ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​តន្ត្រី​បេសកកម្ម​ស្នាមញញឹម​នៃ​ក្តី​ស្រឡាញ់​ ​ទីបំផុត​បាន​ប្រគល់​ថវិកា​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ បន្ទាប់​ពី​កម្មវិធី​តន្ត្រី​បេសកកម្ម​ស្នាមញញឹម​នៃ​ក្តី​ស្រឡាញ់ ដើម្បី​ជួយ​ដល់​ជីវិត​កុមារ​កម្ពុជា និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ​ដោយ​ជោគ​ជ័យ​នៅ​សាល Aeon…

​រាជធានី​ភ្នំពេញ ​៖ បន្ទាប់​ពី​កម្មវិធី​តន្ត្រី​បេសកកម្ម​ស្នាមញញឹម​នៃ​ក្តី​ស្រឡាញ់ ដើម្បី​ជួយ​ដល់​ជីវិត​កុមារ​កម្ពុជា និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ​ដោយ​ជោគ​ជ័យ​នៅ​សាល Aeon Hall ផ្សារ​ទំនើប Aeon Mall Sen Sok City ក្រុមការងារ កាលពី​ថ្ងៃ​ទី ១១ ខែ​កុ​ម្ភៈ បាន​យក​ថវិកា​ប្រមូល​បាន​ពី​ការ​ប្រគំ​តន្ត្រី​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។​

​កម្មវិធី​តន្ត្រី​បេសកកម្ម​ស្នាមញញឹម​នៃ​ក្តី​ស្រឡាញ់ កន្លង​ទៅ​ ទទួល​បាន​អ្នកចូលរួម​សរុប​ចំនួន ៥១០ នាក់ ក្នុង​នោះ VIP ជា​ភ្ញៀវ​កិត្តិយស​មាន​ចំនួន ១៨៦ នាក់ និង​ទស្សនិកជន​ទិញ​សំបុត្រ​ចូលរួម​មាន​ចំនួន ៣២៤ នាក់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ទេព្តា ប្រសិទ្ធពរ ស្ថាបនិក ជានា​យក​ប្រតិបត្តិ​ក្រុម​ការ​ងារ ILoveCambodia​។​

​ក្រុមការងារ​បាន​ឲ្យ​ដឹង​ថា ​កម្មវិធី​តន្ត្រី​បេសកកម្ម​ស្នាមញញឹម​នៃ​ក្តី​ស្រឡាញ់ ប្រមូល​បាន​ថវិកា​ចំនួន ៥.៤៦២.០០០ រៀល និង ៥៣០ ដុល្លា​អា​មេ​រិ​ក ហើយ​ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នា​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។ យល់​ឃើញ​ថា ​យុវជន​សព្វថ្ងៃ​ពិតជា​យល់​ច្បាស់​អំពី​ការងារ​មនុស្សធម៌ ពិសេស​ការ​ជួយ​​ដល់​កុមារ និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​

​កម្មវិធី​តន្ត្រី​បេសកកម្ម​ស្នាមញញឹម​នៃ​ក្តី​ស្រឡាញ់ បាន​រៀបចំ​ឡើង​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ដួង រួម​គ្នា​សម្តែង​​រួម​គ្នា​ជាមួយនឹង​កម្មវិធី​ដើរ​លើ​កម្រាលព្រំ​ក្រហម​, ការ​ច្រៀង​, ការ​សម្តែង​របាំ​សហស្ស​សម័យ ក្បាច់​គុន​​បុរាណ​ខ្មែរ ក្បាច់​រាំ​សម័យ​ទំនើប និង​ការ​ដើរ​បង្ហាញ​ម៉ូ​ដ​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ដោយ​មានការ​ចូល​រួម​ច្រៀង និង​សម្តែង​ដោយ​ស្ម័គ្រចិត្ត​ពី​សិល្បករ​ ​សិល្ប​ការិនី តារាចម្រៀង តារា​សម្តែង​អាជីព​, តារា​ចម្រៀង Original Song, តារា​បង្ហាញ​ម៉ូ​ដ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជា​អ្នក​ដែល​មាន​ប្រជាប្រិយភាព​តាម​បណ្តាញ​សង្គម​ជាដើម​។​

​ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រុមការងារ​បាន​បញ្ជាក់​ថា នា​ពេល​ខាង​មុខ នឹង​មាន​គម្រោង​រៀបចំ​កម្មវិធី និង​​​សកម្ម​​ភាព​មនុស្សធម៌​ជា​បន្ត​ទៀត នឹង​ព្យាយាម​កែសម្រួល​ចំណុច​ខ្វះខាត ហើយ​បន្ថែម​បញ្ចូល​នូវ​កម្មវិធី​ថ្មី​ប្លែក​​មួ​យ​ចំនួន​ទៀត​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ