ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ទាំង​១២​គួរ​ដាក់​តាំង​រូបចម្លាក់​អ្វី​ដើម្បី​ឱ្យ​មាន​ហុងស៊ុយ​សម្បូរ​លុយ​ចាយ

5 ឆ្នាំ មុន

ប្រជាជន​ចិន និងកូន​ខ្មែរ​កាត់​ចិន​មាន​ជំនឿ​ខ្លាំង​អំពី​ការ​ដាក់​តាំង​រូបចម្លាក់​នៅ​ក្នុងផ្ទះ​ថា បើ​ដាក់​តាំង​រូបចម្លាក់​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ក្បួន​ហុងស៊ុយ​នឹង​នាំ​មក​នូវ​លាភ​សំណាង សុខ​ចម្រើន តែបើ​តាំង​រូបចម្លាក់​ខុស​នឹង​នាំ​មក​នូវ​ជំងឺ​ដ​ង្កា​ត់ រកស៊ី​មិន​ឡើង និង​ជួប​តែ​រឿង​ផ្សេង​ៗ​នៅ​ក្នុងផ្ទះ​ដោយ​មិនដឹង​មូលហេតុ​។ ដូច្នេះ​ដើម្បី​កុំឱ្យ​កើត​មាន​ភយន្តរាយ​ណាមួយ​កើតឡើង​នៅ​ក្នុង​គ្រួសារ តើ​អ្នកដឹង​ថា​ឆ្នាំ​របស់​អ្នក​គួរតែ​ដាក់​តាំង​រូបចម្លាក់​អ្វី​នៅ​ក្នុងផ្ទះ​ទើប​នាំ​លាភ​សំណាង​ដល់​លោក​អ្នក​ពេញ​មួយ​ជីវិត? តាម​ការ​ទស្សន៍​ទាយ​ពី​គ្រូ​ជំនាញ​ខាង​មើល​ហុងស៊ុយ​ប្រចាំឆ្នាំ…

ប្រជាជន​ចិន និងកូន​ខ្មែរ​កាត់​ចិន​មាន​ជំនឿ​ខ្លាំង​អំពី​ការ​ដាក់​តាំង​រូបចម្លាក់​នៅ​ក្នុងផ្ទះ​ថា បើ​ដាក់​តាំង​រូបចម្លាក់​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ក្បួន​ហុងស៊ុយ​នឹង​នាំ​មក​នូវ​លាភ​សំណាង សុខ​ចម្រើន តែបើ​តាំង​រូបចម្លាក់​ខុស​នឹង​នាំ​មក​នូវ​ជំងឺ​ដ​ង្កា​ត់ រកស៊ី​មិន​ឡើង និង​ជួប​តែ​រឿង​ផ្សេង​ៗ​នៅ​ក្នុងផ្ទះ​ដោយ​មិនដឹង​មូលហេតុ​។ ដូច្នេះ​ដើម្បី​កុំឱ្យ​កើត​មាន​ភយន្តរាយ​ណាមួយ​កើតឡើង​នៅ​ក្នុង​គ្រួសារ តើ​អ្នកដឹង​ថា​ឆ្នាំ​របស់​អ្នក​គួរតែ​ដាក់​តាំង​រូបចម្លាក់​អ្វី​នៅ​ក្នុងផ្ទះ​ទើប​នាំ​លាភ​សំណាង​ដល់​លោក​អ្នក​ពេញ​មួយ​ជីវិត?

តាម​ការ​ទស្សន៍​ទាយ​ពី​គ្រូ​ជំនាញ​ខាង​មើល​ហុងស៊ុយ​ប្រចាំឆ្នាំ ២០១៨ បាន​ប្រាប់​ឱ្យ​ដឹង​មុន​នេះ​បន្តិច​ថា រឿង​ជំនឿ​ដែល​នឹង​អាច​ជួយ​យោង​ដួង​រាសី​ឆ្នាំ​ទាំង ១២ ឱ្យ​មាន​ហុងស៊ុយ​ល្អ រាសី​ឡើង​ខ្ពស់ត្រដែត រក​ទទួលទាន​ចេះ​តែ​កាក់កប​រលូន​ទៅ​មុខ សម្បូរ​ទ្រព្យ​ហូរហៀរ សម្បូរ​លុយ​ចាយ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ដ​ង្កា​ត់ ពេញ​មួយ​ជីវិត​នោះ លោក​អ្នក​គួរតែ​តាំង​រូបចម្លាក់​ឱ្យ​ត្រូវ​តាម​ឆ្នាំ​នីមួយ​ៗ​រៀងខ្លួន​ដូច​តទៅ ៖

១-​ឆ្នាំជូត និង​ឆ្នាំវក បុរស​ស្ត្រី​ណា​កើត​ឆ្នាំ​ទាំង​ពីរ​នេះ ត្រណម​អួត​ក្អេងក្អាង និង​មើលងាយ​អ្នក​ដទៃ ហើយ​រូបចម្លាក់​ដែល​លោក​អ្នក​ត្រូវ​ដាក់​តាំង​ក្នុងផ្ទះ​គឺ​រូប សត្វ​ឆ្កែ​មួយ​ប្រភេទ​ដែល​យាម​នៅ​ក្នុង​ព្រះរាជវាំង ព្រោះ​វា​តំណាង​ឲ្យ​សុខ​សន្តិភាព និង​ភាព​មានបាន​សម្បូរហូរហៀរ​ទ្រព្យសម្បត្តិ ។

២-​ឆ្នាំខាល​និង​ឆ្នាំរកា អ្នក​ឆ្នាំ​ទាំង​ពីរ​នេះ ត្រូវ​តាំង​រូប​ទេវតា​ទ្រព្យ​ស្ពាយ​ថង់​មាស​ថង់​ប្រាក់ ក្នុង​បន្ទប់​គេង វា​នឹង​ជួយ​ទល់​ទ្រ​ជ្រោង​រាសី​របស់​លោក​អ្នក​ឱ្យ​ខ្ពស់​ឡើង ព្រមទាំង​ជួយ​ឲ្យ​ក្រុម​គ្រួសារ​រីករាយ​ជា​និច្ច ហើយ​គ្មាន​រឿង​អពមង្គល​កើតឡើង និង​រក​ទទួលទាន​ចេះ​តែ​មានបាន ។

៣-​ឆ្នាំឆ្លូវ និង​ឆ្នាំមមី ឆ្នាំ​ទាំង​ពីរ​នេះ​ជា​ប្រភេទ​ឆ្នាំ​មាន​ពង្ស​ជា​ទេវតា​ដែល​មាន​ឫទ្ធិ​អំណាច​ខ្លាំង ព្រមទាំង​ចិត្ត​កាច​បន្តិច លោក​អ្នក​គួរ​ដាក់​តាំង​រូបចម្លាក់​ត្រី​រំលេច​ដោយ​ត្បូង ឬ​ក្រណាត់ ក្រហម វា​នឹង​ជួយ​ឱ្យ​លោក​អ្នក​ឈ្នះ​អស់​មារ​សត្រូវ កាក់កប​ក្នុង​មុខរបរ ធ្វើ​អ្វី​ចេះ​តែ​ត្រូវ មាន​សុខភាព​ល្អ និង​មាន​មនុស្ស​ចាំ​ជួយ​យកអាសា​គ្រប់ពេលវេលា ។

៤-​ឆ្នាំថោះ និង​ឆ្នាំ មមែ ឆ្នាំ​ទាំង​ពីរ​នេះ គួរតែ​តាំង​រូបចម្លាក់​ស្វា​ជិះសេះ​ពណ៌​មាស ជា​ពណ៌​មាន​លាភ​សំណាង​ចូល​ផ្ទះ និង​តំណាង​ឱ្យ​ភាព​ស្វាហាប់ រួសរាយ​រាក់ទាក់ មានចំណេះ​ដឹង​ខ្ពង់ខ្ពស់ មានមុខ​របរ​ឋិត​ឋេ​រ ព្រមទាំង​តំណាង ឱ្យ​មានទ្រព្យ​សម្បត្តិ​ច្រើន ។

៥-​ឆ្នាំកុរ និង​ឆ្នាំច ឆ្នាំ​ទាំង​ពីរ​នេះ គួរតែ​តាំង​រូបចម្លាក់ កង្កែប​លាភ​ពណ៌​ប្រាក់​ពាំ​ដុំ​ពេជ្រ ព្រោះ​តំណាង​ឲ្យ​ភាព​រុងរឿង រកស៊ី​ចេះ​តែ​ដុះ​ឡើង​រហូត និង​មាន​សុខភាព​ល្អ ធ្វើ​ដំណើរ​ទៅ​ទី​ជិត ឆ្ងាយ មាន​តែ​មនុស្ស​ល្អ​សុំ​រាប់អាន​ជាមួយ ។

៦-​ឆ្នាំម្សាញ់ និង​ឆ្នាំរោង ឆ្នាំ​ទាំង​ពីរ​នេះ​ជា​ប្រភេទ​ឆ្នាំ​មាន​អំណាច និង​មាន​ភាព​ម៉ឺងម៉ាត់ ដែល​ចង់​ធ្វើ​អ្វី​តាមតែ​ចិត្ត លុះ​ក្នុង​អំណាច​របស់​ខ្លួន តែ​ជា​អ្នកមាន​ហេតុផល​ត្រឹមត្រូវ ហើយ​ស្រលាញ់​ញាតិ​មិត្ត​បងប្អូន​ណាស់ ហេតុនេះ​លោក​អ្នក​ត្រូវ​តាំង​រូប​សេះ​ពណ៌​មាស​ក្នុង បន្ទប់​គេង ព្រោះ​វា​នឹង​នាំ​ឱ្យ​រាល់​កិច្ចការ​របស់​លោក​អ្នកមាន​សភាព​​រលូន​លឿន​ទៅ​មុខ មានទ្រព្យ​ច្រើន និងមាន​គេ​អាណិត​ស្រលាញ់​ច្រើន ។