ថ្ងៃទាំង៧ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ អាទិត្យ តើលោកអ្នកកើតចំថ្ងៃណា? សូមចូលអានរកការពិត ។
តាមក្បួនហុងស៊ុយបានគូសបញ្ជាក់ថា ប្រុសស្រីកើតក្នុងថ្ងៃទាំង៧នេះមានចរិតនិស្ស័យ និងជោគវាសនាមិនដូចគ្នាទេ គឺមាននិស្ស័យខ្ពស់ទាបទៅតាមទេវតាប្រទានឱ្យ បូករួមនឹងបុណ្យកុសលដែលខ្លួនធ្លាប់សន្សំមកផង។ ខាងក្រោមនេះជាការបរិយាយអំពីលក្ខណសម្បត្តិទូទៅនៃថ្ងៃទាំង៧ ហើយសូមលោកអ្នកស៊ែរចែករំលែកនូវអត្ថបទដ៏មានន័យនេះទៅឱ្យមហាជនបានចេះដឹងផង ដែលចាត់ថាជាធម្មទានដ៏ប្រពៃថ្លៃថ្លា ឈ្នះអស់ទានទាំងពួង ។


ប្រុសស្រីកើតថ្ងៃចន្ទជាមនុស្សមានឆន្ទៈទទួលខុសត្រូវខ្ពស់និងមានការប្រយ័ត្នបំផុត។ អ្នកកើតថ្ងៃនេះមានចំណេះជំនាញខាងគ្រប់គ្រងមិនធម្មតាទេ ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សល្អគ្មានគូប្រៀប។ ប្រុសស្រីកើតថ្ងៃនេះច្រើនជាមនុស្សរួសរាយរាក់ទាក់មិនឆ្មើងឆ្មៃឡើយ ព្រោះជាអំណោយធម្មជាតិតាំងពីកំណើតមក។ ប៉ុន្តែជាអ្នកមានគំនិតម្យ៉ាងត្រង់ថា រាល់កិច្ចការទាំងអស់ គេមិនដែលទុកចិត្តលើអ្នកដទៃឱ្យបានស៊ប់ចិត្តនោះឡើយ ។
កើតថ្ងៃអង្គារ លេខហុងស៊ុយ ៣៣៣ លេខនាំសំណាង ៧
អ្នកកើតថ្ងៃអង្គារជាមនុស្សពូកែជជីកសួរឫសគល់ដើម្បីរកហេតុផលច្បាស់លាស់ ដោយមិនសូវខ្លាចក្រែងចិត្តគេទេ។ ជាមនុស្សដែលចូលចិត្តរុករក ការពិតមិនឈប់ឡើយលុះត្រាតែរកឃើញចម្លើយដែលខ្លួនចង់បានទើបអស់ឆ្ងល់ ។ ប្រុសស្រីកើតថ្ងៃចន្ទពូកែបត់បែនតាមកាលៈទេសៈ និងចូលជំនុំចំណោមគេចុះ គ្រប់ជំពូកមនុស្សមិនទាស់ឆ្គង។ ព្រោះហេតុតែជាមនុស្សមានចរិតពុទ្ធិបែបនេះហើយ បានជានៅពេលមានរឿងម្តងៗ តែងមានមិត្តភក្តិជួយយកអាសាព្រោងព្រាត ។
កើតថ្ងៃពុធ លេខហុងស៊ុយ ៧៧៧ លេខនាំសំណាង ១៧
អ្នកកើតថ្ងៃពុធជាមនុស្សមិនសូវចេះមាត់កប៉ុន្មានទេ មានចរិតអៀនប្រៀនបន្តិច មិនចូលចិត្តភាពលេចធ្លោ ភាពស៊ីវិល័យហ៊ឺហាអ្វីទេ តែគេជាមនុស្សចិត្តល្អ និងចូលចិត្តស្ដាប់រឿងរ៉ាវអ្នកដទៃ ធ្វើឲ្យពួកគេមានអារម្មណ៍ធូរស្រាលនៅពេលបាននិយាយជាមួយអ្នក។ ប្រុសស្រីកើតថ្ងៃនេះជាមនុស្សមានចរិតសាមញ្ញ ប៉ុន្តែចូលចិត្តឯករាជ្យ ហើយរាល់បញ្ហាកើតឡើង តែងចេញមុខដោះស្រាយប្រកបដោយភាពឆ្លាតវៃ ។
កើតថ្ងៃព្រហស្បតិ៍ លេខហុងស៊ុយ ៥៥៥ លេខនាំសំណាង ២៥
បើលោកអ្នកកើតចំថ្ងៃព្រហស្បតិ៍ ជាមនុស្សមានទំនោរធ្វើតាមអារម្មណ៍ខ្លួនឯងបន្តិច តែ ជាបុគ្គលដែលស្គាល់ពីរបៀបគ្រប់គ្រងអារម្មណ៍របស់អ្នកបានល្អ ។ អ្នកកើតថ្ងៃនេះជាមនុស្សដែលប្រើមនោសញ្ចេតនា ច្រើន និងយកចិត្តទុកដាក់នៅពេលដែលមិត្តភក្តិណាម្នាក់ត្រូវការរូបគេ គឺចូលចិត្តជួយគេឲ្យអស់ពីសមត្ថភាព ព្រោះចង់ឲ្យគេបានល្អរស់នៅមានសុភមង្គល។ ប្រុសស្រីកើតថ្ងៃនេះជាមនុស្សឆ្លាតពោរពេញដោយសមត្ថភាព និងអាចទ្រួសត្រាយផ្លូវជីវិតមួយដ៏ភ្លឺស្វាងដោយខ្លួនឯង ។
អ្នកកើតថ្ងៃសុក្រ លេខហុងស៊ុយ ៧៥០ លេខនាំសំណាង ២៩
មនុស្សកើតថ្ងៃសុក្រជាអ្នកចេះគិតគូរ ពិសេសគិតពីអ្នកដទៃច្រើនជាងខ្លួនឯង។ អ្នកជាមនុស្សដែលមានចិត្តល្អ ស្រលាញ់និងខ្វល់ខ្វាយពីអ្នកដទៃ ហើយតែងតែធ្វើល្អដាក់គេជានិច្ច និងប្រកាន់ខ្ជាប់នូវគំនិតសុទិដ្ឋិនិយម និងចូលចិត្តធ្វើរឿងណាដែលសប្បាយៗសម្រាប់ខ្លួននិងអ្នកដទៃ និងបានជាទីរាប់អាននៃមនុស្សជាច្រើន ។
អ្នកកើតថ្ងៃសៅរ៍ លេខហុងស៊ុយ ៩៩៩ លេខនាំសំណាង ១៨
ប្រុសស្រីដែលកើតថ្ងៃសៅរ៍ជាមនុស្សរឹងរូសបន្តិច ដោយការឈរលើគោលការណ៍ខ្លួនឯង និងហ៊ានបញ្ចេញមតិបែបស្ថាបនាផ្សេងៗដោយមិនខ្លាចថាមតិនោះខុសឬត្រូវឡើយ។ អ្នកជាមនុស្សមិនដេករង់ចាំឱកាសនោះទេ តែជាអ្នកឱកាសនិយម គឺជាអ្នកចាប់ឧកាសភ្លាមៗ។ ដោយសារអ្នកជាមនុស្សម្ចាស់ការនិងមានភាពឆ្លាតវ័យបែបនេះហើយ ទើបធ្វើឲ្យអ្នកមិនសូវដើរខ្សែក្រោមអ្នកណាឡើយ ។
អ្នកកើតថ្ងៃអាទិត្យ លេខហុងស៊ុយ ១៦៨ លេខនាំសំណាង ២៧
ប្រុសស្រីកើតថ្ងៃអាទិត្យជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់។ មិនថាការងារធ្វើដោយកម្លាំងកាយ ឬបញ្ញាឲ្យតែបានឆ្លងកាត់ស្នាដៃអ្នកហើយនឹងទទួលបានលទ្ធផលល្អប្រសើរ។ អ្នកកើតថ្ងៃនេះចូលចិត្តភាពស៊ីវិល័យ ដោយការស្លៀកពាក់ស្អាតៗ និងតែងខ្លួនប្លែកៗដោយការចាយវាយមិនសូវចេះស្ដាយឡើយ ដើម្បីទិញគ្រឿងអលង្ការ សម្លៀកបំពាក់ ឬរបស់ដែលអ្នកស្រលាញ់ចូលចិត្ត ព្រោះមិនចូលចិត្តឲ្យអ្នកដទៃមើលស្រាលនោះឡើយ ។
ចែករំលែកព័តមាននេះ