទួល​ស្វាគមន៍​សិស្ស​និស្សិត​កម្ពុជា​ទាំងអស់​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​អាហារូបករណ៍ ហើយ​ក្នុង​នាម​ជា​សមាគម គឺ​នឹង​ចូលរួម​ជួយ​ជ្រំ​ជ្រែង​ដល់​សិស្ស​និស្សិត​ដែល​ដាក់​ពាក្យ​អាហារូបករណ៍​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ