ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ស្គាល់​នារី​កើត​ឆ្នាំថោះ និង​ច ជួយ​ស៊ែរ​ទៅ​ប្រាប់​រឿង​ពិសេស​ដល់​គេ​ផង

5 ឆ្នាំ មុន

តើ​មនុស្ស​ស្រី​កើត​ឆ្នាំថោះ និង​ឆ្នាំច មាន​បង្កប់​លក្ខណៈ​ពិសេស​បែប​ណា ? ខាងក្រោម​នេះ​ជា​ការ​គុណ​គូរ​របស់​កំពូល​ហោរ​ដ៏​ល្បីល្បាញ បរិយាយ​ពី​រឿង​សម្ងាត់​របស់​មនុស្ស​ស្រី​ដែល​កើត​ឆ្នាំថោះ​និង​ច ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​នារី​ផង​ទាំងពួង​តាំងពី​នៅ​ក្មេង​វ័យ​រហូត​ដល់​ចាស់ជរា គឺ​ភាព​ទាក់ទាញ​នៅ​តែ​មាន​ដល់​មហាជន​ទាំងពួង ។  …

តើ​មនុស្ស​ស្រី​កើត​ឆ្នាំថោះ និង​ឆ្នាំច មាន​បង្កប់​លក្ខណៈ​ពិសេស​បែប​ណា ?
ខាងក្រោម​នេះ​ជា​ការ​គុណ​គូរ​របស់​កំពូល​ហោរ​ដ៏​ល្បីល្បាញ បរិយាយ​ពី​រឿង​សម្ងាត់​របស់​មនុស្ស​ស្រី​ដែល​កើត​ឆ្នាំថោះ​និង​ច ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​នារី​ផង​ទាំងពួង​តាំងពី​នៅ​ក្មេង​វ័យ​រហូត​ដល់​ចាស់ជរា គឺ​ភាព​ទាក់ទាញ​នៅ​តែ​មាន​ដល់​មហាជន​ទាំងពួង ។

 

១-​ស្ត្រី​កើត​ឆ្នាំថោះ ជា​ប្រភេទ​មនុស្ស​និយាយ​ច្រើន​បន្តិច រួសរាយ​រាក់ទាក់ ចេះ​គោរព​ចាស់ទុំ ចូល​ចិត្ត​ស្លៀកពាក់​ស្អាតបាត មានគំនិត​គិតគូរ​វែង​ឆ្ងាយ​ជាមួយនឹង​ទស្សនៈ​ដ៏​ត្រឹមត្រូវ​។ គេ​មានគំនិត​រស់​រវើក មិន​ចូល​ចិត្តការ​កំប្លុកកំប្លែង ចូល​ចិត្ត​អ្វី​ដែល​ថ្មី​ទំនើប គេង​សុបិន​ច្រើន និង​ជានា​រី​ដែល​តស៊ូ​ក្នុង​ខ្សែជីវិត​រហូត​ទទួល​បាន​ជោគជ័យ នាំ​សុភមង្គល​សម្រាប់​ខ្លួន និង​ក្រុម​គ្រួសារ ។

មនុស្ស​ស្រី​ដែល​កើត​ឆ្នាំ​នេះ ប្រសិនបើ​អ្នក​មិន​ធ្លាប់​ស្គាល់​គាត់​ទេ ប្រាកដជា​មិនដឹង​ថា គាត់​មាន​អាយុ​ប៉ុន្មាន​ឡើយ ដោយសារ​តែ​គាត់​មាន​លក្ខណៈ​ពិសេស​មួយ​ចូល​ចិត្ត​លេងសើច​ច្រើន ធ្វើ​ឱ្យ​រាង​កាយ​គេ​មាន​សភាព​ក្មេង​ជាង​វ័យ និង​ជានា​រី​ដែល​បើក​ទូលាយ​ចិត្ត មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ដទៃ​ជា​និច្ច ។

២-​ស្ត្រី​កើត​ឆ្នាំច ជា​ប្រភេទ​មនុស្ស​ដែល​មានចិត្ត​សប្បុរសធម៌ ចូល​ចិត្ត​ជួយ​អ្នក​ដទៃ តែ​ការ​ស្លៀកពាក់​រាង​សិច​ស៊ី​បន្តិច​។ បើ​និយាយ​ពី​ការងា​គេ​មាន​ភាព​សកម្ម​ខ្លាំង​ណាស់ ទាំង ទំនាក់ទំនង​សង្គម រួម​នឹង​សមត្ថភាព​។ ស្ត្រី​ប្រភេទ​នេះ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​មាន​មហិច្ឆតា​ខ្ពស់ មាន​ឥទ្ធិពល ចូល​ចិត្ត​លេងសើច​ច្រើន ចូល​ចិត្ត​ឱ្យ​គេ​សរសើរ តែ​មិនសូវ​ចូល​ចិត្ត​ក្នុង​រឿង​ស្នេហា​មែនទែន​ប៉ុន្មាន​ទេ និង​ចូល​ចិត្ត​និយាយ​អ្វី​ត្រង់​ៗ ។ មនុស្ស​ស្រី​កើត​ឆ្នាំច មាន​ចរិត​ឆាប់​ខឹង​បន្តិច តែ​ក៏​ឆាប់​បាត់​ទៅ​វិញ​ដែរ ពិសេស​គឺ​ស្អប់​ភាព​តឹងរ៉ឹង រឹតត្បិត​លើ​សេរីភាព​របស់​អ្នក​ដទៃ​ដោយ​គ្មាន​ហេតុផល ។

មនុស្ស​ស្រី​ដែល​កើត​ឆ្នាំ​នេះ​មាន​ចរិត​ទន់ភ្លន់ សុភាព​រាបសា និង​ចិត្តល្អ​ចេះ​ធ្វើបុណ្យ​ទាន តែ​គេ​ក៏​ជា​មនុស្ស​ដែល​ទទួល​រងបន្ទុក​ដ៏​ធ្ងន់ធ្ងរ​ទាំង​ការងារ​អង្គភាព និង​បន្ទុកគ្រួសារ ។