វិនិយោគិនខេត្តកំពតត្រៀមស្វាគមន៍វិនិយោគិនចិន
- កំពត
រាជធានីភ្នំពេញ ៖ បន្ទាប់ពីវិនិយោគិនបានសម្រុកទៅវិនិយោគនៅក្នុងខេត្តព្រះសីហនុមួយរយៈមក ពេលនេះចិនបានបង្វែរមុខព្រួញងាកមកអភិវឌ្ឍន៍នៅតំបន់មាត់សមុទ្រនៅក្នុងខេត្តកំពត និងកែបជាបណ្ដើរៗវិញដែលធ្វើឲ្យសកម្មភាពអចលនទ្រព្យ ជាពិសេសការទិញលក់ដីធ្លីនៅខេត្តទាំងពីរនេះ មានភាពមមាញឹកឡើង ហើយអាជ្ញាធរ និងវិនិយោគិនក្នុងមូលដ្ឋាន ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការរង់ចាំទទួលស្វាគមន៍ផងដែរ ។

លោកបន្ដថា គម្រោងវិនិយោគរបស់ចិន ទៅលើខេត្តកំពត ក៏មិនខុសគ្នាពីខេត្តព្រះសីហនុប៉ុន្មានដែរ ។ ម្យ៉ាងទៀត ដោយមើលឃើញថា កំណើនវិនិយោគិនចិន មកកាន់ខេត្តកំពតកាន់តែច្រើននោះ អាជ្ញាធរ និងវិនិយោគិនក្នុងស្រុក ក៏ដូចជាភ្នាក់ងារអចលនទ្រព្យនៅក្នុងខេត្តកំពត បានត្រៀមសម្រាប់ទទួលបម្រើសេវា ក៏ដូចជាសម្រួលដល់វិនិយោគិនចិនមកអភិវឌ្ឍន៍ក្នុងខេត្តមាត់សមុទ្រមួយនេះផងដែរ ។
លោកបន្តថា ក្រោយពេលមានដំណឹងអភិវឌ្ឍន៍ក្នុងខេត្តកំពត ក៏បានធ្វើឲ្យតម្លៃដីធ្លី ក្នុងខេត្តនេះកើនឡើងមួយកម្រិតដែរ ពោលគឺចាប់តាំងពីដើមឆ្នាំ២០១៨មកម្ល៉េះ ហើយរហូតមកដល់ពេលនេះ ក៏នៅតែកើនឡើងដែរ តែក្នុងកម្រិតតិចតួច ដោយសារតែវាបានឡើងដល់កម្រិតមួយកាលពីដើមឆ្នាំ។ លោកថា ៖« ដីនៅតំបន់សក្ដានុពលដូចជា មាត់ព្រែកបានឡើងដល់រាប់រយដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ ខណៈកាលមុន តម្លៃរបស់វាហាក់នៅទាប ហើយក៏មិនសូវមានអ្នកចាប់អារម្មណ៍ដែរ » ។

លោកបន្ដថា ៖« ជំហានដំបូងរបស់ចិនក្នុងការអភិវឌ្ឍគម្រោងនេះ គឺប្រមូលទិញដីដែលពីមុនមិនប្រើការ ដើម្បីទុកនៅពេលបានទទួលអាជ្ញាប័ណ្ណវិនិយោគជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា »។
លោកបន្តថា សម្រាប់វិនិយោគិនក្នុងស្រុកជាពិសេសនៅក្នុងមូលដ្ឋានខេត្តកំពតផ្ទាល់តែម្ដង គេសង្កេតឃើញពួកគេមានភាពមមាញឹក ក្នុងការជួយទិញដីធ្លីឲ្យចិន និងខ្នះខ្នែងទាំងផ្លូវច្បាប់សម្រាប់គម្រោងរបស់ចិន ។ ម្យ៉ាងទៀត ដោយសារតែកំណើនវិនិយោគិនចិនមកកាន់ខេត្តកំពតកាន់តែច្រើននេះហើយ បានធ្វើឲ្យតម្លៃដីធ្លី កើនឡើងជាបន្តបន្ទាប់ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីពីចិនមកកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រទេសមានទុនវិនិយោគធំទី១នៅកម្ពុជា ។ គិតត្រឹមរយៈពេលជាងពាក់កណ្ដាលឆ្នាំនេះ ចិនបានបោះទុនប្រមាណ៥ពាន់លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគលើវិស័យអចលនទ្រព្យមានទំហំច្រើនជាងគេ ៕
ចែករំលែកព័តមាននេះ