ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រា​ថ្មី​ឡុង​ ប៊ុន​ហេង​ ​លើក​​សរ​សើរ​ព្រះ​​កាយ​​ច័ន្ទ​ ថា​បុរស​​ណា​​បា​ន​​នាង​​ធ្វើ​ភរិយា​​ពិត​ជា​​សំណាង​​ណាស់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តាម​ប្រភព​ព័ត៌​មាន​ពី​ក្នុង​មជ្ឈ​ដ្ឋាន​​សិល្បៈ​ឱ្យ​ដឹង​ថា​ តា​រា​សម្តែង​រាង​ខ្ពស់​ស្រឡះ​ សម្បុរ​ខ្មៅ​ស្រអែម​ និង​ជា​ពិធី​ការិ​នី​ជំនាន់​ថ្មី​នាង​ព្រះ​កាយ​ច័ន្ទ​ ដែល​មាន​ឈ្មោះ​ពិត​ រា៉​ សូ​នី​តា​ បាន​បង្ហាញ​ភាព​ស្និទ​្ធ​ស្នាល​ជាមួយ​តា​រា​ប្រុស​រលក​ក្រោយ​លោក​ ឡុង​ ប៊ុន​ហេង​ នៅ​ពេល​ពួក​គេ​មាន​ឱកាស​សម្តែង​រឿង​ជាមួយ​គ្នា​ ។

រាជ​ធានី​ភ្នំពេញ​ ៖ តាម​ប្រភព​ព័ត៌​មាន​ពី​ក្នុង​មជ្ឈ​ដ្ឋាន​​សិល្បៈ​ឱ្យ​ដឹង​ថា​ តា​រា​សម្តែង​រាង​ខ្ពស់​ស្រឡះ​ សម្បុរ​ខ្មៅ​ស្រអែម​ និង​ជា​ពិធី​ការិ​នី​ជំនាន់​ថ្មី​នាង​ព្រះ​កាយ​ច័ន្ទ​ ដែល​មាន​ឈ្មោះ​ពិត​ រា៉​ សូ​នី​តា​ បាន​បង្ហាញ​ភាព​ស្និទ​្ធ​ស្នាល​ជាមួយ​តា​រា​ប្រុស​រលក​ក្រោយ​លោក​ ឡុង​ ប៊ុន​ហេង​ នៅ​ពេល​ពួក​គេ​មាន​ឱកាស​សម្តែង​រឿង​ជាមួយ​គ្នា​ ។ ដោយ​សារ​តែ​អ្នក​ទាំង​ពី​រ​មើល​ទៅ​ស្និទ​្ធ​ស្នាល​គ្នា​ខ្លាំង​ ទើប​មាន​ការ​និយាយ​ថា​ ពួក​គេ​ស្រឡាញ់​គ្នា​ ពិសេស​គ្រោង​ភ្ជាប់​ពាក្យ​តាម​ប្រពៃ​ណី​ខ្មែរ​យើង​ទៀត​ផង​ ។

ការ​បែក​ធ្លាយ​ព័ត៌​មាន​នេះ​បន្ទាប់​ពី​ព្រះ​កាយ​ច័ន្ទ​ និង​លោក​ឡុង​ ប៊ុន​ហេង​ ថត​រឿង​ភាគ​ឱ្យ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៩​រឿង​«ភ្លើង​ព្យា​បាទ​» ។ ក្នុង​រឿង​នោះ​ព្រះ​កាយ​ច័ន្ទ​សម្តែង​ជា​តួ​អង្គ​សំខាន់​ ឯ​តា​រា​សម្តែង​រលក​ក្រោយ​លោក​​ឡុង​ ប៊ុន​ហេង​ មាន​វត្ត​មាន​នៅ​ក្នុង​ខ្សែ​រឿង​នោះ​ដែរ​ ។ ដោយ​សារ​តែ​នៅ​ក្នុង​សាច់​រឿង​ពួក​គេ​មាន​ឱកាស​ថត​ឈុត​ជាមួយ​គ្នា​ញឹក​ញាប់​ ទើប​បង្កើត​បាន​ជា​ការ​រាប់​អាន​គ្នា​ទាំង​ពេល​សម្តែង​ និង​នៅ​ពេល​សម្រាក​ពី​ការ​ងារ​ ហើយ​អ្នក​បាន​ឃើញ​ពួក​គេ​ស្និទ​្ធ​ស្នាល​ផ្ទាល់​ភ្នែក​កើត​ការ​សង្ស័យ​ថា​អាច​នឹង​ឆ្លង​ដល់​ការ​ស្រឡាញ់​គ្នា​លួច​លាក់​មិន​ខាន​ ។ ស្រប​ពេល​លោក​បា៉​របស់​ព្រះ​កាយ​ច័ន្ទ​ ដែល​ពី​មុន​​ហាម​ផ្តាច់​កូន​ស្រី​មិន​ឱ្យ​ប្រើ​ទូរ​ស័ព្ទ​ហាក់​មាន​ការ​ទន់​ចិត្ត​នឹង​ការ​ចូល​មក​ស្និទ​្ធ​ស្នាល​របស់​តា​រា​សម្តែង​ ឡុង​ ប៊ុន​ហេង​ ទើប​គេ​កាន់​តែ​សង្ស័យ​ពី​សម្ព័ន្ធ​ភាព​របស់​ពួក​គេ​ ។ លោក​ឡុង​ ប៊ុន​ហេង​ ដែល​មាន​ប្រភព​ចេញ​ពី​ខេត្ត​ស្ទឹង​ត្រែង​ និង​ជា​តួ​អង្គ​ក្នុង​រឿង​រា៉​វ​នេះ​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​ថា​ លោក​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​មែន​ទែន​ដែល​ការ​ស្និទ្ធ​ស្នាល​គ្នា​រវាង​លោក​ និង​កញ្ញា​ព្រះ​កាយ​ច័ន្ទ​បាន​ក្លាយ​ជា​រឿង​ត្រូវ​គេ​សង្ស័យ​ថា​ស្រឡាញ់​គ្នា​ ។ លើស​ពី​នេះ​លោក​កាន់​តែ​ភ្ញាក់​ខ្លួន​ខ្លាំង​ឡើង​ដ្បិត​ពួក​លោក​រាប់​អាន​គ្នា​ធម្ម​តា​នៅ​ពេល​ថត​ និង​សម្រាក​អង្គុយ​ជិត​គ្នា​ ត្រូវ​គេ​យក​ទៅ​ចុះ​ផ្សាយ​តាម​សារ​ព័ត៌​មាន​មួយ​ចំនួន​ធ្វើ​ឱ្យ​លោក​ និង​ព្រះ​កាយ​ច័ន្ទ​ សួរ​នាំ​គ្នា​ពី​រឿង​នេះ​ ហើយ​យល់​ថា​ថា​ពិត​ជា​មិន​ធម្ម​តា​មែន​អ្នក​សិល្បៈ​ឱ្យ​តែ​មាន​អ្វី​មិន​ប្រក្រតី​ច្បាស់​ជា​មិន​អាច​រួច​ផុត​ពី​ដៃ​អ្នក​កាសែត​បាន​ទេ​ ។

លោក​ឡុង​ ប៊ុន​ហេង​ ដែល​អះ​អាង​ថា​ ភ្ញាក់​ផ្អើល​ពី​ព័ត៌​មាន​ស្នេហា​ក្រៅ​ឆា​ក​នោះ​បាន​​កោត​សរ​សើរ​មិន​ដាច់​ពី​មាត់​ថា​ ឆ្លង​កាត់​ការ​រាប់​អាន​គ្នា​នៅ​ពេល​ថត​រឿង​កន្លង​ទៅ​ លោក​សង្កេត​ឃើញ​ថា​ ព្រះ​កាយ​ច័ន្ទ​ជា​មនុស្ស​ល្អ​ ម្យា៉ង​នាង​ជា​នារី​វ័យ​ក្មេង​ តែ​តស៊ូ​ជាមួយ​ការ​ងារ​ទោះ​ជា​​លំបាក​បែប​ណា​ក៏​ស៊ូ​ទ្រាំ​ ។ អ្វី​ដែល​ពិសេស​គឺ​ចរិត​នាង​ និង​លោក​ឪពុក​មិន​តម្កើង​ឫក​ឡើយ​ ទៅ​ណា​មក​ណា​ជិះ​តែ​ម៉ូតូ​ គឺ​ឪពុក​ឌុប​កូន​ មិន​ថា​យប់​មិន​ថា​ថ្ងៃ​ទេ ។ ព្រះ​កាយ​ច័ន្ទ​ឡើង​កូដ​ក្នុង​ពិភព​សិល្បៈ​ តែ​បើ​ក្រឡេក​មើល​ពី​សភាព​​ខាងក្រៅ​នៅ​មិន​ទាន់​ល្អ​នៅ​ឡើយ​ ពិសេស​រឿង​សម្ភារ​ ទំនើប​ៗ​ គឺ​មិន​ជ្រើម​ឡើយ​ សុខ​ចិត្ត​រក​លុយ​ទិញ​រថ​យន្ត​ខ្លួន​ឯង​ដោយ​មិន​ពឹង​លើ​ជំនួយ​អ្នក
​ដទៃ​ ។ នៅ​ពេល​សួរ​ថា​តើ​ភាព​ស្និទ្ធ​ស្នាល​គ្នា​ និង​ការ​ស្វែង​យល់​ពី​ភាព​តស៊ូ​របស់​ព្រះ​កាយ​ច័ន្ទ​ដែល​ស៊ូ​ជិះ​ម៉ូតូ​ត្រូវ​ខ្យល់​ត្រូវ​ភ្លៀង​ ហើយ​តែង​តែ​បដិ​សេធ​ជំនួយ​ឧប​ត្ថម​្ភ​ខុស​ក្បួន​កន្លង​ទៅ​អាច​ល្មម​ឱ្យ​លោក​មាន​ចិត្ត​ស្រឡាញ់​នាង​ទេ​ ហើយ​គិត​ថា​ទៅ​ថ្ងៃ​ក្រោយ​បើ​មាន​ភ្លើង​ខៀវ​ពី​ខាង​ស្រី​លោក​ភ្ជាប់​និស្ស័យ​ជាមួយ​ព្រះ​កាយ​ច័ន្ទ​​ឬ​ទេ​?

លោក​ ឡុង​ ប៊ុន​ហេង​ ឆ្លើយ​ថា​ លោក​ស្រឡាញ់​រាប់​អាន​ព្រះ​កាយ​ច័ន្ទ​ នា​ពេល​នេះ​មែន​ តែ​ទៅ​ថ្ងៃ​ក្រោយ​លោក​មិន​ទាន់​ច្បាស់​ប្រាកដ​ក្នុង​ចិត្ត​នៅ​ឡើយ​ទេ​ ស៊ី​សង​លើ​ពេល​វេលា​បញ្ជា​ក់​ តែ​លោក​គ្រាន់​តែ​ដឹង​ថា​ ព្រះ​កាយ​ច័ន្ទ​ ជា​មនុស្ស​ស្រី​ដែល​តស៊ូ​អត់​ធ្មត់​ជាមួ​យ​ការ​ងារ​ បើ​អ្នក​ណា​បាន​នាង​ធ្វើ​ជា​ភរិយា​​ពិត​ជា​សំណាង​ណាស់​ ។ តា​រា​ថ្មី​ម្នាក់​នេះ​សង្កត់​ធ្ងន់​ថា​ «បើ​យើង​ទាំង​ពីរ​មាន​និស្ស័យ​ពិត​ជា​មិន​អាច​ចៀស​គ្នា​បាន​ទេ​» ៕