អ្នក​រួម​ដំណើរ​ជាមួយ​មិនដឹង​ភ័យ​យ៉ាងណា បើ​គាត់​បោះពួយ​មួយ​អស់ដៃ​យ៉ាងនេះ


ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បើកបរ​គោ​យន្ត​កន្ត្រៃ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​បោះពួយ​ដូច​ហោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​បង្ក​ដោយ​ខ្លួនឯង​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​កាលពី​វេលា​ម៉ោង​២​នឹង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៥៦B ស្ថិត​ក្នុងភូមិ​គោក​ច្រេស សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមា​នជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ សេក ប្លេ​ក ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​កូន​ដំរី សង្កាត់​សំរោង ក្រុង​សំរោង រង​របួសធ្ងន់​សន្លប់​អ្នក​រួម​ដំណើ​ចំនួន​២​នាក់​សំណាងល្អ​ពុំ​មាន​រង​របួស ។

សមត្ថកិច្ច​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​ក្រុង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ត្រួតពិនិត្យ​រួច​ហើយ​បាន​ខ​ល​ហៅ​រថយន្ត​ពេទ្យ​មក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត រីឯ​វត្ថុ​តាង​ប្រពន្ធ​កូន​បងប្អូន​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ មូលហេតុ​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​អ្នកបើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​មាន​ជាតិ​ស្រវឹង​មិន​គោរព​ច្បាប់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ