បើ​មិន​ចង់​រកស៊ី​ដាក់​សូម​រៀបចំ​លំនៅ​ឋាន​តាម​ក្បួន​ហុងស៊ុយ


មនុស្ស​គ្រប់​គ្នា​គ្មាន​អ្នក​ណា​ចង់​ក្រលំបាក​ទេ តែងតែ​ចង់​មានទ្រព្យ​សម្បត្តិ​ហូរហៀរ មាន​លុយ​ច្រើន​ពេញ​ៗ​ផ្ទះ​។ ប៉ុន្តែ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ អ្នកខ្លះ​ខំ​រកស៊ី​ណាស់ នៅ​តែ​មិនឃើញ​មាន​សោះ តើ​មក​ពី​មូលហេតុ​អ្វី? ខណៈ​នេះ​យើងខ្ញុំ​សូម​នាំ​ជំនឿរ​បែប​ហុងស៊ុយ​មក​បង្ហាញ​ប្រាប់​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​រកស៊ី​មិន​ឡើង​ដូច​តទៅៈ

១-​តាម​ក្បួន​ហុងស៊ុយ ហាម​មិន​ឱ្យ​ទ្វារផ្ទះ​របស់​លោក​អ្នក​ពេល​បើក​ទៅ​ឮ​សំឡេង​កៀប​គ្នា ព្រោះ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​លុយ​មិន​ហ៊ាន​ចូល​ផ្ទះ ដូច្នេះ​បើ​ទ្វារ​មាន​បញ្ហា​សួ​ម​ហៅ​ជាង​មក​ធ្វើ​ភ្លាម ។

២-​ហាម​ធ្វើ​ផ្ទះ​ដែល​មាន​ស្ថានភាព​ទាប​ជាង​ថ្នល់ ឬ​ខ្ពស់​ជាង​ថ្នល់​ពេក ព្រោះ​កាលណា​ផ្ទះ​ទាប​ជាង​ថ្នល់​លុយ​ហូរ​ចូល​មក​មិន​នៅ​ក្នុងផ្ទះ​ទេ​គឺ​ហូរ​ហួស​ផ្ទះ តែបើ​ដី​ផ្ទះ​ខ្ពស់​ជាង​ថ្នល់​ពេក​លុយ​ហូរ​ចូល​ផ្ទះ​មិន​រួច​គឺ​ចាល់​នៅ​ត្រឹម​មុខ​ផ្ទះ​។ នេះ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​ក្រ ដូច្នេះ​ត្រូវធ្វើ​ឱ្យ​មាន​ជម្រាល​សម​ល្មមទៅ​បាន​ហើយ​គឺ​កុំឱ្យ​ទាប​ពេក កុំ​ខ្ពស់​ពេក ។

៣-​ចាស់​បុរាណ​លោក​ហាម​មិន​ឱ្យ​មែកឈើ​ដែល​នៅ​ក្បែ​ផ្ទះ ទោរ​មក​លើ​ដំបូលផ្ទះ​ឬ​មក​គ្រប​មាត់​បង្អួច​ផ្ទះ​ឱ្យ​សោះ ព្រោះ​ជា​មូលហេតុ​នាំ​រឿង​មិនល្អ​ចូល​ផ្ទះ ថែម​ទាំង​រកស៊ី​មិន​ឡើង ។

៤-​នៅ​ក្នុងផ្ទះ​ហាម​មិន​ឱ្យ​មាន​សំរាម​ស្មោកគ្រោក ព្រោះ​ជា​ហេតុ​ដែល​នាំ​ឱ្យ​ទេវតា​ទ្រព្យ​មិន​ហ៊ាន​ថែរក្សា យក​លាភ​ចូល​ទៅ​ក្នុងផ្ទះ​នោះ ត្រូវ​ដុស​ជូត​សំអាតផ្ទះ​ឱ្យ​បាន​ស្អាត​ជា​និច្ច ។

៥-​ហាម​ធ្វើ​ផ្ទះ​ដែល​មាន​ទ្វារ​និង​ប​ង្អូ​ច​ច្រើន​ពេក ព្រោះ​មាសប្រាក់​នឹង​ហូរ​ចេញ​អស់ ។ លើស​ពី​នេះ​ទៀត​គឺ​ចៀសវាង​អំពើ​ចោរកម្ម ។

សូម​លោក​អ្នក​ដែល​មាន​ជំនឿ​លើ​ហុងស៊ុយ ប្រញាប់​ស៊ែរ​ចេញ​បន្ទាន់​ឱ្យ​បងប្អូន​សាច់ញាតិ​បានដឹង និង​យក​ទៅ​អនុវត្ត​ដើម្បី​កែ​បញ្ហា​ជា​បន្តា​ន់ ។

Facebook Google Twitter Email

ហោរាសាស្ដ្រ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ