ឡាវទៀត… នាំគ្រឿងញៀនមកតំបន់កន្ទុយនាគ
- រតនគិរី
ខេត្តរតនគិរី ៖ ជនសង្ស័យជនជាតិឡាវម្នាក់ ត្រូវបានកងកម្លាំងឈរជើងនៅតំបន់កន្ទុយនាគ មានប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ៤០៧ កម្លាំងយោធានៃកងអនុសេនាតូចទី៣ និងកម្លាំងបរិស្ថាន បានត្រួត ពិនិត្យ និងឃាត់ខ្លួនពីបទចរាចរណ៍សារធាតុញៀន ។

ប្រភពបន្តថា កាលពីព្រឹកថ្ងៃទី១៤ កក្កដា លោកឧត្តមសេនីយ៍ត្រី ហេង រតនៈ ស្នងការរងទទួលផែនការងារព្រំដែន បានទំនាក់ទំនងជាមួយលោកមេបព្ជាាការកងទ័ពការពារព្រំដែនវៀតណាមខេត្តកន្ទូម ដើម្បីនាំខ្លួនជនសង្ស័យឆ្លងកាត់លើទឹកដីវៀតណាម ឆ្ពោះមកច្រកទ្វារអូរយ៉ាដាវ ដើម្បីនាំខ្លួនមកស្នងការដ្ឋានខេត្តរតនគិរី។
នៅថ្ងៃទី១៧ កក្កដា ភាគីវៀតណាម បានសហការបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងមកដល់ច្រកទ្វារអូរយ៉ាដាវ ។ កិច្ចប្រតិបត្តិការសហការរួមដំណើរដោយលោកឧត្តមសេនីយ៍ត្រី មុត ទីលី ស្នងការរងនៃស្នងការដ្ឋានខេត្តរតនគិរី ។ លោកវរសេនីយ៍ឯក ថេង ចន្ទ័ធីមេបញ្ជាការវរៈលេខ២០៣ បានធ្វើកំណត់ហេតុប្រគល់ជនសង្ស័យ និងវត្ថុតាងជូនលោកវរសេនីយ៍ទោ លាង អុីម នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីចាត់ការតាមនីតិវិធីបន្ត ៕






ចែករំលែកព័តមាននេះ