តួនាងមច្ឆាកូរ៉េ Jun Ji-hyun វ័យ៣៦ឆ្នាំបានកាន់កាប់តំណែងជាតារាស្រីមានតម្លៃខ្លួនថ្លៃជាងគេដោយសម្តែងក្នុង១ភាគបាន ៨៣.៩០០ដុល្លារ។
២-Lee Young Ae (៨៣.៥០០ ដុល្លារ)
ដ្បិតតែមានវ័យច្រើន តែតារាទឹកភ្នែកក្នុងរឿង «ជីវិតនាងចាំងគីម» Lee Young Ae វ័យ៤៧ឆ្នាំនៅតែរក្សាប្រជាប្រិយភាពក្នុងទីផ្សារភាពយន្តដដែលដោយរកបាន៨៣.៥០០ ដុល្លារ ។
៣- Ha Ji Won (៤២.០០០ ដុល្លារ)
មានក្តីស្រមៃជាតារាល្បីតាំងពីក្មេង និងសម្ភាសន៍ធ្វើជាតារាធ្លាក់១០០ដង Ha Ji Won វ័យ៤០ឆ្នាំរកបាន៤២.០០០ដុល្លារ ។
៤- Choi Ji Woo (៤១.៨០០ ដុល្លារ)
តារាទើបតែរៀបការជាមួយគូដណ្តឹងសាមញ្ញម្នាក់ក្នុងឆ្នាំ២០១៨នេះនាង Choi Ji Wooវ័យ ៤៣ឆ្នាំ បាន៤១.៨០០ដុល្លារ ។
៥-Song Hye Kyo (៤១.៨០០ដុល្លារ)
តួឯកស្រីហាន់ជីអ៊ុនក្នុងរឿង «Full House» ឬ «បំណុលផ្ទះជំពាក់ស្នេហ៍» នាង Song Hye Kyo មានតម្លៃខ្លួនស្មើ Choi Ji Woo រកបាន៤១.៨០០ដុល្លារ ។
៦- Kim Tae Hee (៣៣.៤០០ដុល្លារ)
ភរិយាដ៏ស្រស់ស្អាតរបស់ Rain (លីយ៉ុងយេ) នាង Kim Tae Hee វ័យ៣៨ឆ្នាំរកបាន ៣៣.៤០០ដុល្លារ ។
៧- Gong Hyo Jin (៣៣.៤០០ដុល្លារ)
តារាស្រីចូលចិត្តសរសេររឿងប្រលោមលោកខ្លីៗ Gong Hyo Jin វ័យ៣៨ឆ្នាំរកបាន ៣៣.៤០០ម៉ឺនដុល្លារ ។
៨-Shin Min Ah (២៥,០០០ ដុល្លារ)
តួកុនស្រីដែលផ្តើមចេញពីការដើរម៉ូដឱ្យទស្សនាវដ្តីយុវវ័យ KiKI នាង Shin Min Ah វ័យ៣៤ឆ្នាំថតរឿង១ភាគបាន២៥.០០០ ដុល្លារ ។
៩- Park Bo Young (២៥.០០០ដុល្លារ)
ជាកូនទីពីរក្នុងចំណោមបងប្អូនស្រីនាក់ និងជាតារាមានមន្តស្មេហ៍ធម្មជាតិស្រាប់វ័យ២៨ ឆ្នាំ Park Bo Young រកបាន២៥,០០០ ដុល្លារ ។
ចែករំលែកព័តមាននេះ