ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្តសញ្ញាណ​បុរស​ដែល​ចោទ​លោក​ញ៉ែ​ម សុគន្ធ ជា​ភេទ​ទី​បី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បាន បង្ហាញ​ថា តារា​សម្តែង​លោក​ញ៉ែ​ម សុគន្ធ ជា​បុរស​ភេទ​ទី​បី​នោះ បាន​បញ្ជាក់​មូលហេតុ​ដែល​គេ​លាតត្រដាង​រឿង​នេះ ។ បុរស​ឈ្មោះ​…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បាន បង្ហាញ​ថា តារា​សម្តែង​លោក​ញ៉ែ​ម សុគន្ធ ជា​បុរស​ភេទ​ទី​បី​នោះ បាន​បញ្ជាក់​មូលហេតុ​ដែល​គេ​លាតត្រដាង​រឿង​នេះ ។

បុរស​ឈ្មោះ​ សុ​វ​ណ្ណា​រិ​ទ្ធ បាន​អះអាង​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ទម្លាយ​រឿង​ដ៏​អាម៉ាស់​ពី​តារា​សម្តែង​លោក​ញ៉ែ​ម សុគន្ធ ថា មក​ពី​គេ​វាយឫក​ដាក់ខ្លួន​នៅ​ពេល​ឡើង​កូដ ។

បុរស​រូប​នោះ​សរសេរ​បញ្ជាក់​តាម​ហ្វេ​ស​ប៊ុ​កថា «​សូម​ផ្តាំ​គាត់​ថា ថ្ងៃក្រោយ​កុំ​អាង​ខ្លួន​ទ្បើ​ង​កូត​ជាតា​រា ចេះ​តែ​ធ្វើ​ផ្តេសផ្តាស់​ដាក់​ខ្ញុំ​បាន ហើយ​ម្យ៉ាង​កុំ​វាយឫក​ពេក នេះ​ចេះ​ខ្ញុំ​យោគយល់​ដល់​ម៉ាក់ បើ​មិន​ដូច្នោះ​ទេ​នោះ​ខ្ញុំ Live video ឲ្យ​ខ្មាស​គេ​ខ្លាំង​ជាង​នេះ​ឲ្យ​សម​នឹង​ទ​ង្វើ​ដែល​ធ្វើ​អនាចារ​ដាក់​ខ្ញុំ »​។

បន្ទាប់​ពី​មានការ​ជជែក​គ្នា​ជាមួយ​លោក​ញ៉ែ​ម សុគន្ធ មក បុរស​នោះ​បាន​ដក​រូបភាព និង​ខ្លឹមសារ​ដែល​បាន​បង្ហោះ​លាតត្រដាង​អំពី​តារា​រូប​នេះ​ថា​ជា​ភេទ​ទី​បី​ចោល​វិញ ។

បុរស​រូប​នោះ​បញ្ជាក់​ថា «​ដោយសារ​ការ​សុំ​របស់​ពូ​គន្ធ ហើយដោយ​បាន​ឲ្យ​ម៉ាក់​ខ្ញុំ​មក​សុំ​ឲ្យ​លុប​ចេញ​នូវ​រូប​ដែល​ស៊ែរ​អំពី​រឿង​គាត់​មក ខ្ញុំ​ក៏​យល់ព្រម​លុប​ចេញ​វិញ »​។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ដែរ​នារី​ម្នាក់​ឈ្មោះ​មុនី​ណែ​ត អ៊ុ​ក បានការ​ពារ​លោក​ញ៉ែ​ម សុគន្ធ ដោយ​ចាត់​ទុក​បុរស​ដែល​បាន​បង្ហោះ​រឿង​នោះ​ថា ជា​មនុស្ស​មាន​សតិ​មិនល្អ ។

នារី​នោះ​សរសេរ​ថា​«​ម្ចាស់​គណនេយ្យ​ឈ្មោះ​សុ​វ​ណ្ណា​រិ​ទ្ធ នេះ​ជា​មនុស្ស​ដែល​មាន​សតិ​មិនល្អ ដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​ញៀន ជា​មនុស្ស​បែក​ថ្នាំ ជា​មនុស្ស​ដែល​គ្រួសារ​មិន​ទទួលស្គាល់ ហើយ​មនុស្ស​នេះ​ធ្លាប់​ជាប់​នៅ​មន្ទីរ​អប់រំ​ខេត្តបន្ទាយមានជ័យ ដោយសារ​ការ​ប្រើប្រាស់​គ្រឿងញៀន ។ ចៃដន្យ​លោក​ញ៉ែ​ម សុគន្ធ មានការ​សម្តែង​មួយ​នៅ​ទីនោះ ដែល​ធ្វើ​ឲ្យ​សុ​វ​ណ្ណា​រិ​ទ្ធ ចង់ទៅ​និយាយ​ជាមួយ តែ​ដោយសារ​មានការ​ការពារ​ពី​សន្តិសុខ​ទើប​មិន​អាច​ចូល​ជិត ដូច្នេះ​ហើយ​មានការ​គុំកួន និង​មានគំនិត​មិនល្អ ចង់​បំផ្លាញ​កិត្តិ​យស​របស់​លោក ញ៉ែ​ម សុគន្ធ​» ។

នារី​នោះ​បាន​ស្នើ​សុំ​ដល់​មហាជន​កុំ​យល់​ច្រឡំ​លើ​តារា​សម្តែង​លោក​ញ៉ែ​ម សុគន្ធ ទៀត។

បុរស​ដែល​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​សុ​វ​ណ្ណា​រិ​ទ្ធិ បាន​បង្ហោះ​រូបភាព​របស់​តារា​សម្តែង​លោក​ញ៉ែ​ម សុគន្ធ ដោយ​ភ្ជាប់​សារ​ប្រាប់​រឿង​ដ៏​អាម៉ាស់​មួយ ។ បុរស​នោះ​បាន​សរសេរ​បង្ហោះ​នោះ​ថា «​ខ្ញុំ​សូម​ប្រកាស​លែង​ទទួលស្គាល់​ឈ្មោះ​ញ៉ែ​ម សុគន្ធ ជា​ពូ​ហើយ ព្រោះ​លេង​អាសអាភាស​ពេក អត់​មិន​អត់​លេង​ឆាត​ជាមួយ​ខ្ញុំ​សុំ​មើល​ប្រដាប់​ខ្ញុំ ។ ខ្ញុំ​មិន​នឹក​ស្មានថា​គាត់​ជា​ភេទ​ទី​បី​សោះ ។

ពី​ខ្ញុំ​សុ​វ​ណា្ណ​រិ​ទ្ធ ឥ​ទ្បូ​វ​ខ្ញុំ​ក៏​ឈប់​លេង​ហ្វេ​ស​ប៊ុ​ក​ជាមួយ​គាត់​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ