ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្រង់​ក្រចក​ក៏​អាច​បង្ហាញ​ពី​ជោគវាសនា​អ្នក​បាន

5 ឆ្នាំ មុន

តើ​លោក​អ្នក​ធ្លាប់​បាន​គិត​ថា​ទម្រង់​ក្រចក​អាច​ប្រាប់​អ្នក​ពី​ជោគជតារាសី​ចំ​ៗ​ដែរ​ទេ? តាម​គ្រូ​ហោរ​ដែល​ល្បីឈ្មោះ​មួយ​រូប​បាន​ស្រាវជ្រាវ​អស់​ជា​ច្រើន​ឆ្នាំ​ទើប​ទទួលស្គាល់​ថា​រូបរាង​ធម្មជាតិ​នៃ​ក្រចកដៃ​មនុស្ស​យើង​អាច​បញ្ជាក់​អំពី​បុគ្គលិកលក្ខណៈ​របស់​ម្ចាស់​វា​យ៉ាង​ពិតប្រាកដ​។ ខាងក្រោម​នេះ​ជា​ទម្រង់​ក្រចកដៃ​ដែល​បង្ហាញ​ពី​វាសនា​របស់​អ្នក​ផ្ទាល់​៖ ១-​ក្រចក​មាន​ទម្រង់​ខ្លី ជា​មនុស្ស​ឆេវឆាវ មិន​ចេះ​អត់ធ្មត់ តែ​ពួក​គេ​ជា​មនុស្ស​តស៊ូ​ក្នុង​ជីវិត​ហ៊ាន​លះបង់​គ្រប់យ៉ាង ដើម្បី​អនាគត​ភ្លឺស្វាង ។ ២-​ទម្រង់​ក្រចក​រាង​ត្រីកោណ…

តើ​លោក​អ្នក​ធ្លាប់​បាន​គិត​ថា​ទម្រង់​ក្រចក​អាច​ប្រាប់​អ្នក​ពី​ជោគជតារាសី​ចំ​ៗ​ដែរ​ទេ?
តាម​គ្រូ​ហោរ​ដែល​ល្បីឈ្មោះ​មួយ​រូប​បាន​ស្រាវជ្រាវ​អស់​ជា​ច្រើន​ឆ្នាំ​ទើប​ទទួលស្គាល់​ថា​រូបរាង​ធម្មជាតិ​នៃ​ក្រចកដៃ​មនុស្ស​យើង​អាច​បញ្ជាក់​អំពី​បុគ្គលិកលក្ខណៈ​របស់​ម្ចាស់​វា​យ៉ាង​ពិតប្រាកដ​។

ខាងក្រោម​នេះ​ជា​ទម្រង់​ក្រចកដៃ​ដែល​បង្ហាញ​ពី​វាសនា​របស់​អ្នក​ផ្ទាល់​៖
១-​ក្រចក​មាន​ទម្រង់​ខ្លី ជា​មនុស្ស​ឆេវឆាវ មិន​ចេះ​អត់ធ្មត់ តែ​ពួក​គេ​ជា​មនុស្ស​តស៊ូ​ក្នុង​ជីវិត​ហ៊ាន​លះបង់​គ្រប់យ៉ាង ដើម្បី​អនាគត​ភ្លឺស្វាង ។

២-​ទម្រង់​ក្រចក​រាង​ត្រីកោណ ជា​អ្នក​ធ្វើ​អ្វី​ៗ​ចូល​ចិត្ត​លិ​ល្បៈ សូ​ម្បី​តែ​ការ​ធ្វើ​អ្វី​១ និង​ការ​គិត​របស់​ពួក​គេ​ក៏​មាន​ក្បួនច្បាប់ មាន​របៀបរៀបរយ ។

៣-​ទម្រង់​ក្រចក​ធំ មាន​រាង​បួន​ជ្រុង ជា​មនុស្ស​មាន​លក្ខណៈ​ស្ងៀមស្ងាត់ តែ​ជា​មនុស្ស​មាន​សមត្ថភាព​ខ្ពស់ ចូល​ចិត្ត​ភាព​ជាក់ស្តែង​និយម មាន​ឯករាជ្យ​ភាព និង​ទៅ​ថ្ងៃ​អនាគត​អាច​ក្លាយជា​អ្នកដឹកនាំ​ដ៏​ល្អ​មួយ​រូប ។

៤-​ទម្រង់​ក្រចក​រាង​តូច​វែង ជា​មនុស្ស​សួនតួ អាត្មា​និយម និង​ចូល​ចិត្ត​ប្រញាប់​វាយតម្លៃ​មនុស្ស​តាម​រយៈ​រូបភាព​ខាងក្រៅ និង​ជា​មនុស្ស​ដើរ​ទាន់សម័យ ចូល​ចិត្ត​ភាព​ហ៊ឺហា សម្ភារៈ​និយម ។

៥-​ក្រចក​មាន​ទម្រង់​ជា​ចតុកោណ​តែ​រាង​តូច ជា​មនុស្ស​មាន​បញ្ញា​ច្រើន បង្កប់​ទៅ​ភាព​វៃឆ្លាត ចេះ​បត់បែន​ទៅ​តាម​កាលៈទេសៈ តែ​ជា​មនុស្ស​មានចិត្ត​មហិច្ឆតា​បន្តិច និង​ពូកែ​ច្រណែន​គេ ។