ម្ចាស់បទ«Boyfriend» វ័យ២៤ឆ្នាំ Justin Bieber ធ្លាប់បង្កាត់ភ្លើងស្នេហ៍ជាមួយនាង Selena Gomez កាលពីឆ្នាំ២០១០ ក្រោយមកពួកគេចែកផ្លូវគ្នា និងផ្សះផ្សាវិញមិនចេះចប់មិនចេះហើយ រហូតដល់ចុងឆ្នាំ២០១៧ ពួកគេចាប់ដៃគ្នា និងបានបែកវិញនៅខែមីនា ២០១៨។

តារាចម្រៀង សម្តែង និងជាអ្នកនិពន្ធបទចម្រៀងកាណាដាបានជាប់ឈ្មោះជា «តារាប្រុសសាវាវ័យក្មេងនៅហូលីវូដ» បន្ទាប់ពីច្រៀកហែកស្នេហ៍ជាមួយមិត្តស្រីទី១នាង Selena Gomez រួចមក ។ ចំណងស្នេហ៍ស្រពេចស្រពិលរវាង ចាស្ទីន ប៊ីប៊័រ (Justin Bieber) និង Selena Gomez មិនអាចផ្សារភ្ជាប់វិញបានទើប Bieber សម្រេចរកដៃគូថ្មីគឺនាង Hailey Baldwinជាតារាម៉ូដែលអាមេរិកវ័យ២១ និងជាកូនស្រីរបស់តារាសម្តែង Stephen Baldwin ។

ងាកទៅមើលសាវតាគូដណ្តឹងរបស់ Justin Bieber នាង Hailey Baldwin គឺជាកូនស្រីពៅរបស់តារាជើងចាស់ Stephen Baldwin។ Haily បានស្រមៃចង់ក្លាយជាអ្នករបាំបាឡេបុរាណជំនាញម្នាក់ តែការហ្វឹកហាត់របស់នាងបានបញ្ចប់កណ្តាលទីព្រោះតែរបួសជើង ។ ក្រោយ មកនៅឆ្នាំ ២០០៥ Hailey មានវ័យត្រឹមតែ៩ ឆ្នាំក៏បានលេចមុខតាមកញ្ចក់ទូរទស្សន៍ជាមួយគ្រួសារនាងក្នុងកម្មវិធី Livin It: Unusual Suspects ហើយ៤ឆ្នាំក្រោយ Haily ក៏សម្តែងក្នុងកម្មវិធីទូរទស្សន៍ Saturday Night Live ជាមួយឳពុកមារបស់នាង Alec Baldwin ។

ចាប់តាំងពីទទួលបានប្រជាប្រិយភាពមកនាងក៏បានចាប់អាជីពជាពិធីការិនីប៉ុស្តិ៍ទូរទស្សន៍នៅឆ្នាំ២០១៥ ។ Haily និង Justin បានបង្កាត់រងើកស្នេហ៍កាលពីឆ្នាំ ២០១៥ និងបានចែកផ្លូវគ្នា ២០១៦ ហើយ ២០១៨ ក៏បានសម្រេចភ្ជាប់ពាក្យ ។

មហាជនក៏ដូចជាអ្នកគាំទ្ររបស់គេនឹងមិនភ្ញាក់ផ្អើលនូវអំពើរបស់ Justin ព្រោះថាតារាដែលល្បីឈ្មោះតារមរយៈបទល្បីដំបូង «One Time» នៅឆ្នាំ ២០០៩រូបនេះតែងតែលេងល្បែងស្នេហ៍លឹបលជាមួយតារាស្រីវ័យក្មេងជាក់ស្តែងដូចជា Selena Gomez ដែលចង់វិលមុខដោយសាររូបគេទៅហើយ៕
ចែករំលែកព័តមាននេះ