ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញលទ្ធផលហើយ…គ្រោងឆ្អឹង​មនុស្ស​​ឃើញរប៉ាត់រប៉ាយ​ក្នុងចម្ការ​ដំឡូង​មី​នោះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា សព​កុមា​រា​អាយុ​១២​ឆ្នាំ​ម្នាក់ ដែល​គេ​ប្រទះ​ឃើញ​បន្សល់​តែ​គ្រោង​ឆ្អឺ​ង នៅ​ក្នុង​ចំការ​ដំឡូង​មី​មួយ​កន្លែង​ស្រុក​កំ​រៀង កាលពី​ស​ប្ដា​ហ៍​មុន​ទំនង​អាច​ស្លាប់​ដោយសារ​កើត​ខ្យល់​.​គរ ។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​មន្ត្រី​ជំនាញ ដែល​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា សព​កុមា​រា​អាយុ​១២​ឆ្នាំ​ម្នាក់ ដែល​គេ​ប្រទះ​ឃើញ​បន្សល់​តែ​គ្រោង​ឆ្អឺ​ង នៅ​ក្នុង​ចំការ​ដំឡូង​មី​មួយ​កន្លែង​ស្រុក​កំ​រៀង កាលពី​ស​ប្ដា​ហ៍​មុន​ទំនង​អាច​ស្លាប់​ដោយសារ​កើត​ខ្យល់​.​គរ ។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​មន្ត្រី​ជំនាញ ដែល​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ជា​ថ្មី កាលពី​ថ្ងៃ​ទី​២១ សីហា ដែល​ធ្វើ​ឡើង​តាម​លក្ខណៈ​បច្ចេកទេស​វិទ្យា​សាស្ត្រ​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា នេះ​ថា ដោយសារ​មាន​ភាព​មិន​ច្បាស់លាស់​អំពី​ការ​សន្និដ្ឋាន លើ​ការ​ស្លាប់​របស់​កុមា​រា​អាយុ​១២​ឆ្នាំ​ម្នាក់ នៅ​ស្រុក
កំ​រៀង ដែល​បន្សល់​ទុក​តែ​គ្រោងឆ្អឹង ទើប​លោកស្នងការ​ខេត្ត ស្នើ​ដល់​មន្ត្រី​អង្គការ​អង្គភាព​ការពារ​កុមារ (CPU) ដែល​ជា​ដៃគូ​ឱ្យ​ជួយ​សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​ខេត្ត​ចុះ​ស្រាវជ្រាវ និង​បើក​ការ​ស៊ើបអង្កេត​ជា​ថ្មី ដើម្បី​ស្វែងរក​មូលហេតុ​ពិត ដែល​កុមា​រា​រូប​នេះ​ស្លាប់​ចោល​ឆ្អឹង​ក្នុង​ព្រៃ ។

លោកស្នងការ​រង​បន្ត​ថា មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​ទីតាំង​កើតហេតុ ពិនិត្យ​លើ​គ្រោងឆ្អឹង​សាកសព​ដែល​បាន​ដាច់​រប៉ាត់រប៉ាយ​នៅ​ក្នុង​ចំការ​ដំឡូង​មី ហើយ​ថែម​ទាំង​បាន​ធ្វើការ​ស្រាវជ្រាវ​សួរនាំ​យ៉ាង​ល្អិតល្អន់​បំផុត​អំពី​ប្រវត្តិ​ជន​រង​គ្រោះ​ជាមួយ​អាណាព្យាបាល និង​អ្នកស្រុក​ផង​ដែរ ។

ដឹង​ខ្លះ​ៗ​អំពី​ប្រវត្តិ​កុមារ​រង​គ្រោះ មុន​ពេល​ស្លាប់​តាម​រយៈ​ការ​បំភ្លឺ​សាក្សី និង​អាណាព្យាបាល​ជន​រង​គ្រោះ​ដូច្នេះ​ថា «​កុមារ​រង​គ្រោះជា​អ្នក​សេព​ថ្នាំ​ញៀន ។ ជា​រឿយ​ៗ កុមា​រា​នេះ​តែង​ដើរ ឬ​ដេក​ក្រៅ​ផ្ទះ​។ កន្លែង​ដែល​គេ​ស្នាក់​នៅ​បណ្ដោះអាសន្ន​តាម​រោង​ចំការ​អ្នកស្រុក ដែល​បោះបង់​នៅ​ឆ្ងាយ​ពី​ភូមិ ។

អាណាព្យាបាល​បាន​និយាយ​ដែរ​ថា កូនប្រុស​គាត់​តែង​ដើរ​បាត់​ពី​ផ្ទះ​យ៉ាងតិច​២​ទៅ​៣​ថ្ងៃ ទើប​ចូល​ផ្ទះ​
ម្ដង ហើយ​គាត់​ក៏​ទទួលស្គាល់​ថា កូនប្រុស​រូប​នេះ​ប្រើប្រាស​ថ្នាំ​ញៀន ថែម​ទាំង​ដើរ​លួច​បាយ​តាម​រោង
​ចំការ​អ្នក​ភូមិ ដើម្បី​ចំអែត​ក្រពះ​មួយ​ពេល​ៗ​ដែរ ។ ហើយ​បើ​តាម​ការ​បំភ្លឺ​នានា​ពី​អ្នក​ភូមិ​វិញ កុមា​រា​នេះ
ហាក់​គ្មាន​គោលដៅ​ច្បាស់លាស់​ អំពី​ការ​ដើរហើរ​តាម​ព្រៃ ឬ​តាម​ចំការ ។

បើ​យោង​លើ​ការ​ស្រាវជ្រាវ​របស់​ការិយាល័យ​ជំនាញ ដែល​មាន​កិច្ចសហការ​ពី​មន្ត្រី​អង្គភាព​ការពារ​កុមារ (CPU) បាន​ចុះ​ធ្វើ​ការងារ​យ៉ាង​ល្អិតល្អន់​ផង​នោះ ក្រុម​មន្ត្រី​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ថា កុមា​រា​នោះ​អាច​ស្លាប់​ដោយសារ «​ខ្យល់គរ​»​។

អត្ថបទសរសេរ ដោយ