ស្រី​ម៉ុ​ច ថា​ស្លាប់​ជា​ខ្មោច​ក៏​មិន​ចោលភាព​សិច​ស៊ី ឯ​អ៊ែន​ឌី ថា​ខ្លួន​គ្មាន​សុដន់ !


រាជធានី​ភ្នំពេញ ៖ ខណៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ត្រៀម​កោះហៅ​ទៅ​ណែនាំ​រួម​ជាមួយ​តារា​មួយ​ចំនួន​ទៀត​នោះ សុខ ស្រី​ម៉ុ​ច បង្ហាញ​ជំហរ​ថា​ទោះជា​ស្លាប់​ទៅ​ជា​ខ្មោច​ក៏​មិន​ចោល​ភាព​សិច​ស៊ី​ដែរ ។ ចំណែក​ផ្សេង​ទៀត​សុទ្ធតែ​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ចំពោះ​ក្រសួង​វប្បធម៌ ។​

​តារា​ទាំង​៥​ដួង​ដែល​ក្រសួង​វប្បធម៌​គ្រោង​នឹង​កោះហៅ​នៅ​ស​ប្តា​ហ៍​ក្រោយ​នោះ​រួម​មាន​លោក​អេ​៊​ន​ឌី កញ្ញា​ពេជ្រ អា​វី​ហ្សា អ្នក​នាង​ស្រី ម៉ុ​ច កញ្ញា​រតនៈ ពិសី និង​តារា​សម្តែង​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង​មិន​ខ្វល់​ភ្នែក​មហាជន​កញ្ញា​សេង សូ​ណា ។​ ​នា​ពេល ថ្មី​ៗ​កន្លង​មកនេះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បើក​ការ​ប្រជុំ​ជាមួយ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ហើយ​ត្រៀម​កោះហៅ​តារា​ទាំង​៥​ដួង​ដែល​កន្លង​មក​តែងតែមាន​ប្រតិកម្ម​ពី​មហាជន​រឿង​បង្ហាញ​ភាព​សិច​ស៊ី ស្រើបស្រាល​ទៅ​អប់រំ និង​ដាក់​ពិន័យ ។​

​អតីត​តួ​សម្តែង​នៅ​ក្នុង​បទ​«​ជីដូន​កាកី​»​អ្នក​នាង​ស្រី​ម៉ុ​ច បាន​លើក​ឡើង​តាម​ហ្វេ​ស​ប៊ុ​កថា «​មិនបាច់​បញ្ឈប់​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មិនមែន​ជាតា​រា​១០​ឆ្នាំ​ជាង​ហើយ ។ មិនមែន​ខ្ញុំ​ព្រហើន​ឆ្លើយ​តប​ទៅ​ចាស់ទុំ​របៀប​នេះ​ទេ តែ​វា​រំខាន​ពេក​ហើយ​ខ្ញុំ​ត្រូវការ​ភាព​ស្ងប់​សុខ សុំ​កុំ​រំខាន​ខ្ញុំ​ដោយ​រូបភាព​ផ្សេង​ៗ មាន​តារា​ជា​ច្រើន​ត្រូវការ​ជំនួយ​សុំ​យក​ពេល​ទៅ​ជួយ​ពួក​គេ​ទៅ ឬ​មួយ​ចាំ​មិន​បាន​ថា​ពួក​គេ​ជាតា​រា ? ឬ​ក៏​គេ​គ្មាន​កាត​ជាតា​រា ? តែ​នៅ​ពេល​ដែ​ចង់​ជេរ​ចង់​ជាន់ពន្លិច ក៏​តាំង​ជីក​កកាយ អ្នក​ដែល​មិនមែន​ជាតា​រា ហើយ​លិច​កប់​បាត់​តាំងពី​ណា​ណី​យក​ជីវិត​គេ​មក​ជជែក​វែកញែក ។ នេះ​សំណាង​ហើយ ដែល​ស្រី​ម៉ុ​ច​មិន​បាន​ទៅ​សុំ​ជំនួយ កុំ​អី​នឹង​ប្រើ​ពាក្យ​មក​ខ្ញុំ​វិញ​មិន​ខាន​ថា ខ្ញុំ​ឈប់​ពី​តារា​យូរហើយ អ៊ីចឹង​ពិបាក​ក្នុង​កា​ជួយ​បន្តិច ។​

​ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ឲ្យ​វែង​ឆ្ងាយ​ទេ តែ​ខ្ញុំ​គ្រាន់តែ​ចង់​ជម្រាប​ថា​ខ្ញុំ​ឈប់​ពី​តារា​នេះ​យូរហើយ មិនបាច់​ប្រើ​ពាក្យ​ថា​ដោយសារ​ខ្ញុំ​ចង់​ពាក់​សិច​ស៊ី​បាន​ខ្ញុំ​ប្រើ​ពាក្យ​ថា​ឈប់​ពី​តារា ។ សុំ​ជម្រាប​ថា​ខ្ញុំ​សិច​ស៊ី​តាំងពី​ខ្ញុំ​មិន​ទាន់​ជាតា​រា ហើយ​ការ​សម្តែង​របស់ខ្ញុំ​លើក​ដំបូង ប្ដី​ខ្ញុំ​ហើយ​និង​អ្នក​បើកឡាន​ខ្ញុំ ជូន​ខ្ញុំ​ដល់​កន្លែង​ថត​តែ​ម្ដង ។​

​សុំ​ទោស​ដល់​ឯកឧត្តម លោក​ជំទាវ ទាំងអស់​បើសិន​មានការ​ខុសឆ្គង​ក្នុង​ការ​ឆ្លើយ​តប​នេះ ព្រោះ​វា​រំខាន​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ របស់ខ្ញុំ​ខ្លាំង​ណាស់ ។ តែ​បញ្ហា​គឺថា​រាល់ថ្ងៃ​ហ្នឹង​តាំងពី​ឈប់​ពី​តារា​មក ហត់​តែ​ម្យ៉ាង​ទេ​ព្រោះ​អត់​មានការ​ងារ​ធ្វើ​ក្រៅពី​មើល​កូន បោស​ជូត​ផ្ទះ​តែងខ្លួន ហើយ​ទុក​លុយ​ប្ដី »​។​

​ចំណែក​តារា​សម្តែង​លោក ​​អ៊ែន​ ឌី បាន​បង្ហាញ​សារ​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​រឿង​នេះ​ថា «​មិនដឹង​ព្រមាន​រឿង​អី​ទេ ? សុដន់​ក៏​ខ្ញុំ​គ្មាន យោនី​ក៏​គ្មាន ក្អែល​ក៏​គ្មាន​ដែរ ព្រោះ​ខ្ញុំ​ងូតទឹក​មួយ​ថ្ងៃ​បី​ដង​តាម​ធម្មតា ឯ​ការងារ​សិល្បៈ​មួយ​រយៈ​នេះ​វិញ មិន​ដែល​មាន​ភាព​សិច​ស៊ី​ទេ អាច​មើល​បាន​ទើប​ចេញ MV ពីរ​បទ ថ្មី​ៗ និង​បទ​ផ្សេង​ទៀត​មិន​ដាក់​តួ​ស្រី​ទេ ហេតុ​អី​ខុស​អី​ក៏​ខុស​យ៉ាងនេះ ? ឬ​ចង់​ឲ្យ​ខ្ញុំ​បាត់បង់​អាជីព និង​ដាច់​បាយ ? ជួយ​ណែនាំ​ផង​ទៅ​តាម​ផ្លូវ​ណា​ល្អ អត់​យល់ ? ទាល់​ចំណេះ​ហើយ​បាទ ហេតុ​អី​មក​ក្តៅក្រហាយ​តែ​ជាមួយនឹង​ខ្ញុំ ច្រណែន​មែន ? »​។

​តារា​សម្តែង​សាច់​ស​ដូច​បណ្តូលចេក​កញ្ញា ពេជ្រ អា​វី​ហ្សា បាន​អះអាង​ប្រាប់​ កោះសន្តិភាព ​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា ចាប់តាំងពី​មានការ​បង្ហើប​ពី​មជ្ឈដ្ឋាន​សិល្បៈ​ដូច​គ្នា​ពីមុខ​សញ្ញា​ដែល​ត្រូវ​កោះហៅ​ពី​ក្រសួង​នោះ​មក នាង​មិន​ដែល​ហ៊ាន​សិច​ស៊ី​ទៀត​ឡើយ ។

នាង​បញ្ជាក់​ថា តាម​ការ​ចុះ​ផ្សាយ​ពី​បណ្តាញ​សារព័ត៌​គឺ​ក្រសួង​បាន​ព្រមាន ប្រសិនបើ​នៅ​តែ​បន្ត​នូវ​ភាព​សិច​ស៊ី​ទៀត នោះ​នឹង​មានការ​កោះហៅ ប៉ុន្តែ​បន្ទាប់​ពី​នាង​បាន​ថត​បទ​ចម្រៀង​ជាមួយ​លោក​ អ៊េ​ន​ឌី និង​លោក​ ម៉ៃ សុគន្ធ នោះ​មក នាង​មិន​ដែល​ហ៊ាន​ស៊ិ​ច​ស៊ី​ទៀត​ទេ ។​

​បើ​តាម អា​វី​ហ្សា ប្រសិនបើ​មានការ​កោះហៅ​ពី​ក្រសួង​វប្បធម៌​ដូច​ការ​គ្រោងទុក​ពិតមែន​នោះ នាង​នឹង​ចូលរួម​ដោយ​មិន​គេចវេះ​ឡើយ ក្នុង​ពេល​ដែល​នាង​បាន​បញ្ឈប់​ភាព​សិច​ស៊ី​ខ្លាំង​ហើយ​នោះ ។​ ​ចំណែក​តារាចម្រៀង និង​សម្តែង​នាង​រតនៈ ពីសី បាន​បង្ហាញ​យ៉ាង​ខ្លី​មួយ​ថា «​ក្រសួង​នឹង​ព្រមាន​ហើយ កម្មក្រាស់​ម្ល៉េះ​ខ្ញុំ​!»​។​

​ដោយឡែក​កញ្ញា ​សេង សូ​ណា នៅ​មិន​ទាន់​បានឃើញ​បញ្ចេញ​ប្រតិកម្ម​ណាមួយ​នៅឡើយ​ទេ ។
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សម្រេច​កំណត់​ឈ្មោះ​តារា​រួច​អស់ហើយ ដែល​ត្រូវ​ចូលខ្លួន​ទទួល​ពិន័យ និង​ណែនាំ បន្ទាប់​ពី​បាន​បង្ហាញ​ភាព​សិច​ស៊ី​ជ្រុល​ពេក ។

​ទីប្រឹក្សា​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ចំរើន វ៉ា​ន់​ថា បាន​បញ្ជាក់​ថា ក្រសួង​បាន​កំណត់​ដាក់​ពិន័យ កញ្ញា​សេង សូ​ណា ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​សិល្បៈ​ទាំងអស់​រយៈពេល​មួយ​ឆ្នាំ ដូច​កញ្ញា ​ដេ​នី​ ក្វា​ន់ កាលពី​គ្រា​មុន​ដែរ បន្ទាប់​ពី​តារា​រូប​នេះ​នៅ​តែ​ផ្គើន​បង្ហាញ​ភាព​សិច​ស៊ី​ហួសហេតុ ពិសេស​ក្នុង​ខ្សែភាពយន្ត​កន្លង​មក ។

ចំណែក​តារា​៤​ដួង​ទៀត ដូច​ជា លោក​ អ៊ែន​ ឌី កញ្ញា​ពេជ្រ អា​វី​ហ្សា កញ្ញា​រតនៈ ពិសី និង អ្នក​នាង​ស្រី​ម៉ុ​ច ក្រសួង​សម្រេច​ត្រឹម​ណែនាំ​សិន ប៉ុន្តែ​ប្រសិនបើ​បុគ្គល​ទាំង​៤​នាក់ នៅ​តែ​រឹងទទឹង​នឹង​ដាក់​ពិន័យ​ឲ្យ​ផ្អាក​សកម្មភាព​សិល្បៈ ដូច​កញ្ញា​សេង សូ​ណា​ដែរ​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ