ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំនេះ​​​អាណាចក្រ​តារា​​​ប្រគល់​ពាន​រង្វាន់​​​ចំនួន​33​ដល់​​សិល្បករ​​​-​សិល្បការិនី​​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្មវិធី​​អាណាចក្រ​តារា​​​ឆ្នាំ​​២០១៣ បាន​រៀប​ចំ​ពិធី​ប្រកាស​​​ជ័យ​លាភី​​ទាំង​បីប្រភេទ​គឺ​​ផ្នែក​ប្រជា​ប្រិយ​ភាព ទេព​កោ​សល្យ​​ និង​​​​ផ្នែក​​​កិត្តិយស​អមតៈ​​ កាល​ពី​រាត្រី​ថ្ងៃ​ទី​​១៥ សីហា ​​នៅ​សាល​​មហោស្រព​កោះ​ពេជ្រ រាជ​ធានី​ភ្នំពេញ​​ ។ ​ពាន​រង្វាន់​​ចំនួន​​៣៣​​​​បាន​ផ្តល់​ជូន​ដល់​​​​សិល្បករ-​សិល្បការិនី​​​​​​​​នា​រាត្រី​នោះ ។

រាជធានីភ្នំពេញ ៖ កម្មវិធី​​អាណាចក្រ​តារា​​​ឆ្នាំ​​២០១៣ បាន​រៀប​ចំ​ពិធី​ប្រកាស​​​ជ័យ​លាភី​​ទាំង​បីប្រភេទ​គឺ​​ផ្នែក​ប្រជា​ប្រិយ​ភាព ទេព​កោ​សល្យ​​ និង​​​​ផ្នែក​​​កិត្តិយស​អមតៈ​​ កាល​ពី​រាត្រី​ថ្ងៃ​ទី​​១៥ សីហា ​​នៅ​សាល​​មហោស្រព​កោះ​ពេជ្រ រាជ​ធានី​ភ្នំពេញ​​ ។ ​ពាន​រង្វាន់​​ចំនួន​​៣៣​​​​បាន​ផ្តល់​ជូន​ដល់​​​​សិល្បករ-​សិល្បការិនី​​​​​​​​នា​រាត្រី​នោះ ។

​ពាន​រង្វាន់​ដែល​​សិល្បករ​​​-​សិល្បការិនី​​​​ទទួលបាន​រួម​មាន ៖
១-​​​ពាន​រង្វាន់​​ពិធី​ការិនី​​​ និង​ពិធីករ​ទូរទស្សន៍​ឆ្នើម​ប្រចាំ​ឆ្នាំ​​២០១៣​​ បាន​ទៅ​លើ​​​អ្នកនាង​​ យុគ ចិន្តា និង​លោក ជា​ វិបុល ។
២-​ពានរង្វាន់​​​​រឿង​ភាគ​​ល្អ​​ប្រចាំ​ឆ្នាំ​​២០១៣​បាន​ទៅ​​លើ​រឿង កែវ​ភ្នែក និង​រឿង ពន្លក​ស្នេហ៍​ក្បែរ​ជាយ​ដែន ។
៣-​​ពាន​រង្វាន់​កម្មវិធី​​តន្ត្រី​​​កម្សាន្ត​​​​​​​​ផ្សាយ​ផ្ទាល់​ល្អ​​​ជាង​គេ​ប្រចាំ​ឆ្នាំ​​២០១៣ បាន​ទៅ​លើ​​លោក​ អឹុង​ រដ្ឋា ហៅ​ទុយ​​ ។
៤-​ពានរង្វាន់​​ក្រុម​​កំប្លែងល្បី​ប្រចាំ​​ឆ្នាំ​២០១៣​​​​​បាន​​ទៅ​​លើ​ក្រុម​​កំប្លែង​​​នាយ​ពែក​​មី ។
៥-​​ពានរង្វាន់​​ពិធី​ការិនី​​ និង​ពិធីករ​​ដែល​មាន​ប្រជា​ប្រិយ​ភាព​​​ប្រចាំ​ឆ្នាំ​​​២០១៣​​បាន​ទៅ​លើ កញ្ញា ហ៊ិន ច័ន្ទ​​និរ័ត្ន​​ និង​តាប៊ុយ ។
៦-ពាន​រង្វាន់​តារាកិត្តិយស​​អមតៈ​ប្រចាំ​ឆ្នាំ​​២០១៣​​​​​​​មាន​ចំនួន​១០​ពាន បាន​ទៅ​លើអ្នក​ស្រី ឌី សាវ៉េត, លោក​​​ជំទាវ ច័ន្ទ ធី, ​លោក​ ​ហួរ ឡាវី, លោក ប្រាក់ ប៊ន (ប្រធាន​​មន្ទីរ​​​​វប្ប​ធម៌​​ និង​វិចិត្រ​សិល្បៈ​ខេត្ត​តាកែវ​​)​​, អ្នកគ្រូ អ៊ាង ម៉ាឡៃ,​​ លោក ម៉ៅ អាយុទ្ធ, លោក អុឹម​ ចំរើន, លោក ទិត្យ ថាវរិទ្ធ, ​អ្នកស្រី ប៉ន ស្រី​ម៉ៅ ។
៧-ពាន​រង្វាន់​តារា​ជោគជ័យ​របស់​ ABC គឺ​លោក ​អ៊ុន សុធា ។
៨-​ពាន​រង្វាន់​អ្នក​និពន្ធ​បទ​ភ្លេង​ឆ្នើម​​គឺ​លោក សួន ពិសិដ្ឋ ។
៩-​ពាន​រង្វាន់​​អ្នក​និពន្ធ​​ទំនុក​ច្រៀង​​ឆ្នើម​ប្រចាំ​​ឆ្នាំ​​គឺ អ្នកស្រី ប៉ុល​ ពិសី ។
១០-​​ពាន​រង្វាន់​​ក្រុម​តន្ត្រី​ករ​​​សម័យ​​ឆ្នើម​​ប្រចាំ​​ឆ្នាំ​​គឺក្រុម​​​ចចក​​សមុទ្រ ។
១១-​​​ពាន​រង្វាន់​​​​ក្រុម​តារា​​ចម្រៀង​​ឆ្នើម​​ប្រចាំ​​ឆ្នាំ​​គឺ​ក្រុម​យូធូភា ។
១២-ពាន​រង្វាន់​តារាចម្រៀង​​បទ​ប្រជា​ប្រិយ​​ឆ្នើម គឺ​អ្នកស្រី ហ៊ឹម ស៊ីវន ។
១៣-​​ពាន​រង្វាន់​​តារា​​ចម្រៀង​​​​​​ស្រី​​ប្រុស​​​សំឡេង​​​ពីរោះ​​គឺ អ្នក​ស្រី​ មាស​ សុខសោភា និង​លោក ខេមរៈ សិរីមន្ត​​​ ។
១៤-​ពាន​រង្វាន់​​​តួ​ឯក​ស្រី​ឆ្នើម​​ប្រចាំ​ឆ្នាំ​​គឺ អ្នកនាង​ កែវ​ ពេជ្រ​ពិសី និង​លោក ប៉ែន​ ចំរ៉ុង ។
១៥-​ពានរង្វាន់​តួ​សំខាន់​ឆ្នើម​​គឺ អ្នកនាង ស្វែង សុជាតា និង​លោក​​​ ជា សំណាង ។
១៦-​ពាន​រង្វាន់​អ្នក​ដឹក​នាំ​រឿង​ឆ្នើម​គឺ អ្នកស្រី​ ពាន់ ភួង​បុប្ផា ។
១៧-​ពាន​រង្វាន់​​ភាព​យន្ត​​លេច​ធ្លោ​​គឺ​រឿង កុមារី​អាយុ២៥​ឆ្នាំ ។
១៨-​​ពាន​រង្វាន់​តារាសម្តែង​​ស្រី​ប្រុស​​ដ៏​មាន​​ប្រជាប្រិយ​​គឺ​កញ្ញា​​ ព្រីម​ លីហ្សា និង​លោក ប៉ែន ចំរ៉ុង ។

ក្នុង​ឱកាស​នោះ​​​លោក​​ អ៊ុក សុជាតិ ​រដ្ឋ​លេខា​ធិការ​​​​ក្រសួង​វប្បធម៌​​ និង​វិចិត្រ​សិល្បៈ​​មាន​ប្រសាសន៍​ថា កម្មវិធី​​អាណាចក្រ​តារា​​​ឆ្នាំ​២០១៣​​នេះ​​ បាន​បោះ​​​ជំហាន​​​​ទៅ​កាន់​​​ភាព​ជោគជ័យ​​ក្នុង​ឆ្នាំ​ទី​២​របស់​ខ្លួន​​​មួយ​កម្រិត​ទៀត​ បន្ទាប់​ពី​សម្រេច​បាន​សមិទ្ធ​ផល​​យ៉ាង​គាប់​ប្រសើរ​​​កាល​ពី​ឆ្នាំ ២០១២​កន្លង​ទៅ ។​ បេសកកម្ម​​នៃ​កម្ម​វិធី​អាណាចក្រ​តារា​ បាន​រួម​ចំណែក​យ៉ាង​ធំធេង​​​ក្នុង​ការ​អភិរក្ស ​​លើក​​​តម្កើង​ និង​លើក​កម្ពស់​សិល្បៈ​​វប្បធម៌​ជាតិ​ឱ្យ​កាន់​តែ​រស់​រវើក ​​និង​រីក​ចម្រើន​ប្រកប​ដោយចីរភាព ។

តាមរយៈ​កម្ម​វិធី​អាណា​ចក្រ​តារា ឃើញ​ថា​​ប្រជា​ពលរដ្ឋ​ខ្មែរ​ចាប់​ផ្តើម​យល់ច្បាស់​ពី​តម្លៃ​​នៃ​វិស័យ​សិល្បៈ​ជា​ បណ្តើរ​ៗ​​ ​ពោល​គឺ​បាន​យល់​ពី​តម្លៃ​​​​​ពិត​ប្រាកដ​​​​នៃ​​សិល្បៈ​​​របស់​ជាតិ​សម​ស្រប​​ទៅ​នឹង​តម្លៃ​សាកល​​ដែល​​សិល្បៈ​គឺ​​​​ជា​និមិត្ត​រូប​​​បង្ហាញ​​ពី​វប្បធម៌​​ និង​វឌ្ឍ​​ន​ភាព​​​របស់​ជាតិ​សាសន៍​ នីមួយ​ៗ​​​​នៅ​ជុំ​វិញ​ពិភព​លោក ។ លោក ជី សិលា នាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន Sabay ដែល​​​​បាន​​ឧបត្ថម្ភ​​ធំ​​ដល់​​​​កម្ម​វិធី​អាណា​ចក្រតារា ​​មាន​ប្រសាសន៍​ថា គុណ​ភាព​នៃ​សិល្បៈ​កម្ពុជា​​​​គេ​មើល​ឃើញ​​ជា ​បណ្តើរ​ៗ ហើយថា​​​កំពុង​បោះ​ជំហាន​​​ទៅ​មុខ​កៀក​​​នឹង​បទ​ដ្ឋាន​​អន្តរ​​ជាតិ ហើយ​សិល្បករ​ត្រូវបាន​​ផ្តល់​តម្លៃ​​​យ៉ាង​ធំធេង​ពី​កម្ម​វិធី​នេះ ។

​ការ​ចូលរួម​ឧបត្ថម្ភ​កម្ម​វិធី​​ក្រុម​ហ៊ុន Sabay មិន​មែន​ដើម្បី​ស្វែង​រក​ប្រាក់​ចំណេញ​​​​​ទេ ​ជាក់​ស្តែង​ចំណូល​ទាំង​អស់​ដែល​ទទួល​​ពី​ការ​ផ្ញើ​សារ​​គាំទ្រតារា​​តាម​ SMS និង​ពីការលក់​សំបុត្រ​​ចូល​ទស្សនា​​​​​​​​កម្ម​វិធី​ប្រគល់​ពាន គឺ​ត្រូវ​​ប្រគល់​ជូន​​​សមាគម​សិល្បករ​ខ្មែរ ។ លោក Roland Bala អគ្គនាយក​​រោង​ចក្រ​​​​​​ផលិត​ស្រាបៀរ​កម្ពុជា​​បានថ្លែងថា លើក​នេះ​​​ជា​​ឆ្នាំ​ទី ២​ហើយ​​ដែល​ស្រា​បៀរ​ ABC Extra Stout បាន​ចូលរួម​​ឧប​ត្ថម្ភ​កម្ម​វិធី​​​អាណាចក្រ​តារា ។

​អ្វី​​ដែល​ធ្វើ​​ឱ្យ​​ក្រុម​ហ៊ុន​​​​បន្ត​បេសកកម្ម​​​​​​​ឧបត្ថម្ភ​​កម្ម​វិធី​​អាណា​ចក្រ​តារា​​​ឆ្នាំ​នេះ​​​ទៀត​​​ព្រោះ​​ក្រុម​ហ៊ុន​​បាន​មើល​ឃើញ​​​ពី​បេសកកម្ម​​របស់​អាណាចក្រ​តារា​​​យ៉ាង​ច្បាស់​ថា​បាន​​​​ចូល​​រួម​លើក​ស្ទួយ​​ និង​អភិវឌ្ឍ​​​សិល្បៈ​ខ្មែរ និង​​​​បាន​ដើរ​តួ​​ជា​ស្ពាន​ភ្ជាប់​​​ការទាក់​ទង​​រវាង​សិល្បករ ​​និង​ប្រិយ​មិត្ត​គាំ​ទ្រ​របស់​ពួក​គេ ដើម្បី​សម្តែង​ពី​ទឹក​ចិត្ត​ស្រឡាញ់​ គាំទ្រ និង​ផ្តល់​ឱកាស​​ដល់​សិល្បករ​ខ្មែរ​ពង្រឹង​​ និង​អភិ​វឌ្ឍ​សមត្ថភាព​​របស់​ខ្លួន​​ឆ្ពោះ​ទៅ កាន់​​ស្តង់​ដា​អន្តរ​ជាតិ ៕