ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ចោរ​នេះ​ថ្លើមធំ​ណាស់​! គាស់​សារមន្ទីរ​ ហោ ណាំ​ហុង យក​វត្ថុ​មាន​តម្លៃ​មហាសាល (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សារមន្ទីរ​ហោ ណាំ​ហុង ត្រូវ​បាន​ក្រុម​ចោរ​គាស់​ចម្រឹង​បង្អួច​ចូល​លួច​យក​វត្ថុ​អនុស្សាវរីយ៍​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ។ ទោះបីជា​យ៉ាងណា ជុំវិញ​ការ​គាស់​ទម្លុះ​ចម្រឹង បង្អួច​សារមន្ទីរ​នេះ អាជ្ញាធ​រក៏ដូច​ជា​នគរបាល​មូលដ្ឋាន​ព្យាយាម​លាក់បាំង ។…

រាជធានី​ភ្នំពេញ​៖ សារមន្ទីរ​ហោ ណាំ​ហុង ត្រូវ​បាន​ក្រុម​ចោរ​គាស់​ចម្រឹង​បង្អួច​ចូល​លួច​យក​វត្ថុ​អនុស្សាវរីយ៍​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ។ ទោះបីជា​យ៉ាងណា ជុំវិញ​ការ​គាស់​ទម្លុះ​ចម្រឹង បង្អួច​សារមន្ទីរ​នេះ អាជ្ញាធ​រក៏ដូច​ជា​នគរបាល​មូលដ្ឋាន​ព្យាយាម​លាក់បាំង ។ ហេតុការណ៍ ចោរ​គាស់​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សារមន្ទីរ​ហោ​ណាំ​ហុង ដែល​ស្ថិត​នៅ​វត្ត​ទួល​សុ​វ​ណ្ណា​រ៉ា​ម ហៅ​វត្ត​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

បន្ទាប់​ពី​មានការ​គាស់​ទម្លុះទម្លាយ​សារមន្ទីរ​ចូល​លួច​នេះ សមត្ថកិច្ច​ក៍បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ផង​ដែរ បន្ទាប់​ពី​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​លោក​ហោ ណាំ​ហុង អតីតរដ្ឋមន្ត្រី ក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​អន្តរជាតិ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ក្រុម​ចោរ​អាច​មាន​គ្នា​ច្រើន​បាន​យក​ដែក និង​ដំបង​ឫស្សី​គាស់​ចម្រឹង​បង្អួច​ទ្វារ​ផ្នែក​ខាងជើង ចូល​ទៅ​លួច​យក​របស់របរ​ដែល​ជាវ​ត្តុ​អនុស្សាវរីយ៍​របស់​លោក​ហោ ណាំ ហុង ដែល​ត្រូវ​បាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ផ្តល់​ឱ្យ​ទុកជា​អនុ​ស្សារី​យ៍ ហើយ​បង្ក​អោយ​មានការ​ភ្ញាកផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ ២០១៨ បន្ទាប់​ពី​ក្មេង​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទះ​ឃើញ​ទ្វារ​ចំហរ ។ នៅ​វេលា​ព្រឹក​នោះ សមត្ថកិច្ច​ក៍បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ផង​ដែរ​។ បន្ទាប់​ពី​មាន​ប្រតិកម្ម នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា នេះ សមត្ថកិច្ច​ក៍បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ជា​ថ្មី ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា វត្ថុ​អា​នុ​ស្សាវ​រី​យ៍​ចំនួន​១២​មុខ ដែល​ជា​អំណោយ​ភ្ញៀវ និង​អង្គទូត​នានា​ផ្តល់​ឱ្យ​លោក ហោ​ណាំ​ហុង ត្រូវ​បាន​ចោរលួច​យក​ទៅ​បាត់​។

ទោះបីជា​យ៉ាងណា វត្ថុ​តាំង​នោះ​ពុំ​ត្រូវ​បាន​គេ​ដឹង​ពី​តម្លៃពិត​ប្រាកដ​នោះ​ឡើយ តែ​ខ្លះ​អះអាង​ថា មាន​តម្លៃ​
មហាសាល មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា សារមន្ទីរ​ហោ ណាំ​ហុង ត្រូវ​បាន​លោក ហោ ណាំ​ហុង កសាង​ឡើង នៅ​អំឡុង​ឆ្នាំ​២០១៣ នៅ​ក្នុង​បរិវេណ​វត្ត​ទួល​សុ​វ​ណ្ណា​រ៉ា​ម ហៅ​វត្ត​ទួល​សង្កែ ក្នុង​សង្កាត់​ទួលសង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​តម្កល់​វត្ថុ​អនុស្សាវរីយ៍​របស់​លោក ហើយ​មិន​នឹក​ស្មានថា ចោរ ចូល​លួច​បែប​នេះ​សោះ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ