ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផលិត និង​អាជីវករ​លក់​បារី​ក្លែងក្លាយ​ទាំងអស់​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ពី​ការ​ចុះ​បង្ក្រាប​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅ​លើ​អាជីវករ​លក់ដុំ លក់រាយ​បារី​ក្លែង​ក្លាយ​នៅ​ទីតាំង​ផ្សារ​ធំ​ថ្មី ផ្សារ​កណ្ដាល រោងចក្រ​ផលិត​បារី​ក្លែងក្លាយ​ក្នុង​សង្កាត់​គោក​ឃ្លាង និង​ក្នុង​ក្រុង​តា​ខ្មៅ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​កាលពី​ថ្មី​ៗ​កន្លង​ទៅ គេ​សង្កេត​ឃើញ​​ការ​តាំង​លក់​បារី​ក្លែងក្លាយ​ពី​សំណាក់​អាជីវករ​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ តែ​ទោះជា​យ៉ាងនេះ​ក្ដី បារី​ក្លែងក្លាយ គឺ​នៅ​តែ​ជា​បញ្ហា​ចោទ និង​កំពុង​វាយលុក​ទីផ្សារ​បារី​ស្របច្បាប់​នៅ​កម្ពុជា​ដដែល​។…

ក្រោយ​ពី​ការ​ចុះ​បង្ក្រាប​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅ​លើ​អាជីវករ​លក់ដុំ លក់រាយ​បារី​ក្លែង​ក្លាយ​នៅ​ទីតាំង​ផ្សារ​ធំ​ថ្មី ផ្សារ​កណ្ដាល រោងចក្រ​ផលិត​បារី​ក្លែងក្លាយ​ក្នុង​សង្កាត់​គោក​ឃ្លាង និង​ក្នុង​ក្រុង​តា​ខ្មៅ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​កាលពី​ថ្មី​ៗ​កន្លង​ទៅ គេ​សង្កេត​ឃើញ​​ការ​តាំង​លក់​បារី​ក្លែងក្លាយ​ពី​សំណាក់​អាជីវករ​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ តែ​ទោះជា​យ៉ាងនេះ​ក្ដី បារី​ក្លែងក្លាយ គឺ​នៅ​តែ​ជា​បញ្ហា​ចោទ និង​កំពុង​វាយលុក​ទីផ្សារ​បារី​ស្របច្បាប់​នៅ​កម្ពុជា​ដដែល​។

លោក ម៉ា​ធូ ណូ​ម៉ា​ន់ ប្រធាន​សមាគម​ឧស្សា​កម្ម​ថ្នាំជក់​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «យោង​តាម​អនុសាសន៍​របស់​លោក មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្នុង​កម្មវិធី (Thank You RF3 World) កាលពី​ថ្ងៃ​ទី ០៩ កញ្ញា កន្លង​ទៅ ។

លោក​បន្ដថា ដែល​បាន​ប្រកាស​អំពី​បេស​កម្ម និង​យុទ្ធនាការ​ក្ដៅ​របស់​អង្គភាព​លើ​ប្រតិបត្តិការ​គ្មាន​ការ​លើកលែង​ចំពោះ​ចំពោះ​ផលិតផល​ក្លែងក្លាយ ផលិតផល​គេចពន្ធ ផលិតផល​គ្មាន​ការ​ត្រួតពិនិត្យ​ចុះបញ្ជី​ត្រឹមត្រូវ គឺ​យើង​កាន់​តែ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ខ្លាំង​ឡើង​ក្នុង​ការ​ដំណើរ​ប្រយុទ្ធ​ប្រឆាំង​នឹង​បារី​ក្លែង​ក្លាយ និង​គេចពន្ធ​តាម​រយៈ​កិច្ចសហការ​ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ ។

លោក​បន្ដថា «​ពិសេស​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​បន្ត​ចុះ​អនុវត្ត​ច្បាប់ និង​បង្ក្រាប​បារី​ក្លែង​ក្លាយ និង​ខុសច្បាប់ ដែល​ផ្ដល់​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​ចំពោះ​ចំណូល​ពន្ធ​រដ្ឋ ក៏​ដូច​ជា​អនាគត​នៃ​អាជីវកម្ម​ក្រុមហ៊ុន​គោរព​ច្បាប់​ដូច​ជា​យើងខ្ញុំ​។​ សមាគម​នឹង​សហការ​ធ្វើការ​ចុះ​បង្ក្រាប​ទាំង​រោងចក្រ​ផលិត និង​អ្នក​លក់ដុំ អ្នក​លក់រាយ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ចំពោះ​ការ​ផលិត និង​តាំង​លក់​បារី​ក្លែងក្លាយ​»។

គួរ​បញ្ជាក់​ដែរ​ថា ក្រោម​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បារី​ក្លែងក្លាយ​នា​ត្រីមាស​ចុង​ក្រោយ​នេះ អាជ្ញា​ដកហូត​បារី ៥៥៥ ក្លែងក្លាយ​ពី​អាជីវករ​ផ្សារ​ធំ​ថ្មី និង​ផ្សារ​កណ្ដាល​ជាង ១០០០ សុង​​ដែល​នឹង​ត្រូវ​កម្ទេច​ចោល​ក្នុង​ពេល​ឆាប់​ៗ​ បើ​អាជ្ញាធរ​រក​ឃើញ​ថា​ ពិតជា​ក្លែងក្លាយ​ប្រាកដ​មែន​។

រ​សម្រេច​បិទទ្វារ​ដំណើរការ​រោងចក្រ​ផលិត​បារី​គ្មាន​ច្បាប់​អនុញ្ញាត និង​ក្លែងក្លាយ​របស់​ជនជាតិ​ចិន​ពីរ​កន្លែង ក្នុង​សង្កាត់​គោក​ឃ្លាង និង​ក្រុង​តា​ខ្មៅ ត្រូវ​បាន​សមត្ថ​កិច្ច​រក​ឃើញ​បារី​ក្លែង​ក្លាយជា​ច្រើន​សុង ម៉ាក Marlboro, L&M និង ESSE ហើយ​ម្ចាស់​រោងចក្រ​ជា​ជនជាតិ​ចិន​ពីរ​នាក់​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​តាម​នីតិវិធី​របស់​តុលា​ការខេត្ត​កណ្ដាល​។

យោង​តាម​ច្បាប់​ស្ដី​ពី​ម៉ាក ពាណិជ្ជ​នាម និង​អំពើ​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ អ្នក​នាំ​​ចូល អ្នក​ផលិត និង​អ្នកលក់​ផលិតផល​ក្លែង​ម៉ាក គឺ​សុទ្ធតែ​មានទោស​ប្រឈម​នឹង​ការ​ជាប់ពន្ធ​ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ដូច​គ្នា ដូច្នេះ សូម​អំពាវ​នា​ដល់​បង​ប្អូន​អាជីវករ​លក់ដុំ និង​លក់រាយ​បារី​ទាំងអស់ មេត្តា​កុំ​ទទួល​ទិញ និង​បញ្ឈប់​រាល់​ការ​តាំង​លក់​បារី​ក្លែងក្លាយ​ទៀត ជៀសវាង​ជាប់​ទោសទណ្ឌ ក៏​ដូច​ជា​ការ​រឹបអូស​យក​ដូច​ករណី​ចុះ​​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​»។​

ការ​តាំង​លក់​បារី​ក្លែងក្លាយ គឺជា​កាយវិការ​ចូលរួម​លើក​ត​ម្កើ​ន​ការ​ចរាចរ​ផលិតផល​ក្លែង​ក្លាយ ហើយ​ថែម​ទាំង​នាំ​មក​នូវ​ការ​ខាតបង់ និង​ជាប់​ទោសទណ្ឌ​ដល់​ខ្លួន​ទៀត​ផង ហើយ​លក្ខណៈ​សម្គាល់​បឋម​របស់​បារី​ក្លែងក្លាយ ​គឺ​គ្មាន​បិត​តែមប្រិ៍​អាករ គ្មាន​សារ​ព្រមាន​សុខ​ភាព​ជា​រូបភាព និង​ជា​អក្សរ​ខ្មែរ តែ​អាច​មាន​សារ​ព្រមាន​ជា​ភាសាបរទេស​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ