ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​មាន​ប្រជ្រុយ​ឆ្វាក់​ប្រុស

5 ឆ្នាំ មុន

ពិត​ទេ​ដែល​ថា ប្រជ្រុយ​ក៏​មាន​អានុភាព​ទាក់ទាញ​ប្រុស​ៗ​និង​នាំ​លាភ​សំណាង​ដែរ​នោះ​ តាម​គ្រូ​ហោរ​បាន​ទស្សន៍​ទាយ​ថា ប្រជ្រុយ​មិនមែន​ត្រឹមតែ​ជា​ស្នាម​ក្រឡៅ​មួយ​ប្រភេទ​ដ៏​គួរ​ទាក់ទាញ​ប៉ុណ្ណោះ​ទេ តែ វា​ក៏​អាច​បញ្ជាក់​ពី​ខ្លឹមសារ​ជា​ច្រើន​ផ្សេង​ទៀត​នៃ​ជីវិត​ផង​ដែរ ពិសេស​ជោគវាសនា និង​លាភ​សំណាង​របស់​មនុស្ស​ម្នាក់​ៗ ។ ប្រិ​យ​មិត្ត​សាកល្បង​តាមដាន​នូវ​មនុស្ស​ស្រី​ដែល​មាន​លក្ខណៈ​ប្រជ្រុយ…

ពិត​ទេ​ដែល​ថា ប្រជ្រុយ​ក៏​មាន​អានុភាព​ទាក់ទាញ​ប្រុស​ៗ​និង​នាំ​លាភ​សំណាង​ដែរ​នោះ​ តាម​គ្រូ​ហោរ​បាន​ទស្សន៍​ទាយ​ថា ប្រជ្រុយ​មិនមែន​ត្រឹមតែ​ជា​ស្នាម​ក្រឡៅ​មួយ​ប្រភេទ​ដ៏​គួរ​ទាក់ទាញ​ប៉ុណ្ណោះ​ទេ តែ វា​ក៏​អាច​បញ្ជាក់​ពី​ខ្លឹមសារ​ជា​ច្រើន​ផ្សេង​ទៀត​នៃ​ជីវិត​ផង​ដែរ ពិសេស​ជោគវាសនា និង​លាភ​សំណាង​របស់​មនុស្ស​ម្នាក់​ៗ ។

ប្រិ​យ​មិត្ត​សាកល្បង​តាមដាន​នូវ​មនុស្ស​ស្រី​ដែល​មាន​លក្ខណៈ​ប្រជ្រុយ ដូច​ខាងក្រោម​ល​មើល​នឹង​បានដឹង ហើយ​ស៊ែរ​ទៅ​ប្រាប់​សាមីខ្លួន និង​មិត្តភក្តិ​ឱ្យ​បាន​ដឹងផង ៖

១-​ប្រជ្រុយ​នៅ​នឹង​បំពង់ក មនុស្ស​ស្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​ចំណុច​នេះ បង្ហាញ​ថា​ជានា​រី​ពោរពេញ​ទៅ​ដោយ​ភាព​ទាក់ទាញ ធ្វើ​ឱ្យ​បុរស​ចាប់អារម្មណ៍​ខ្លាំង និង​ជោគជ័យ​ក្នុង​ការ​ជ្រើសរើស​គូជីវិត​ដ៏​ភ្លឺស្វាង ។

២-​នៅ​លើ​ថ្ពាល់ បើ​នារី​ណា​មាន​ប្រជ្រុយ​ក្រហម​នៅ​លើ​ថ្ពាល់ បញ្ជាក់​ថា នាង​ពិតជា​មាន​ភាព​ទាក់ទាញ និង​មានសំណាង​តាំងពី​កំណើត​មក ។

៣-​នៅ​ត្រង់​ចង្កា មនុស្ស​ស្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​ត្រង់​ចង្កា ពេល​មានកូន​ទៅ កូន​ហ្នឹងហើយ​ជា​អ្នក​នាំ​លាភ​នាំ​សំណាង​មក​ឲ្យ​ក្រុម​គ្រួសារ ។

៤-​ប្រជ្រុយ​ស្ថិត​នៅ​លើ​បបូរមាត់ ប្រជ្រុយ​ត្រង់​ចំណុច​នេះ​ជា​ជំពូក​មនុស្ស​ស្រី​លេចធ្លោ និង​មាន​ភាព​ទាក់ទាញ ដោយសារ​តែ​ការ​រួសរាយ​រាក់ទាក់​របស់​សាមីខ្លួន ។ ប៉ុន្តែ​មនុស្ស​នេះ​ខ្វល់ខ្វាយ និង​តស៊ូ​រាល់​ការងារ​បំផុត ។ មនុស្ស​ដែល​មាន​លក្ខណៈ​ពិសេស​បែប​នេះ កម្រ​នឹង​មាន​ណាស់ អាច​ចាត់​ថា ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ក្នុង​ជីវិត ។

៥-​លើ​ថ្ងាស មនុស្ស​ស្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ថ្ងាស ចាត់​ទុក​ថា​ជានា​រី​ដែល​មាន​ភាព​ទាក់ទាញ​បំផុត និង​ជា​ស្ត្រី​ដែល​មានសំណាង​ច្រើន​ទៅ​ថ្ងៃ​អនាគត ប្រសព្វ​តែ​សុភមង្គល​ពេញ​មួយ​ជីវិត​។
៦-​នៅ​លើ​ទ្រូង ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ទ្រូង ចាត់​ទុក​ថា​ជា​មនុស្ស​មានសំណាង​ច្រើន ពិសេស​មាន​ឥទ្ធិពល​ជ្រើសរើស​បុរស​មក​ធ្វើ​ជា​គូគ្រង ។

៧-​នៅ​លើ​ក្តោងច្រមុះ នារី​ណា​មាន​ប្រជ្រុយ​នៅ​លើ​ក្តោងច្រមុះ ត្រូវ​បាន​គ្រូ​ហោរ​ទស្សន៍​ទាយ​ថា ក្រោយ​រៀប​ការ​ដូច​បំណង​រួច នាង​នឹង​ទទួល​បានទ្រព្យ​សម្បត្តិ​ច្រើន លើក​កិត្តិយស​កេរ្តិ៍ឈ្មោះ​ខ្ពង់​ត្រដែត ។

៨-​លើ​សុដន់ ប្រសិនបើ​ស្ត្រី​ណា​មាន​ប្រជ្រុយ​នៅ​លើ​សុដន់ ទៅ​ថ្ងៃ​អនាគត​ត្រូវ​បាន​គ្រូ​ហោរ​ព្យាករ​ថា​ជា​មនុស្ស​ដែល​មានជីវិត​សប្បាយ​រីករាយ និង​រស់នៅ​ដោយ​ភាព​សុខ​ស្រួល ហើយ​ប្រជ្រុយ​នេះ​នឹង​លើករាសី​នាង​ឱ្យ​មាន​ឥទ្ធិពល​ទាក់ទាញ​បុរស​ៗ​ខ្លាំង ឬ​អាច​និយាយ​បាន​ថា​ជា​មនុស្ស​ស្រី​ឆ្វាក់​ប្រុស ពោល​គឺ​ទៅ​ដល់​ទីណា​តែង​មាន​អ្នក​តាម​ស្រលាញ់​នៅ​ទីនោះ​។