ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំលោះ ក្រមុំ​ឲ្យ​តែ​យល់សប្តិ​ឃើញ​យ៉ាងនេះ​នឹង​ដល់​គូគ្រង​ហើយ

5 ឆ្នាំ មុន

បើ​តាម​ហោរាចារ្យ​បញ្ជាក់​ថា កាលបើ​លោក​អ្នក​យល់សប្តិ​ឃើញ​ដូច​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ នឹង​មាន​សញ្ញា​ល្អ​ដែល​នឹង​នាំ​មក​នូវ​គូ​ស្វាមីភរិយា​ចូល​មក​ក្នុង​ពេល​ដ៏​ឆាប់​ៗ​នេះ និង​នាំ​ជោគ​លាភ​មក​ជាមួយ ។ បណ្តា​សញ្ញា​សុបិន​ទាំងនោះ​គឺៈ ១-​យល់សប្តិ​ឃើញ​នៅ​ចំ​កណ្ដាល​ដី​ត្រង់​ចំណុច​ណាមួយ នឹង​បាន​ភរិយា ឬ​ស្វាមី​ល្អ​ចូល​មក​គ្រប់គ្រង​ជីវិត ។…

បើ​តាម​ហោរាចារ្យ​បញ្ជាក់​ថា កាលបើ​លោក​អ្នក​យល់សប្តិ​ឃើញ​ដូច​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ នឹង​មាន​សញ្ញា​ល្អ​ដែល​នឹង​នាំ​មក​នូវ​គូ​ស្វាមីភរិយា​ចូល​មក​ក្នុង​ពេល​ដ៏​ឆាប់​ៗ​នេះ និង​នាំ​ជោគ​លាភ​មក​ជាមួយ ។
បណ្តា​សញ្ញា​សុបិន​ទាំងនោះ​គឺៈ

១-​យល់សប្តិ​ឃើញ​នៅ​ចំ​កណ្ដាល​ដី​ត្រង់​ចំណុច​ណាមួយ នឹង​បាន​ភរិយា ឬ​ស្វាមី​ល្អ​ចូល​មក​គ្រប់គ្រង​ជីវិត ។

២-​បើ​សុបិន​ឃើញ​ថា​បាន​លើក​ព្រះ​ពុទ្ធរូប ឬ​និមន្ត​ព្រះសង្ឃ​ទៅ​កាន់​វត្ត ឬ​ទៅ​កាន់​ទីណា​មួយ​នឹង​បាន​ភរិយា ឬ​ស្វាមី ឬ​ក៏​បាន​អ្នកបម្រើ​ជាទី​គាប់ចិត្ត ។

៣-​សុបិន​ឃើញ​ឈ្លើង​ទាម ពស់​ចឹក​ឬ​រុំ​ជើង​នឹង​ដល់​ពេល ដល់​វេលា គូគ្រង​មក​ដល់​ហើយ ។

៤-​យល់សប្តិ​ឃើញ​គេ​ចង​ភ្ជាប់​ខ្លួន​នឹង​អ្នក​ដទៃ នឹង​បាន​ភរិយា ឬ​ស្វាមី​ប្រកបដោយ​យសស័ក្ដិ​ខ្ពង់ខ្ពស់ ។

៥-​ឃើញ​ចុះ​ងូតទឹក​ហើយ​បាន​បេះ​ផ្កាឈូក​ឬ​ផ្កា​រុក្ខជាតិ​ផ្សេង​ៗ​នឹង​បាន​នៅ​សុខ​ស្រួល បើ​មាន រោគាព្យាធិ​នឹង​ជា​សះស្បើយ ឬ​ក៏​បាន​គូស្រករ​ដែល​មានចិត្ត​មេត្តា ។

៦-​យល់សប្តិ​ឃើញ​បាន​សៀតផ្កា​នឹង​បានជា​ទីស្រឡាញ់​នៃ​ជន​ទាំងពួង ឬ​ក៏​នឹង​បាន​គូស្រករ​ល្អ​ចូល​មក​គ្រប់គ្រង​ជីវិត ។

នេះ​បើ​យោង​តាម​តម្រា​សាស្ត្រ​បុរាណ​ដែល​មាន​បរិយាយ​ពី​ជោគជតារាសី​ទាក់ទង​នឹង​ការ​សុបិន​ឆុត​មួយ​រយ​ភាគរយ ។