ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួអក្សរ​ក៏​អាច​ប្រាប់​ពី​អត្ត​ចរិត​របស់​អ្នក​យ៉ាង​ស័ក្តិសិទ្ធិ

5 ឆ្នាំ មុន

តាម​តម្រា​ហោរាសាស្ត្រ​បាន​បង្ហាញ​ថា ការ​សរសេរ​អក្សរ​ក៏​អាច​ធៀប​ទៅ​នឹង​បុគ្គលិកលក្ខណៈ​របស់​ម្ចាស់​សំ​ណេ​របា​ន​យ៉ាង​ឆុត​បំផុត​។ ដូច្នេះ​ដើម្បី​ឱ្យ​យល់​កាន់តែ​ច្បាស់​ពី​ចរិតលក្ខណៈ​របស់​ខ្លួន ឬ​ស្គាល់​ពី​ចិត្ត​អ្នក​ដទៃ​នោះ សូម​លោក​អ្នក​សាកល្បង​សង្កេត​ដូច​តទៅ​៖ ១-​តួអក្សរ​មិនតូច មិនធំ​បញ្ជាក់​គឺ​អក្សរ​ធុន​កណ្តាលៈ ជា​មនុស្ស​ដែល​មាន​ភាព​ស្ងៀមស្ងាត់ តែ​មាន​ភាពរឹងមាំ​មិន​ងាយ​ប្រែប្រួល និង​ចូល​ចិត្ត​ធ្វើ​អ្វី​ៗ​ទៅ​តាម​ទម្លាប់​របស់​ខ្លួន​មិន​ខ្វល់​ពី​អ្នក​ដទៃ…

តាម​តម្រា​ហោរាសាស្ត្រ​បាន​បង្ហាញ​ថា ការ​សរសេរ​អក្សរ​ក៏​អាច​ធៀប​ទៅ​នឹង​បុគ្គលិកលក្ខណៈ​របស់​ម្ចាស់​សំ​ណេ​របា​ន​យ៉ាង​ឆុត​បំផុត​។ ដូច្នេះ​ដើម្បី​ឱ្យ​យល់​កាន់តែ​ច្បាស់​ពី​ចរិតលក្ខណៈ​របស់​ខ្លួន ឬ​ស្គាល់​ពី​ចិត្ត​អ្នក​ដទៃ​នោះ សូម​លោក​អ្នក​សាកល្បង​សង្កេត​ដូច​តទៅ​៖

១-​តួអក្សរ​មិនតូច មិនធំ​បញ្ជាក់​គឺ​អក្សរ​ធុន​កណ្តាលៈ ជា​មនុស្ស​ដែល​មាន​ភាព​ស្ងៀមស្ងាត់ តែ​មាន​ភាពរឹងមាំ​មិន​ងាយ​ប្រែប្រួល និង​ចូល​ចិត្ត​ធ្វើ​អ្វី​ៗ​ទៅ​តាម​ទម្លាប់​របស់​ខ្លួន​មិន​ខ្វល់​ពី​អ្នក​ដទៃ ។

២-​អក្សរ​រាង​ទ្រេត​ទៅ​មុខ​: ជា​មនុស្ស​ចិត្តធ្ងន់ មានចិត្ត​បើកចំហ ជា​អ្នកមាន​ទំនាក់ទំនង​ល្អ​ក្នុង​ការងារ និង​ជា​មនុស្ស​មាន​ទឹកចិត្ត​ត្រជាក់ តែ​ទ​ទូល​ខុស​ត្រូវ​ខ្ពស់​ក្នុង​សកម្មភាព​របស់​ខ្លួន ។

៣-​តួអក្សរ​ធំៈ ជា​មនុស្ស​មិន​ចង្អៀតចង្អល់ ចូល​ចិត្ត​អ្វី​ដែល​សប្បាយ​ៗ មាន​អារម្មណ៍ល្អ​ៗ និង​មិន​ចេះ​ប្រកាន់ខ្លួន ។

៤-​សរសេរ​សង្កត់​ខ្លាំងៈ ជា​មនុស្ស​មានចិត្ត​ក្រអឺត​ខែង​រែង ស្វាហាប់​នឹង​ការងារ មាន​បញ្ញា​ល្អ​មានគំនិត​ស្ថាបនា ប៉ុន្តែ​ចូល​ចិត្ត​ធ្វើ​អ្វី​តាម​អារម្មណ៍​ខ្លូ​ន​ឯង ។

៥-​តួអក្សរ​តូច​: ជា​មនុស្ស​ពូកែ​ច្រណែន​គេ មាន​អារម្មណ៍​ង​ង៉ក់ តូចចិត្ត ប៉ុន្តែ​ហ្មត់ចត់ ឈ្លាសវៃ​នឹង​ការងារ ពូកែ​ខាង​គិត និង​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ពិតប្រាកដ ។

ទោះជា​យ៉ាងណា ចំណុច​ទាំង​អស់នេះ​គ្រាន់តែ​ជា​ក្បួនហោរ​ប៉ុណ្ណោះ រឿង​ពិត​យ៉ាងណា​នោះ​គឺ​អាស្រ័យ​លើ​ម្ចាស់​សំ​ណេ​រ​ផ្ទាល់​រៀង​ៗ​ខ្លួន ។