ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុំ​ទូកង​នៅ​ក្រុង​តា​ខ្មៅ ត្រៀម​ទៅ​ប្រណាំង​ថ្នាក់​ជាតិ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ រដ្ឋបាល​ខេត្តកណ្ដាល បាន​រៀបចំ​ពិធី​ប្រណាំង​ទូកង​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​២៣-២៤ តុលា ដើម្បី ត្រៀម​ទៅ​ប្រណាំង ថ្នាក់​ជាតិ នៅ​មុខ​ព្រះ​បរមរាជវាំង​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​។…

ខេត្តកណ្ដាល ៖ រដ្ឋបាល​ខេត្តកណ្ដាល បាន​រៀបចំ​ពិធី​ប្រណាំង​ទូកង​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​២៣-២៤ តុលា ដើម្បី ត្រៀម​ទៅ​ប្រណាំង ថ្នាក់​ជាតិ នៅ​មុខ​ព្រះ​បរមរាជវាំង​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​។

កាលពី​រសៀល​ថ្ងៃ​ទី​២៣ តុលា លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ បើក​ការ​ប្រណាំង​ទូកង​នេះ​ជា​ផ្លូវការ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី មន្ត្រី នានា​ជា​ច្រើន​ទៀត​។

លោក​អភិបាលខេត្ត​បាន​ថ្លែង​ថា ការ​ប្រារព្ធ​ពិធី​ប្រណាំងទូក​ថ្ងៃនេះ ក្នុង​គោលបំណង អបអរ​សារ​ទរ បុណ្យ​ចេញ​ព្រះ​វស្សា​ផង និង​ជា​ការ​សាកល្បង​សម​កំលាំង កីឡាករ កីឡាការិនី ដើម្បី រក​ទូកង​មាន​ល្បឿន​លឿន​ត្រៀម​ទៅ​ប្រណាំង​ខ្នាត​ជាតិ​នៅ​មុខ​ព្រះ​បរមរាជវាំង រយៈពេល​បី​ថ្ងៃ ក្នុង​ពិធី បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​។

ទូកង​ចូលរួម​អុំ​ប្រណាំង​មក​ពី​តាម​បណ្ដា​ស្រុក ក្នុង​ខេត្តកណ្ដាល និង​មក​ពី​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ចាម មាន​ចំនួន​៥៩​ទូក មាន​ទូក​អុំ​ខ្នាត​អន្តរជាតិ​ចំនួន​១៨​ទូក ទូក​អុំ​ផ្កាចារ​១៨​ទូក និង​ទូក​អុំ​ខ្នាត​វែង​ចំនួន​២៣​ទូក​។

លោក​អភិបាលខេត្ត បាន​ក្រើនរំលឹក​ដល់​កីឡាករ កីឡាការិនី​ទាំងអស់​ត្រូវ​មាន​សាមគ្គីភាព​គ្នា គោរព​វិន័យ​និង​ខិតខំ ប្រឹងប្រែង​អោយ​អស់ពី​កំលាំងកាយ​ចិត្ត ដើម្បី​រក​សមត្ថភាព ទូក​ឈ្នះ ពិតប្រាកដ​ត្រៀម​ទៅ​អុំ​ប្រណាំង​នៅ​មុខ​ព្រះ​បរមរាជវាំង ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែនា​ពេល​​ខាង​មុខ
​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ