ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​៣​ករណី​ផ្សេង​គ្នា​ ស្លា.ប់​២​នាក់ និង​របួសធ្ងន់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​៣​ករណី​ផ្សេងគ្នា​​បាន​កើតឡើង​ ក្នុងនោះ​រួម​មាន​ ៈ ករណី​ទី​១-​កាណូត​នឹង​កាណូត​ពន្លះ​គ្នា​បណ្តាល​ឱ្យ​ស្លាប់មនុស្ស​​ម្នាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែ​ឧស​ភា ឆ្នាំ​២០១៨…

ខេត្តកំពង់ធំ ៖ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​៣​ករណី​ផ្សេងគ្នា​​បាន​កើតឡើង​ ក្នុងនោះ​រួម​មាន​ ៈ

ករណី​ទី​១-​កាណូត​នឹង​កាណូត​ពន្លះ​គ្នា​បណ្តាល​ឱ្យ​ស្លាប់មនុស្ស​​ម្នាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែ​ឧស​ភា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ដងស្ទឹង​ជី​និ​ត ត្រង់​ចំណុច​កែង​អា​ញៀន ក្នុងភូមិ​សាស្ត្រ​ភូមិ​កងមាស ឃុំ​ពៅ្ន ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ខាងលើ​បង្ក​ឡើង​រវាង​កាណូត​នឹង​កាណូត ( ទូក​ស្មាច់ ) ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ កម្លាំង​១៨​សេស ពណ៌​ខៀវ​លា​យស បើកបរ​ពីក្រោម​ឡើង​លើ ដោយ​ឈ្មោះ
ឡេ​ង តាំង​គា ភេទ​ប្រុស អាយុ​២៣ ឆ្នាំ រស់នៅ​ភូមិ​ជី​មាឃ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក បណ្តា​ល​ឱ្យ​​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ដែល​បាន​បើកកាណូត​ទៅ​បុក​ជាមួយនឹង​កាណូត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ​លា​យស កម្លាំង​១៨​សេស​ដូច​គ្នា ដែល​បើកបរ​ដោយ​ឈ្មោះ ស៊ុន សុទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ទួល​ចាន់ ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក បាន​រត់គេច​ខ្លួន​បាត់​បន្ទាប់​ពី​កើតហេតុ ។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ខាងលើ មូលហេតុ​បង្ក​ឡើង​ដោយ​កាណូត​បើក​ពីក្រោម​ឡើង​លើ​ដោយ​ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង តាំង​គា បើកបរ​មិន​ប្រកាន់​ស្តាំ ។ ករណី​នេះ​កម្លាំង​នគ​បាល កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី ។

ករណី​ទី​២-​មាន​ករណី​រន្ទះបាញ់​បណ្តាល​ឲ្យ​របួសធ្ងន់​មនុស្ស​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ស្ថិត​នៅ​ក្នុង​កសិដ្ឋាន​ទី​២​របស់​ក្រុមហ៊ុន​តាន​បៀ​ន អភិវឌ្ឍន៍​ចំការ​កៅស៊ូ នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក
ស​ន្ទុ​ក ខណៈ​ជន​រង​គ្រោះ​ឈ្មោះ អុី​ វេ​ង ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ឈូក ស្រុក​ស​ន្ទុ​ក កំពុង​ជ្រក​ភ្លៀង​ស្ថិត​នៅ​ក្រោមផ្ទះ​នៅ​ទីនោះ ក៏​ត្រូវ​រន្ទះបាញ់​ចំ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូនជន​រងគ្រោះ​​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​ស​ន្ទុ​ក ។

និង​ករណី​ទី​៣-​នៅ​រសៀល​ថ្ងៃ​ដដែល​មាន​មនុស្ស​លង់ទឹក​ស្លាប់​ម្នាក់ ស្ថិត​នៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ថន ម៉ា​លី ភេទ​ស្រី អាយុ​១៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ចុះ​ងូតទឹក​ស្រះ​លេង​យ៉ាង​សប្បាយ ក៏​បណ្តាល​ឱ្យ​​លង់​ស្លាប់​តែ​ម្តង ។

បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​សព​រួច ក៏​ប្រគល់​សព​ឱ្យ​​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ