អតីតអ្នកនាំពាក្យ CNRP ស្នើឲ្យមានការគោរពគ្នាក្នុងចំណោមប្រជាជនខ្មែរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកយ៉ែម បុញ្ញាឬទ្ធិអតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើក ឡើងលើបណ្តាញសង្គមថា ផ្លូវដែលគួរជ្រើសរើសក្នុងស្ថានភាពបច្ចុប្បន្នសម្រាប់កម្ពុជានាយុគសម័យសង្គ្រាមពាណិជ្ជកម្ម សង្គ្រាមភូមិសាស្ត្រនយោបាយ គឺពិតជាផ្លូវមួយដ៏មហាសែនលំបាកក្នុងការជ្រើសរើសសម្រេចចិត្ត ។
លោកបាននិយាយបន្ថែមទៀតថា ក៏ប៉ុន្តែជំហានមួយដ៏សំខាន់ គឺការចូលរួមរបស់ខ្មែរគ្រប់រូប ប្រកបដោយការទទួលខុសត្រូវ គោរពផ្ដល់តម្លៃគ្នាទៅវិញទៅមកចាប់ផ្ដើមពីការលុបបំបាត់វប្បធម៌លាបពណ៌ មួលបង្កាច់ ជេរប្រមាថ ដែលនាំឱ្យមានការបែកបាក់ដល់សង្គមជាតិយើងនឹងនាំមកនូវការផ្សះផ្សាជាតិអហិង្សា ខ្មែរតែមួយមិនគុំកួនសងសឹកមិនយកខ្មែរណាជាសត្រូវ ៕
ចែករំលែកព័តមាននេះ