ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូចជាអុកឡុកខ្លាំងដៃ​ណាស់ ពួក​ចិន​នៅ​កំពង់សោម​

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យុទ្ធនាការ​ដ៏​ក្តៅ​របស់​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត ដោយ​មានការ​សហការ​ពី​កម្លាំង​អធិការដ្ឋាន​ក្រុង​នា​យប់​ថ្ងៃ​ទី​១៥ មក​រា ជនជាតិ​ចិន​ប្រមាណ២០​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​នៅផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ…

ខេត្ត​ព្រះ​សីហ​នុ ៖ យុទ្ធនាការ​ដ៏​ក្តៅ​របស់​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត ដោយ​មានការ​សហការ​ពី​កម្លាំង​អធិការដ្ឋាន​ក្រុង​នា​យប់​ថ្ងៃ​ទី​១៥ មក​រា ជនជាតិ​ចិន​ប្រមាណ២០​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​នៅផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ បន្ទាប់​ពី​ពួក​គេ​បាន​បើក​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​កក្រើក បង្ក​ការ​ភ្ញាក់​ផ្អើល​មនុស្ស​ម្នា​ដែល​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ ។

ទាក់ទិន​ទៅ​នឹង​ករណី​នេះ ប្រភព​ពី​ប្រជា ពលរដ្ឋ​និង​លោកស្រី​ស្នងការ​រង​ម្នាក់​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​អះអាង​ថា គេ​តែងតែ​បានឃើញ​ជនជាតិ​ចិន​ជា​ច្រើន​នាក់​ចេញចូល​ទាំង​យប់​ទាំង​ថ្ងៃ ។ តាម​ការ​កត់សម្គាល់​មួយ​ខែ​ម្តង​ជនជាតិ​ចិន​នៅ​ក្នុងផ្ទះ​ជួល​នោះ តែងតែមាន​កម្មវិធី​ជប់លៀង ។ ទាក់ទិន​នឹង​បាតុភាព​ដែល​បាន​កើតឡើង​នេះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនជាតិ​ទាំងនោះ​បាន​ផឹកស៊ី​ឡូឡា រំខាន​ដល់​ការ​រស់នៅ​អ្នក​ជិតខាង​គឺ​គ្មាន​វិន័យ គ្មាន​សីលធម៌​បន្តិច​សោះ រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​៧​យប់ ស្រាប់តែ​ឬ​សំឡេង​ស្រែក​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ដោយ​វាយ​ប្រតាយប្រតប់​គ្នា អ្នកខ្លះ​កាន់ដំបង អ្នកខ្លះ​កាន់​កៅអី និង​អ្នកខ្លះ​កាន់​កាំបិត ច្រងេងច្រងាង ដូច​ស្រុក​អត់​ច្បាប់ ។ ឯ​មួយ​ចំនួន​ទៀត​បាន​រត់​ចេញ​ក្រៅ​ផ្ទះ​ឱ្យ​ប្រសាច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ចុះ​មក​អន្តរាគមន៍​ចាប់​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

ដោយឡែក បើ​យោង​តាម​ប្រភព​ពី​សន្តិសុខ​ឯកជន MPA ដែល​ប្រចាំការ​នៅផ្ទះ​ជួល​នោះ​បាន​បង្ហើប​ថា រឿងរ៉ាវ​វាយតប់​គ្នា​នេះ​តាម​ពិត​គ្មាន​រឿង​អ្វី​ធំដុំ​នោះ​ទេ គឺ​កើតឡើង​ដោយសារ​ការ​ប៉ាវ​ផឹកស្រា និង វាយ​ក្បាល​គ្នា​លេង​រហូត​ឈឺ​ពេក​ទ្រាំ​លែង​បាន​ក៏​ដាក់​វិញ ។ ប៉ុន្តែ​ដោយសារ​ការ​ស្រវឹង​រៀង​ៗ​ខ្លួន​ទើប​កើតជា​រឿង​វាយតប់​គ្នា​តែ​ម្តង​ទៅ​ធ្វើ​ឱ្យ​ស្រុក​ខ្មែរ​ជា​ស្រុក​ចិន​ដែល​ទាត់​ធាក់​គ្នា​បាន​តាម​ចិត្ត ។ ប៉ុន្តែ​បើ​ទោះបីជា​មានការ​អះអាង​ស្រ​ដៀង​ៗគ្នា​យ៉ាងណា​ក្តី ជុំវិញ​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​យក​ទៅ​សាកសួរ​នេះ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ច្រានចោល​ពី​ប្រភព​ប្រជាពលរដ្ឋ​ខ្លះ​ដែល​អះអាង​ថា ពុំ​បាន​វាយតប់​គ្នា​នោះ​ទេ គឺ​ពួក​គេ​ស្រវឹង​អង្គុយ​បាក់​កៅអី​ដួល​លើ​គ្នា ហើយ​អ្នក​រស់នៅ​ក្បែរ​នោះ​ស្មានថា​ជនជាតិ​ចិន​ឈ្លោះ​គ្នា​ទៅ​វិញ ។បាន​កត់​សម្គាល់ថា ក្រុងព្រះសីហនុ​ពេល​នេះ ពេញ​ទៅ​ដោយ​ជនជាតិ​ចិន​មក​រស់នៅ​ច្រើន​ខុស​ពី​ធម្មតា ។ ឯ​បញ្ហា​សន្តិសុខ​និង​សុវត្ថិភាព​សង្គម​ក៏​កើត​មាន​មិន​ប្រក្រតី​ដែរ ។ ពិបាក​ជាងគេ​គឺ​នគរបាល រក​ដេក​ពួន​អត់​បាន​ទេ រវល់​តែ​ដោះស្រាយ​បញ្ហា​ដែល​ចិន​បាន​បង្កើត​ឡើង គឺ​ប៉ូលិស​ក្រុងព្រះសីហនុ​រវល់​ជាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ