ប្រហែលជាប្រិយមិត្តធ្លាប់បានដឹងខ្លះហើយ ថ្ងៃកំណើតជាថ្ងៃពិសេសសម្រាប់មនុស្សយើងម្នាក់ៗ ដែលចាស់បុរាណប្រកាន់យក។ ក្នុងចំណោមថ្ងៃទាំង៧ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ និង អាទិត្យ បណ្តាទាំង៧នេះថ្ងៃណាល្អជាងគេ ហើយថ្ងៃកំណើតណាដែលមិនសូវល្អ ។

ខាងក្រោមនេះជាការទស្សន៍ទាយរបស់កំពូលគ្រូហុងស៊ុយបង្ហាញពីភ័ព្វវាសនាទៅតាមថ្ងៃនីមួយៗដូចតទៅ៖
១-ប្រុសស្រីណាកើតថ្ងៃចន្ទ ជើងលេខប្រាប់ថា ជាមនុស្សមិនសូវសម្បូរញាតិ ព្រោះមានចរិតឆ្មើងឆ្មៃ មានចិត្ដមិននឹងនរ បើសេពគប់មិត្ដ ដំបូងហាក់ដូចល្អគ្រាន់បើ តែចុងក្រោយប្រែជាព្រងើយកន្តើយដាក់គ្នា ជាមនុស្សមិនសូវយកចិត្តទុកដាក់ថែរក្សាទ្រព្យឱ្យបានគង់វង្ស មានថ្វីមាត់ល្អ និយាយស្ដីអ្វីច្រើនមានគេយកចិត្ដទុកដាក់ស្ដាប់ ។ អ្នកកើតថ្ងៃនេះគួរប្រើសម្លៀកបំពាក់ពណ៌ខៀវ លេខហុងស៊ុយ $457 ជាលេខមានលាភសំណាងច្រើន ។
២-មនុស្សប្រុសស្រីណាកើតថ្ងៃអង្គារ ទំនាយប្រាប់ថា ជាមនុស្សមានចរិតស្លូតបូត មានលាភសក្ការៈច្រើន ដែលទ្រព្យទាំងនោះរកបានមកដោយការប្រឹងប្រែងរបស់ខ្លួន និងរក្សាទ្រព្យសម្បត្ដិគង់វង្ស ជាមនុស្សសម្តីផ្អែមពីរោះគួរជាទីស្រឡាញ់រាប់អាននៃអ្នកផងទាំងពួង។ មនុស្សពួកនេះគួរប្រកាន់យកលេខហុងស៊ិយ $750 ជាលេខមានង៉ូវហេងល្អ ។

៣-បុរសស្ត្រីណាកើតថ្ងៃពុធ ទំនាយទាយថា ជាមនុស្សមានភ័ព្វសំណាង មានទ្រព្យសម្បត្ដិច្រើន សម្បូរគំនិតច្នៃប្រឌិត ចេះសន្សំសំចៃ តែជាអ្នកសេពគប់មិត្ដភក្ដិមិនសូវសមប្រកប មានគេច្រណែនឈ្នានីស ជាមនុស្សធ្វើគុណដល់គេ ច្រើនបានទោសត្រឡប់មកវិញ។ មនុស្សពួកនេះគួរប្រើសម្លៀកបំពាក់ពណ៌លឿងចាស់ ឯលេខហុងស៊ុយគួរប្រកាន់យក $8888 ជាលេខនាំលាភសំណងចូលផ្ទះ ។
៤-មនុស្សណាកើតថ្ងៃព្រហស្បតិ៍ ទំនាយទាយថា ជាអ្នកប្រកបដោយចំណេះវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាឈ្លាសវៃ ជាមនុស្សមិនសូវនិយាយច្រើន ស្វាហាប់នឹងការងារ មិនចូលចិត្ដសម្តីឥតប្រយោជន៍ និងបានជាទីស្រឡាញ់រាប់អាននៃអ្នកផងទាំងពួង ជាមនុស្សមានចិត្ដក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ។ បុគ្គលពួកនេះគួរប្រកាន់យកលេខហុងស៊ុយ $568 ជាលេខមានជោគលាភល្អ ។
៥-បុរសនារីណាកើតថ្ងៃសុក្រ ទំនាយទាយថា ជាមនុស្សដែលមានប្រជាប្រិយភាពច្រើន បើជាបុរសវិញនឹងធ្វើឱ្យស្រីៗចូលចិត្ដស្រឡាញ់រាប់អាន និងមានគេនាំលាភយកមកឱ្យជារឿយៗ ជាមនុស្សប្រកាន់នូវពាក្យសម្ដីរបស់ខ្លួនពោលគឺនិយាយបែបណានឹងធ្វើយ៉ាងនោះ សម្បូរទៅដោយទ្រព្យសម្បត្ដិ រស់នៅថ្កុំថ្កើងរុងរឿង។ អ្នកកើតថ្ងៃនេះគួរប្រកាន់យកលេខហុងស៊ុយ $168 ជាលេខនាំហេង នាំសុខចម្រើនចូលមក ។
៦-ប្រុសស្រីណាកើតថ្ងៃសៅរ៍ ទំនាយទាយថា ជាមនុស្សមានចិត្ដកំណាញ់បន្តិច តែចេះគាប់គួរចំពោះញាតិមិត្ត ជាអ្នកធ្វើការខ្ជីខ្ជា ច្រើនតែទាស់មាត់ទាស់កជាមួយអ្នកជិតខាង និងឆាប់ជឿទុកចិត្ដគេ។ អ្នកកើតថ្ងៃនេះកនេះគួរប្រកាន់យកលេខហុងស៊ុយ $234 ជាលេខនាំសំណាងចូលផ្ទះ ។

៧-ប្រុសស្រីណាកើតថ្ងៃអាទិត្យ ទំនាយទាយថា ជាមនុស្សមានភ័ព្វល្អ មិនសូវមានចិត្តលោភលន់ មានគំនិតសន្សំសំចៃខ្ពស់ ជាអ្នកមានចិត្ដស្រឡាញ់រាប់អានបងប្អូន មានប្រាជ្ញាឈ្លាសវៃ និងមានចិត្ដមោះមុតក្លាហាន ពុះពារគ្រប់ឧបសគ្គ មានវេហារចរចាពីរោះពិសា មានវាសនាល្អ បុណ្យស័ក្ដិកើតឡើងដោយសារការប្រឹងប្រែងរបស់ខ្លួន និងជាមនុស្សសម្បូរទៅដោយមិត្ដភក្ដិ។ បុគ្គលពួកនេះគួរប្រើសម្លៀកបំពាក់ពណ៌ក្រហម-ស និងលេខហុងស៊ុយ $9999 ជាលេខនាំលាភនាំជ័យ ។
ចែករំលែកព័តមាននេះ