ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​៤​ប្រភេទ​គួរ​ដាំ​នៅ​ទិស​ទាំង​៤​ជួយ​លើករាសី​នាំ​លាភ​សំណាង​ដល់​ម្ចាស់ផ្ទះ

5 ឆ្នាំ មុន

លោក​អ្នក​គួរ​ជ្រើសរើស​ដើមឈើ​ប្រភេទ​ណាយ​កមក​ដាំ​នៅ​ក្នុង​បរិវេណ​ផ្ទះ ? ​បើ​តាម​ក្បួន​ហោរាសាស្ត្រ ដើមឈើ​ខ្លះ​ដាំ​ទៅ​នឹង​នាំទុក្ខ​ភ័យ នាំ​ជំងឺ​ដ​ង្កា​ត់​ដល់​គ្រួសារ រកស៊ី​មិន​ឡើង ឯ​ដើម ឈើ​ខ្លះ​ទៀត​ដាំ​ទៅ​នាំ​លាភ​សំណាង នាំ​ឱ្យ​កាក់កប​ក្នុង​មុខរបរ និង​នាំ​ឱ្យ​សុខ​សប្បាយ​ក្នុង​សង្គម​គ្រួសារ…

លោក​អ្នក​គួរ​ជ្រើសរើស​ដើមឈើ​ប្រភេទ​ណាយ​កមក​ដាំ​នៅ​ក្នុង​បរិវេណ​ផ្ទះ ?

​បើ​តាម​ក្បួន​ហោរាសាស្ត្រ ដើមឈើ​ខ្លះ​ដាំ​ទៅ​នឹង​នាំទុក្ខ​ភ័យ នាំ​ជំងឺ​ដ​ង្កា​ត់​ដល់​គ្រួសារ រកស៊ី​មិន​ឡើង ឯ​ដើម ឈើ​ខ្លះ​ទៀត​ដាំ​ទៅ​នាំ​លាភ​សំណាង នាំ​ឱ្យ​កាក់កប​ក្នុង​មុខរបរ និង​នាំ​ឱ្យ​សុខ​សប្បាយ​ក្នុង​សង្គម​គ្រួសារ ។

ខាងក្រោម​នេះ​ជាដើម​ឈើ​៤​ប្រភេទ​ដែល​លោក​អ្នក​គួរ​យក​មក​ដាំ​នៅ​ក្នុង​ទិស​ទាំង​៤​នៃ​បរិវេណ​ផ្ទះ​របស់​លោក​អ្នក ។

១-​ទិស​ខាងជើងៈ គួរ​ដាំ​ដើម​ឫស្សី ជួយ​ឲ្យ​រកស៊ី​ចេះ​តែ​កាក់កប មាន​លាភ​មានយស បាន​ឡើង​តំណែង​និង​តំណាង​ឱ្យ​ភាព​រុងរឿង​ក្នុង​គ្រួសារ ។

២-​ទិស​ខាងត្បូង ដាំ​ដើម​ដូង​ដើម្បី​ជួយ​ឲ្យ​សង្គម​ក្រុម​គ្រួសារ​មាន​សុខភាព​មាំមួន ជួយ​កម្ចាត់​ទុក្ខ​ភ័យ ដែល​កើត​អំពី​ផ្លូវ​ងងឹត មាន​អាប ធ្មប់ ព្រាយ បិសាច​ជាដើម និង​នាំ​មក​នូវ​ថាមពល​ល្អ​ដល់​សមាជិកគ្រួសារ ។

៣-​ទិស​ខាងកើត ដាំ​ដើម​មៀននៅ​មុខ​ផ្ទះ​នឹង​ជួយ​កម្ចាត់​គ្រោះ​ឧបទ្រពចង្រៃ ការពារ​រឿង​ក្ដីក្ដាំ ការពារ​រឿង​អសោចិ៍ និង​បញ្ចៀស​មនុស្ស​នាំ​ភ័យ​ចូល​មក​ក្នុងផ្ទះ ។ លើស​ពី​នេះ​ទៀត​ដើម​មៀន​តំណាង​ឱ្យ​រកស៊ី​មានបាន មាន​លុយ​ចូល​ផ្ទះ​ហូរហៀរ ។

៤-​ទិស​ខាង​លិ​ចៈ ដាំ​ដើម​ក្រូច​ទោះជា​ក្រូច​អ្វី​ក៏​ដោយ នឹង​ជួយ​ការពារ​កូនចៅ ព្រមទាំង​ខ្លួនឯង​ជា​អ្នក​ដាំ​ឱ្យ​សុខ​សប្បាយ​ការពារ​បញ្ចៀស​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ និង​ជួយ​រឹតចំណង​មេត្រីភាព​ទាំង​មនុស្ស​នៅ​ក្នុង​គ្រួសារ និង​មនុស្ស​ទូទៅ​ចូល​ចិត្ត​ស្រឡាញ់​រាប់អាន ។