ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់សប្តិ​ឃើញ​យ៉ាងនេះ​នឹង​បាន​ឡើងបុណ្យស័ក្តិ

5 ឆ្នាំ មុន

យោង​តាម​ក្បួនតម្រា​ហោរាសាស្ត្រ​បាន​គន់គូរ​ថា កាលបើ​លោក​អ្នក​យល់សប្តិ​ឃើញ​ដូច​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ នឹង​មាន​សញ្ញា​ល្អ​ដែល​នឹង​នាំ​មក​នូវ​សិរី​សួស្តី សុភមង្គល ព្រោះ​ត្រូវ​បាន​ដំឡើង​យសស័ក្តិ ឋានៈ តួនាទី រួម​នឹង​គិត​កិច្ចការ​អ្វី​ៗ​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា ។ បណ្តា​សញ្ញា​សុបិន​ទាំងនោះ​គឺៈ…

យោង​តាម​ក្បួនតម្រា​ហោរាសាស្ត្រ​បាន​គន់គូរ​ថា កាលបើ​លោក​អ្នក​យល់សប្តិ​ឃើញ​ដូច​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ នឹង​មាន​សញ្ញា​ល្អ​ដែល​នឹង​នាំ​មក​នូវ​សិរី​សួស្តី សុភមង្គល ព្រោះ​ត្រូវ​បាន​ដំឡើង​យសស័ក្តិ ឋានៈ តួនាទី រួម​នឹង​គិត​កិច្ចការ​អ្វី​ៗ​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា ។ បណ្តា​សញ្ញា​សុបិន​ទាំងនោះ​គឺៈ

១-​យល់សប្តិ​ឃើញ​បង់សំណាញ់ អូស​អួន ឬ​ស្ទូចត្រី ទោះជា​បាន​ត្រី​ក្តី មិន​បាន​ត្រី​ក្តី​តាម​ក្បួនតម្រា​ទស្សន៍​ទាយ​ថា លោក​អ្នក​គង់​នឹង​បាន​សម្រេច​នូវ​លាភ​ជោគ ពិសេស​ត្រូវ​បាន​ដំឡើង​បុណ្យស័ក្តិ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ។

២-​សុបិន​ឃើញ​បាន​ទទួលទាន​ស្ករ ឬ​ទឹកឃ្មុំ នឹង​មាន​សិរី​សួស្ដី មាន​យសស័ក្ដិ​ដ៏​ឧត្តុង្គឧត្តម ។

៣-​យល់សប្តិ​ឃើញ​ឡើង​លើ​ផ្នូកខ្សាច់ នឹង​បានជា​មន្ត្រី ។

៤-​សុបិន​ឃើញ​បាន​ស៊ី​ក្បាលមនុស្ស នឹង​បាន​ឡើងជា​ចៅហ្វាយស្រុក​ឬ​ចៅហ្វាយខេត្ត​ពោរពេញ​ទៅ​ដោយ​ឥទ្ធិពល​អំណាច​ដ៏​មហាសាល ។

៥-​ឃើញ​ឡើង​ទៅ​បរិភោគ​បាយ​នៅ​លើ​កំពូលភ្នំ នឹង​មាន​គេ​នាំ​ទ្រព្យ​មក​ឱ្យ និង​បាន​យសស័ក្ដិ​ធំ​។

៦-​យល់សប្តិ​ឃើញ​ដើរ​លើ​ទឹក ឬ​ហោះ​កាត់ទឹក កាត់​ព្រៃ​ប្រឹក្សា ឬ​មួយ​ក៏​បាន​ឆ្លងកាត់​ទឹក​តាម​មធ្យោបាយ​អ្វីមួយ​ក្ដី មិន​ថា​ទូក សាឡា​ង ឬ​ស្ពាន ទោះ​នឹង​គិតការ​អ្វី​ៗ​ក៏​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា និង​បាន​ឡើងបុណ្យស័ក្តិ​ជា​ប្រធាន​ក្នុង​អង្គភាព ជាក់​ជា​មិន​ខាន ។

៧-​ឃើញ​គេ​លើក​ឱ្យ​ជិះ​ដំរី ជិះសេះ ឬ​ជិះ​លើ​គ្រែស្នែង ឬ​ក៏​ជិះរទេះ​នឹង​មាន​គេ​ជួយ​ឧបត្ថម្ភ ជ្រោង​ឱ្យ​បាន​ឡើង​យសស័ក្ដិ ។

៨-​សុបិន​ឃើញ​រាហូ​លេប​ព្រះ​ចន្ទ យក្ស​ស៊ី​មនុស្ស ពស់​លេប​កង្កែប ទោះ​នឹង​ទៅ​ទីណា​ៗ នឹង​បាន​ជ័យជម្នះ បាន​ឋានៈ​ខ្ពង់ខ្ពស់ ។

៩-​ឃើញ​គេ​អារ​សាច់​ខ្លួនឯង នឹង​បាន​ឡើងជា​មន្ត្រី ។

១០-​យល់សប្តិ​ឃើញ​ដេក​នៅ​ចំ​កណ្ដាល​ដី​នឹង​មាន​អំណាច​ផ្សាយ​ទៅ​ក្នុង​ទី​ទាំងពួង​។

១១-​ឃើញ​ជិះរទេះ​សេះ ឬ​រទេះគោ អ្នកធំ​នឹង​ឱ្យ​យសស័ក្ដិ​ដ៏​ឧត្តម ។

១២-​សុបិន​ឃើញ​បាន​ឡើងដើមឈើ​ធំ នឹង​មាន​លាភ​ដ៏​ប្រសើរ ឬ​ក៏​នឹង​បានជា​មន្ត្រី​ធំ ។

១៣-​ឃើញ​មិត្តសម្លាញ់​ស្លាប់ ទោះ​នឹង​គិតការ​អ្វី​នឹង​បាន​សម្រេច​ដូច​បំណង ។

១៤-​បាន​ឡើង​លើដំបូល ឡើង​ភ្នំ នឹង​បាន​ឡើង​យសស័ក្ដិ​។

១៥-​ឡើងផ្ទះ​ថ្មី​នឹង​បាន​យសស័ក្ដិ​ខ្ពង់ខ្ពស់ និង​មាន​អំណាច​ច្រើន ។

១៦-​គេ​បក់ផ្លិត​ឱ្យ នឹង​បាន​ធ្វើ​ជា​ចៅហ្វាយនាយ ។

១៧-​បាន​ដើរ​ឆ្លងស្ពាន​ទៅ​រហូត​មិន​ត្រឡប់​ក្រោយ ទោះ​គិតការ​អ្វី​ៗ គង់​នឹង​បាន​សម្រេច​គ្រប់​ប្រការ ។

១៨-​បាន​ចូល​ជ្រក​ក្រោម​ដើមឈើ​ធំ​នឹង​បានជា​ធំ​ក្នុង​អង្គភាព ។

១៩-​យល់សប្តិ​ឃើញ​ជិះ​គ្រែស្នែង មាន​គេ​សែង ទោះ​នឹង​ប៉ង​ធ្វើការ​អ្វី​នឹង​បាន​សម្រេច​ដូច​ក្ដី​ប្រាថ្នា​។

កាលបើ​លោក​អ្នក​យល់សប្តិ​ឃើញ​ដូច​ការ​ពោល​មកនេះ បើ​ទោះជា​មិន​ឆុត​មួយ​រយ​ភាគរយ​ក៏​គង់​ត្រឹមត្រូវ​ភាគច្រើន ។